ចំទៅនឹងគោលដៅ
ប្រសិនបើខ្ញុំមានឧបសគ្គខាងសុខភាពផ្លូវចិត្ត តើខ្ញុំអាចបម្រើបេសកកម្មមួយបានដែរឬទេ ?
ប្រាកដណាស់ ។ អ្នកទាំងអស់ដែល « មានបំណងចង់បម្រើព្រះ … បានហៅឲ្យធ្វើកិច្ចការនោះហើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤:៣ ) ។ ទីកន្លែងដែលយើងបម្រើ គឺមានសារៈសំខាន់តិចជារបៀបដែលយើងបម្រើ ។ ហើយនរណាក៏ដោយដែលគិតចង់បម្រើបេសកកម្មមួយ នឹងត្រូវបានគេយកទៅពិចារណាពីសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ ។
ប្រសិនបើបងប្អូនមានបំណងប្រាថ្នាដើម្បីបម្រើបេសកកម្មមួយ សូមនិយាយជាមួយនឹងប៊ីស្សពរបស់បងប្អូន ។ គាត់អាចជួយបងប្អូនឲ្យចាប់ផ្តើមដំណើរការនៃការដាក់ពាក្យ ។ ផ្នែកនៃដំណើរការនេះគឺរួមមាន ការប្រឹក្សាជាមួយវេជ្ជបណ្ឌិត និងអ្នកជំនាញផ្សេងៗទៀត ក៏ដូចជាថ្នាក់ដឹកនាំសាសចក្រ ព្រមទាំងឪពុកម្ដាយផងដែរ ។ ការប្រឹក្សាទាំងនេះមិនមែនជាការវាយតម្លៃថាតើបងប្អូន « ល្អគ្រប់គ្រាន់ » សម្រាប់ព្រះអម្ចាស់នោះទេ ប៉ុន្តែដើម្បីជួយកំណត់ជម្រើសល្អបំផុតសម្រាប់ការបម្រើរបស់បងប្អូន ។
ការហៅឲ្យបម្រើអាចកើតមានចំពោះនរណាដែលមានបំណងប្រាថ្នាដើម្បីបម្រើ ។ ការចាត់តាំង ដែលបងប្អូនទទួលដើម្បីបម្រើនៅក្នុងកន្លែងជាក់លាក់មួយ ឬនៅក្នុងរបៀបជាក់លាក់មួយ អាចផ្អែកទៅលើកត្តាជាច្រើន ។ បងប្អូនដែលមានឧបសគ្គខាងសុខភាព ( រួមទាំងសុខភាពផ្លូវចិត្ត ) ជួនកាលបានព្យាយាមដកចេញនូវព័ត៌មានទាំងនេះចេញពីដំណើរការការដាក់ពាក្យ ដោយគិតថានឹងជួយពួកគេឲ្យទទួលបានការចាត់តាំងដែលពួកគេចង់បាន ។ ប៉ុន្តែ ប្រសិនបើបងប្អូនស្មោះត្រង់ទាំងស្រុងអំពីប្រវត្តិវេជ្ជសាស្ត្ររបស់បងប្អូន ( រួមទាំងសុខភាពផ្លូវចិត្ត ) នោះព្រះអម្ចាស់នឹងប្រទានពរដល់បងប្អូន ។ ទ្រង់រំពឹងឲ្យបងប្អូនធ្វើអ្វីទាំងអស់ដែលបងប្អូនអាចធ្វើ ដើម្បីអភិវឌ្ឍសុខភាពរបស់បងប្អូន ។ ហើយការគាំទ្រខាងវេជ្ជសាស្ត្រភាពច្រើនដែលបងប្អូនទទួលនៅផ្ទះ អាចបន្តនៅក្នុងបេសកកម្ម ។