ឆ្នាំ​២០១៧
ការ​អញ្ជើញ​មក​កាន់​កម្មវិធី​សិល្បករ​ទូទាំង​ពិភពលោក
December 2017


ការ​អញ្ជើញ​មក​កាន់​កម្មវិធី​សិល្បករ​ទូទាំង​ពិភពលោក

« ទូលបង្គំ​នឹង​រំឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា ដ្បិត​ទូលបង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម ។ ទូលបង្គំ​នឹង​រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់ ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន » ( ទំនុកដំកើង ៧៧:១១–១២ ) ។

អ្នក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បង្កើត​គំនូរ ថ្មី​សម្រាប់​ការ​ប្រកួត​គំនូរ អន្តរជាតិ​លើក​ទី​១១ ដែល​ឧបត្ថម្ភ​ដោយ​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ​នៅ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ។

  • ប្រធាន​បទ ៖ « ការ​សញ្ជឹង​គិត​អំពី​ជំនឿ » ដែល​បាន​បំផុសមក​ពី ទំនុកដំកើង ៧៧:១១–១២ ។ រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ រចនាប័ទ្ម និងបែបបទ​​តាម​​វប្បធម៌​​ខាង​​គំនូរ​ទាំងអស់​ត្រូវ​បាន​ស្វាគមន៍ !

  • កាល​បរិច្ឆេទ​ការ​ដាក់ស្នើ ៖ ថ្ងៃ​ទី ១ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី ១ ខែ​មិថុនា ឆ្នាំ​២០១៨ ។

  • អាយុ ៖ អ្នក​ចូលរួម​ត្រូវ​មាន​អាយុ​ចាប់​ពី​ ១៨ ឆ្នាំ​ឡើង​ទៅ ។

  • រង្វាន់ ៖ ក្រោយ​បាន​ជ្រើសរើស​ដោយ​គណៈវិនិច្ឆ័យ​ហើយ រង្វាន់​នឹង​ត្រូវ​ប្រកាស​នៅ​ខែ​តុលា ឆ្នាំ ២០១៨ ។ គំនូរដែល​បាន​ចូល​រួម​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ឯ​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង​នៅ​លើ​អ៊ិនធើរណែត ។

សូម​ចូល​ទៅ​គេហទំព័រ lds.org/artcompetition សម្រាប់​ច្បាប់​លម្អិត តម្រូវការ​លក្ខខណ្ឌ គ្រប់គ្រាន់ និង​ការ​ចុះ​ឈ្មោះ​នៅ​លើ​អ៊ិនធើរណែត ។