២០១៩
តើ​អ្វី​ដែល​អាច​ជួយ​ឲ្យ​ខ្ញុំ​យល់​ពី​គម្ពីរ​វិវរណៈ ?
ខែ ធ្នូ ឆ្នាំ ២០១៩


តើ​អ្វី​ដែល​អាច​ជួយ​ឲ្យ​ខ្ញុំ​យល់​ពី​គម្ពីរ​វិវរណៈ ?

រូបភាព
young woman holding up book

ដោយសារ​ពួកព្យាការី​សម័យ​ទំនើប នោះ​យើង​មាន​ជំនួយ​មួយ​ចំនួន​ដើម្បី​យល់​គម្ពីរ​វិវរណៈ ។ យ៉ូសែប ស្ម៊ីធ បាន​ផ្តល់​គន្លឹះ​សំខាន់​មួយ​ចំនួន​អំពី​គម្ពីរ​នេះ ។ ឧទាហរណ៍ ៖

  • គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៧ ។ វិវរណៈ​នេះ​មាន​ជា​ទម្រង់​សំណួរ​និង​ចម្លើយ ហើយ​បាន​ផ្តល់​ដល់​យើង​នូវ​ការយល់ដឹង​ដ៏​សំខាន់​នៅក្នុង​ព្រះគម្ពីរ​វិវរណៈ ។ វា​ពន្យល់​ពី​ធាតុ​ផ្សេងៗ​នៃ ជំពូក ៤–១១ ហើយ​គូស​បញ្ជាក់​ពី​របៀប​ដែល​វា​ទាក់ទង​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​ថ្ងៃ​ចុងក្រោយ ។

  • ការ​បកប្រែ​របស់ យ៉ូសែប ស្ម៊ីធ មាន​ខគម្ពីរ​ជា​ច្រើន​នៅក្នុង​គម្ពីរ​វិវរណៈ​ដែល​យ៉ូសែប ស្ម៊ីធ បាន​ជួយ​បញ្ជាក់​ឲ្យ​ច្បាស់ តាមរយៈ​ដំណើរការ​នៃ​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដ៏​បំផុស​គំនិត​របស់​លោក ។ អ្នក​អាច​រក​វា​បាន​នៅក្នុង​ជំនួយ​ការសិក្សា​នៅ​គេហទំព័រ scriptures.ChurchofJesusChrist.org ។

យ៉ូសែប ស៊្មីធ បាន​ជួយ​យើង​ឲ្យ​យល់​ថា គម្ពីរ​វិវរណៈ​ពុំ​មែន​ជា​រឿង​អាថ៌កំបាំង​ដែល​មិន​អាច​ដឹង ដូច​មនុស្ស​មួយ​ចំនួន​គិត​នោះទេ ។ ហើយ​លោក​ក៏​បាន​បង្រៀន​យើង​ផងដែរ​ថា ប្រសិនបើ​ព្រះ​ពុំ​បាន​ប្រទាន​ការបកស្រាយ​នៃ​ការនិមិត្ត​ទេ នោះ​យើង​ពុំ​ទទួល​ខុសត្រូវ​ចំពោះ​ការដឹង​រឿង​នោះ​ទេ ( សូមមើល History of the Church ៥:៣៤៣ ) ។ លោក​បាន​ជួយ​យើង​ឲ្យ​យល់​ថា ការផ្តោត​ចម្បង​នៃ​គម្ពីរ​នេះ​គឺ​ព្រះយេស៊ូវគ្រីស្ទ—សេចក្តីសង្ឃឹម​ដែល​យើង​មាន​តាមរយៈ​ទ្រង់ ដើម្បី​យក​ឈ្នះ​លើ​លោកិយ ហើយ​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​វិញ ។

បោះពុម្ព