នៅពេលបុណ្យគ្រីស្ទម៉ាស់ មនុស្សនៅជុំវិញពិភពលោកប្រារព្ធធ្វើបុណ្យនៃការប្រសូតរបស់ព្រះអង្គសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ ។ ថ្ងៃណាមួយយើងនឹងប្រារព្ធថ្ងៃដ៏អស្ចារ្យមួយផ្សេងទៀត — គឺការយាងមកជាលើកទីពីរ នៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកផែនដីវិញ ! ព្យាការីទាំងឡាយបានបង្រៀនអំពីអ្វីដែលនឹងកើតមានឡើងពីមុនព្រះយេស៊ូវយាងមកម្តងទៀត ។ រឿងមួយនៃការណ៍ទាំងនោះគឺដំណឹងល្អរបស់ទ្រង់នឹងត្រូវបានផ្សព្វផ្សាយនៅទូទាំងពិភពលោក ។
ការមានសេចក្តីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យមានភាពសុខសាន្ត ទោះបីជាអ្វីៗដែលកើតឡើងនៅក្នុងពិភពលោកនេះហាក់បីដូចជាគួរឲ្យខ្លាចក្តី ។ ព្រះយេស៊ូវ មានបន្ទូលថា « ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកិយឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ » ( យ៉ូហាន ១៤:២៧ ) ។
នៅពេលអ្នកគិតអំពីព្រះយេស៊ូវក្នុងបុណ្យគ្រីស្ទម៉ាស់នេះ សូមចាំថាទ្រង់នឹងត្រឡប់មកវិញម្តងទៀតនៅថ្ងៃណាមួយ មិនមែនជាព្រះឱរសទៀតឡើយប៉ុន្តែជាស្តេចនៃអស់ទាំងស្តេច ។ បន្ទាប់មកមនុស្សគ្រប់គ្នានឹងដឹងថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអង្គសង្គ្រោះនៃពិភពលោក ។