ជូនចំពោះមាតាបិតា
កុមារម្នាក់ៗគប្បីត្រូវបានការពារ និងថែទាំ ។ ព្រះយេស៊ូវបានផ្ដល់ជាគំរូអំពីការណ៍នេះនៅក្នុងព្រះគម្ពីរមរមន ដោយបានប្រទានពរ និងអធិស្ឋានសម្រាប់ក្មេងៗម្នាក់ៗ ( សូមមើល ទំព័រ ខ២០–២៣ ) ។ តើយើងអាចផ្ដល់ពរ និងការពារកុមារៗដែលយើងស្គាល់ដោយរបៀបណា ? ទាំងនេះគឺជាយោបល់មួយចំនួន ៖
-
យើងអាចការពារពួកគេខាងរាងកាយ ហើយបង្រៀនពួកគេឲ្យគោរពដល់រាងកាយរបស់មនុស្សផ្សេងទៀត ( សូមមើល ទំព័រ ខ១២–១៣ ) ។
-
យើងអាចការពារពួកគេខាងវិញ្ញាណ ដោយការលើកទឹកចិត្តពួកគេឲ្យទទួលទានសាក្រាម៉ង់ ( សូមមើល ទំព័រ ខ២–៣ ) ។
-
យើងអាចបង្រៀនពួកគេឲ្យសូមជំនួយ ពេលពួកគេត្រូវការវា ( សូមមើល ទំព័រ ខ១៤–១៥ ) ។
បងប្អូនអាចជ្រើសរើសសារមួយក្នុងចំណោមសារទាំងនេះដើម្បីអានជាមួយគ្នាជាគ្រួសារ ។ សូមប្រាកដថា កូនៗរបស់បងប្អូនដឹងថា បងប្អូនស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា !
យើងស្រឡាញ់បងប្អូន ។
ទស្សនាវដ្តី ប្រិយមិត្ត