ឆ្នាំ​២០១៧
ទំព័រ​របស់​យើង
December 2017


ទំព័រ​របស់​យើង

children with temple models

យើង​បាន​និយាយ​អំពី​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​ជីវិត និង​គ្រួសារ​របស់យើង ។ យើង​បាន​សង់​​គំរូ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​ក្រុម​គ្រួសារ​រ​បស់​យើង ។

កុមារ​នៃ​អង្គការ​បឋម​សិក្សា​ក្នុង​វួដ​មួយ​នៅ​ទីក្រុង សៅ ប៉ូឡូ ប្រទេស ប្រេស៊ីល

Benjamin S

ខ្ញុំ​តែង​តែ​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​ជានិច្ច តាមរយៈ​ការ​ជួយ​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​សាលា​របស់​ពួកគេ ។ សូមញញឹម !

ប៊េនយ៉ាមីន អេស អាយុ ១១ ឆ្នាំ ប្រទេស​កេនយ៉ា

children at the beach

យើង​បាន​ទៅលេង​នៅ​​ឆ្នេរ​សមុទ្រ​ពេល​​វិស្សមកាល​របស់​យើង ហើយ​បាន​ធ្វើ​ខែល រ.ផ.ត.​ មួយ​នៅលើ​​ខ្សាច់ ។

សូហ្វៀ, ម៉ាធីអាស និង​ថូម៉ាស អូ ប្រទេស​អាហ្សង់ទីន

poem the almighty

ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ

មនុស្ស​គ្រប់​គ្នា​បាន​សួរ​ខ្លួន​ឯង​ថា « តើ​ព្រះ ដ៏ មាន មហិទ្ធិឫទ្ធិ ទ្រង់​គឺ ជា​នរណា ? »

មនុស្ស​ជា ច្រើន​ពុំ​ដឹង​ពី​រឿង​នេះ​ទេ ។

ពួកគេ​ពុំ​ដឹង​ថា ទ្រង់គង់​​នៅ​ក្នុង​កែវភ្នែក​របស់​កុមារ​ឡើយ ។

ពេល​អ្នក​មាន​អារម្មណ៍​ពី ការ​ខ្សឹប​ប្រាប់ ល្វើយៗ

នៅ​ក្នុង​ដួង​ចិត្ត​នៃភាព​អង់អាច

នៅ​ក្នុង​ស្នាម​ញញឹម​នៃ​មនុស្សជា​ទី​ស្រឡាញ់​របស់​អ្នក

ហើយ​អ្នក​​ពុំ​គ្រាន់​តែ​ហៅ​ទ្រង់​ថា « ព្រះ » ឬ​ « ព្រះ ដ៏ មាន មហិទ្ធិឫទ្ធិ »​ ប៉ុណ្ណោះ​ទេ

ប៉ុន្តែ​អ្នក​ក៏​ហៅ​ទ្រង់​ថា … « ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​ »​ ផង​ដែរ ។

អាឌ្រីយ៉ាណា ជី អាយុ ៩ ឆ្នាំ ប្រទេស ឈីលី