លុះត្រាជួបទៀត
បុណ្យគ្រីស្ទម៉ាស់ដ៏ពិត
ដកស្រង់ចេញពី « The Real Christmas » Liahona, ខែ ធ្នូ ឆ្នាំ ២០០៥ ទំព័រ ១២–១៥ ។
បុណ្យគ្រីស្ទម៉ាស់ដ៏ពិតមានដល់អស់អ្នកដែលបានយាងព្រះគ្រីស្ទមកក្នុងជីវិតរបស់ខ្លួន ។
នៅក្នុងសំបុត្រខ្លីមួយរបស់ប៉ុលទៅកាន់ពួកកាឡាទី លោកបានបង្ហាញពីកង្វល់យ៉ាងធំលើការបង្ហាញក្តីឥតជំនឿរបស់ពួកគេ និង ការបោះបង់ចោលនូវការបង្រៀននានារបស់លោកអំពីព្រះគ្រីស្ទ ។ លោកបានសរសេរទៅពួកគេថា « គួរឲ្យមានសេចក្តីសង្វាត ខាងការល្អជាដរាបទៅ មិនមែនតែក្នុងកាលដែលខ្ញុំនៅជាមួយប៉ុណ្ណោះឡើយ ។ កូនចៅអើយ ខ្ញុំលំបាកក្នុងចិត្តជាពន់ពេក ដោយព្រោះអ្នករាល់គ្នាម្តងទៀត ទាល់តែព្រះគ្រីស្ទបានកមានរូបរាង ក្នុងអ្នករាល់គ្នាឡើង » ( កាឡាទី ៤:១៨–១៩ ) ។ និយាយម្យ៉ាងទៀតថា ប៉ុល បានបញ្ជាក់ថាខ្លួនគាត់មានការឈឺចាប់ ហើយព្រួយបារម្ភរហូតដល់ព្រះគ្រីស្ទបាន « កមានរូបរាង » ក្នុងពួកគេ ។ នេះគឺជារបៀបមួយផ្សេងទៀតនៃការនិយាយថា « នៅក្នុងព្រះគ្រីស្ទ » ដូចដែលបានបង្ហាញនេះត្រូវបានប៉ុលប្រើវាដដែលៗនៅក្នុងការសរសេររបស់លោក ។
វាអាចធ្វើបានដើម្បីឲ្យព្រះគ្រីស្ទប្រសូតនៅក្នុងជីវិតរបស់មនុស្សទាំងឡាយ ហើយនៅពេលបទពិសោធន៍បែបនោះពិតជាកើតឡើងមែន នោះមនុស្សម្នាក់គឺ« នៅក្នុងព្រះគ្រីស្ទ » — ព្រះគ្រីស្ទគឺបាន « កមានរូបរាង » នៅក្នុងខ្លួនបុគ្គលនោះ ។ នេះត្រូវសន្មត់ជាមុនថា យើងយកព្រះគ្រីស្ទដាក់មកក្នុងដួងចិត្តរបស់យើង ហើយធ្វើឲ្យទ្រង់មានឥទ្ធិពលរស់រវើកនៅក្នុងជីវិតរបស់យើង ។ ទ្រង់មិនគ្រាន់តែជាសេចក្តីពិតទូទៅមួយ ឬ ជារឿងពិតនៅក្នុងប្រវត្តិសាស្ត្រឡើយ ប៉ុន្តែទ្រង់ជាព្រះអង្គសង្គ្រោះនៃមនុស្សគ្រប់ទីកន្លែង និងគ្រប់ពេលទាំងអស់ ។ នៅពេលយើងព្យាយាមប្រែក្លាយដូចជាព្រះគ្រីស្ទ នោះទ្រង់ « កមានរូបរាង » នៅក្នុងខ្លួនយើង បើសិនយើងបើកទ្វារ នោះទ្រង់នឹងចូលមក បើសិនយើងស្វែងរកការទូន្មានរបស់ទ្រង់ នោះទ្រង់នឹងទូន្មានយើង ។ ដើម្បីឲ្យព្រះគ្រីស្ទ « កមានរូបរាង » ក្នុងយើង នោះយើងត្រូវតែមានជំនឿលើទ្រង់ និង ដង្វាយធួនរបស់ទ្រង់ ។ ការមានជំនឿបែបនោះលើព្រះគ្រីស្ទ និង ការរក្សាព្រះបញ្ញត្តិរបស់ទ្រង់គឺ មិនពុំដាក់កំហិតលើយើងឡើយ ។ តាមរយៈព្រះបញ្ញត្តិទាំងនេះ មនុស្សទទួលបានសេរីភាព ។ ម្ចាស់នៃមេត្រីភាពនេះរង់ចាំប្រទាននូវភាពសុខសាន្តនៃដួងចិត្ត ដែលធ្វើឲ្យយើងម្នាក់ៗអាចចែកចាយនូវភាពសុខសាន្តនោះ ។
បុណ្យគ្រីស្ទម៉ាស់ដ៏ពិតមានដល់អស់អ្នកដែលបានយាងព្រះគ្រីស្ទមកក្នុងជីវិតរបស់ខ្លួន ជាកម្លាំងចលករ ថាមពល និង ភាពក្លៀវក្លា ។
ក្នុងការអង្កេតមើលរបស់ខ្លួនអំពីរដូវកាលបុណ្យគ្រីស្ទម៉ាស់ ជេម វ៉លីងហ្វត បានសរសេរឃ្លានេះ ៖
បុណ្យគ្រីស្ទម៉ាស់មិនមែនមួយថ្ងៃ ឬ មួយរដូវឡើយ ប៉ុន្តែវាជាលក្ខខណ្ឌនៃដួងចិត្ត និង គំនិតទៅវិញទេ ។
បើសិនយើងស្រឡាញ់អ្នកជិតខាងរបស់យើងដូចយើងស្រឡាញ់ខ្លួនឯង
បើសិនយើងមានទ្រព្យសម្បត្តិ តែយើងមានសេចក្តីកំសត់ខាងវិញ្ញាណ ហើយបើសិនយើងក្រទ្រព្យសម្បត្តិ តែយើងមានព្រះគុណយ៉ាងច្រើន
បើសិនយើងមានសេចក្តីសប្បុរសដោយពុំចេះអួតខ្លួន តែជាដែលសេចក្តីស្រឡាញ់អត់ធ្មត់ ហើយសប្បុរស
បើសិននៅពេលបងប្អូនរបស់យើងសុំអាហារបរិភោគ តែយើងចំអែតតែខ្លួនឯងនោះ បើសិនរាល់ថ្ងៃចាប់ផ្តើមជាមួយនឹងឱកាស ហើយបញ្ចប់ទៅវិញដោយសម្រេចបានស្នាដៃ ទោះជាវាតិចតួចក្តី —
នោះរាល់ថ្ងៃនេះគឺជាថ្ងៃរបស់ព្រះគ្រីស្ទ ហើយបុណគ្រីស្ទម៉ាស់គឺនៅក្បែរយើងជានិច្ច ។
( នៅក្នុង Charles L. Wallis, បានបោះពុម្ព Words of Life [ ឆ្នាំ ១៩៦៦ ] ទំព័រ ៣៣ ) …
បើសិនអ្នកមានបំណងប្រាថ្នាស្វែងរកវិញ្ញាណពិតនៃបុណ្យគ្រីស្ទម៉ាស់ ហើយទទួលទាននូវភាពផ្អែមល្ហែមរបស់វា សូមឲ្យខ្ញុំផ្តល់យោបល់នេះដល់អ្នក ។ អំឡុងពេលដ៏ខ្លីនៃឱកាសបុណ្យគ្រីស្ទម៉ាស់នេះ សូមឆ្លៀតពេលបង្វែរដួងចិត្តរបស់អ្នកទៅកាន់ព្រះ ។ ប្រហែលជានៅក្នុងពេលដ៏ស្ងប់ស្ងាត់ជាច្រើនម៉ោង និង ក្នុងទីកន្លែងដ៏ស្ងាត់ និង ដោយលុតជង្គង់របស់អ្នក — តែឯង ឬ ជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួន — ថ្លែងអំណរគុណចំពោះរឿងល្អៗដែលមានក្នុងជីវិតរបស់អ្នក ហើយសុំឲ្យព្រះវិញ្ញាណរបស់ទ្រង់គង់នៅក្នុងខ្លួនអ្នក នៅពេលអ្នកព្យាយាមយ៉ាងខ្លាំងដើម្បីបម្រើទ្រង់ និង កាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ។ ទ្រង់នឹងដឹកដៃអ្នក ហើយការសន្យានានារបស់ទ្រង់នឹងត្រូវបានរក្សាទុក ។