សារលិខិតបង្រៀនសួរសុខទុក្ខ
លក្ខណៈសម្បត្តិដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ ៖ សេចក្តីអាណិតអាសូរ និង ចិត្តសប្បុរស
សូមសិក្សាអត្ថបទនេះប្រកបដោយការអធិស្ឋាន ហើយព្យាយាមស្វែងយល់ឲ្យដឹងថាត្រូវចែកចាយអ្វី ។ តើការយល់ពីលក្ខណៈដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ នឹងបង្កើនដល់សេចក្ដីជំនឿរបស់អ្នកចំពោះទ្រង់ ហើយនិងផ្ដល់ពរជ័យដល់អ្នកទាំងឡាយដែលអ្នកថែទាំតាមរយៈការបង្រៀនសួរសុខទុក្ខដោយរបៀបណា ? សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ reliefsociety.lds.org ។
សេចក្ដីជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ
កូនស្រីរបស់យ៉ៃរ៉ុស ដោយ វិលសុន អ៊ុង
« នៅក្នុងព្រះគម្ពីរ សេចក្តីអាណិតអាសូរមានន័យត្រង់ថា ‹ អត់ធន់ជាមួយនឹងអ្វីមួយ › ។ វាក៏មានន័យថា បង្ហាញចិត្តអាណិតអាសូរ ចិត្តករុណា និង សេចក្តីមេត្តាចំពោះអ្នកឯទៀត »។១
ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា « ព្រះយេស៊ូវប្រទានគំរូជាច្រើនអំពីសេចក្តីអាណិតអាសូរដល់យើង » ។ « បុរសខ្វិនជើងនៅឯស្រះបេថែសដា ស្ត្រីលួចសាហាយស្មន់ ស្ត្រីនៅអណូងទឹករបស់យ៉ាកុប កូនស្រីរបស់យ៉ៃរ៉ុស ឡាសារ ប្អូនប្រុសរបស់ ម៉ារី និង ម៉ាថា — ពួកគេម្នាក់ៗគឺដូចជាបុរសម្នាក់ដែលរងរបួសនៅតាមផ្លូវយេរីខូរដែរ ។ ម្នាក់ៗត្រូវការជំនួយ ។
« ចំពោះបុរសខ្វិនជើងនៅបេថែសដា ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ‹ ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ › ។ ចំពោះស្ត្រីមានបាបនោះ ទ្រង់បានទូន្មានថា ‹ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ › ។ ដើម្បីជួយនាងដែលបានមកដងទឹកនោះ ទ្រង់បានប្រទានអណ្តូងទឹកមួយ ‹ ជារន្ធទឹកដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច › ។ ចំពោះកូនស្រីដែលស្លាប់របស់យ៉ៃរ៉ុសនោះទ្រង់បានបញ្ជាថា ‹ កូនស្រីអើយ យើងប្រាប់ឲ្យឯងក្រោកឡើង › ។ ចំពោះឡាសារដែលនៅក្នុងផ្នូរ « ឡាសារអើយចូរចេញមក › ។
« ព្រះអង្គសង្គ្រោះបានបង្ហាញពីគោលជំហរដែលគ្មានដែនកំណត់នៃសេចក្តីអាណិតអាសូរ ។ … ចូរឲ្យយើងបើកទ្វារនៃដួងចិត្តរបស់យើង ដែលទ្រង់ — ជាគំរូដ៏រស់រវើកនៃសេចក្តីអាណិតអាសូរដ៏ពិត — អាចយាងចូល » ។២
បទគម្ពីរបន្ថែម
ទំនុកតម្កើង ១៤៥:៨; សាការី ៧:៩; ពេត្រុសទី ១ ៣:៨; ម៉ូសាយ ១៥:១, ៩; នីហ្វៃទី ៣ ១៧:៥–៧
ចេញពីព្រះគម្ពីរ
លីនដា អេស. រីវ៉េស ទីប្រឹក្សាទីពីរក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅមានប្រសាសន៍ថា « ស្វាមីខ្ញុំ និង រូបខ្ញុំបានលុតជង្គង់នៅក្បែរកូនស្រីអាយុ ១៧ ឆ្នាំរបស់យើង ហើយបានទូលអង្វរសុំជីវិតរបស់នាង » ។ « គ្មានចម្លើយបានមកទេ ប៉ុន្តែ … យើងប្រែជាដឹង … ថា … [ ព្រះអង្គសង្គ្រោះ ] មានក្តីអាណិតអាសូរដល់យើងចំពោះទុក្ខព្រួយរបស់យើង » ។៣
« រឿងមួយដែលខ្ញុំពេញចិត្តពីជីវិតរបស់ព្រះអង្គសង្គ្រោះនោះ គឺរឿងរបស់ឡាសារ ។ ព្រះគម្ពីរប្រាប់យើងថា ‹ ព្រះយេស៊ូវបានស្រឡាញ់ម៉ាថា … បងប្អូនស្រី [ ម៉ារី ] និង [ ប្អូនប្រុស របស់ពួកគេ ] ឈ្មោះឡាសារ › » ។៤ នៅពេលឡាសារបានឈឺ ដំណឹងនោះបានឮដល់ព្រះយេស៊ូវ ប៉ុន្តែនៅពេលដែលទ្រង់បានទៅដល់ ឡាសារបានស្លាប់ទៅហើយ ។ ម៉ារី បានរត់មកឯព្រះយេស៊ូវ ក្រាបចុះនៅព្រះបាទទ្រង់ ហើយបានយំ ។ នៅពេលព្រះយេស៊ូវបានឃើញម៉ារីកំពុងយំ « ទ្រង់មានសេចក្តីរំជួលក្នុងព្រះទ័យ ហើយ …ព្រះកន្សែង » ( យ៉ូហាន ១១:៣៣, ៣៥ ) ។
« នោះគឺជាទំនួលខុសត្រូវរបស់យើង ។ យើងត្រូវតែទទួលអារម្មណ៍ ហើយឃើញដោយខ្លួនឯង ហើយបន្ទាប់មកជួយកូនចៅរបស់ព្រះវរបិតាសួគ៌ទាំងអស់ឲ្យទទួលអារម្មណ៍ និងឃើញ ហើយដឹងថាព្រះអង្គសង្គ្រោះរបស់យើង ពុំត្រឹមតែទទួលដាក់លើអង្គទ្រង់នូវអំពើបាបរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលយកការឈឺចាប់ និង ការរងទុក្ខ ព្រមទាំងសេចក្តីវេទនារបស់យើង ដូច្នេះទ្រង់អាចយល់ពីអារម្មណ៍ និងរបៀបដើម្បីលួងលោមពួកយើង » ។៥