២០១៥
អំណោយ​ដែល​ផ្លាស់ប្តូរ​ជីវិត នៅ​ឯ​ហាង​លក់​របស់របរ​ជជុះ
December 2015


អំណោយ​ដែល​ផ្លាស់ប្តូរ​ជីវិត នៅ​ឯ​ហាង​លក់​របស់របរ​ជជុះ

អ្នកនិពន្ធ​រស់នៅក្នុង​រដ្ឋ អារីស្សូណា ស.រ.អា. ។

ខ្ញុំ​គ្មាន​ប្រាក់​ច្រើន​ទិញ​អំណោយ​មួយ​សម្រាប់​ឪពុក​ចុង​របស់​ខ្ញុំ​ឡើយ ដូច្នេះ​មុន​ពេល​យើង​បាន​ទៅ​ទិញ​ទំនិញ ខ្ញុំ​បាន​អធិស្ឋាន ។

illustration of a boy and a store clerk at a cash register

រូបគំនូរដោយ ប៊េធ ជេពសុន

មាន​ឆ្នាំ​ណា​មួយ​នោះ យើង​គ្មាន​ប្រាក់​ច្រើន​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​ឡើយ ដូច្នេះ​ខ្ញុំ​បាន​អធិស្ឋាន​សុំ​ជំនួយ​ដើម្បី អាច​ទិញ​អំណោយ​មួយ​សម្រាប់​ឪពុក​ចុង​របស់​ខ្ញុំ គឺ​អេឌ្រាន ( ដែល​បងស្រីខ្ញុំ និង ខ្ញុំ​ហៅ​គាត់​ថា វីហ្គី ) ។ បងស្រី​ខ្ញុំ និង ខ្ញុំ​មាន​ប្រាក់​តែ​ពីរ​ដុល្លារ​ប៉ុណ្ណោះ​ដើម្បី​ទិញ​អំណោយ ។

ពេល​ម្តាយ​របស់​ខ្ញុំ​បាន​និយាយ​ថា​យើង​នឹង​ទៅ​ហាង​ជជុះ​នៅ​ក្បែរនោះ​ដើម្បី​ទិញ​អំណោយ នោះ​ខ្ញុំ​បាន​រត់​ទៅក្នុង​បន្ទប់​ខ្ញុំ ហើយ​អធិស្ឋាន​សុំ​ជំនួយ ៖ « សូម​ជួយ​ពួក​យើង​ទិញ​អំណោយ​មួយ​ដែល​មាន​តម្លៃ​ពីរ​ដុល្លារ​បាន​ផង » ។

នៅ​ហាង​នោះ អ៊ីឡេនណា និង ខ្ញុំ​បាន​រក​មើល​នៅ​កន្លែង​សៀវភៅ ហើយ​បាន​រក​ឃើញ​បណ្ដុំព្រះគម្ពីរ​ដែល​ទើប​ចេញ​ថ្មី ។ ពួក​យើង​រីករាយ​ណាស់​ដែល​បាន​ឃើញ​វា ។ ខ្ញុំ​បាន​កាន់វា​យ៉ាង​ណែន នៅពេល​ពេល​យើង​បាន​រត់​តាម​ច្រក​ផ្លូវ​ទៅ​រក​ម្តាយ​របស់​ខ្ញុំ ។ ដោយ​លោតចុះ​លោត​ឡើង យើង​បាន​និយាយ​ព្រម​គ្នា​ថា « ពួកខ្ញុំ​រក​ឃើញ​អំណោយ​មួយ​សម្រាប់​វីហ្គី​ហើយ ! » នៅ​កន្លែង​គិត​លុយ​ម្តាយ​របស់​ខ្ញុំ​បាន​សួរ​ថា « តើ​វា​ថ្លៃ​ប៉ុន្មាន ? » អ្នក​គិត​លុយ​ឆ្លើយ​ថា « ពីរ​ដុល្លារ » ។ ខ្ញុំ​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ខ្ញុំ​ហើយ ។

កាល​នោះ​ឪពុក​ចុង​របស់​យើង​ពុំ​មែន​ជា​សមាជិក​ឡើយ ។ គាត់​ពុំ​ចូលចិត្ត​ពួក​មរមន​ឡើយ គាត់​ពុំជឿ​លើ « ព្រះគម្ពីរ​មរមន » ឡើយ ហើយ​គាត់​ពុំ​ចូលចិត្ត​ឃើញ​សមាជិក​មក​យក​ពួកខ្ញុំ​ទៅ​សកម្មភាព​យុវជន និង យុវនារី​ឡើយ ។ គាត់​ថែម​ទាំង​បាន​ដេញ​អែលឌើរ​ចេញ​ទៀត​ផង ។ ប៉ុន្តែ​សមាជិក​វួដ និង អ្នក​ផ្សព្វផ្សាយ​សាសនា​ពុំ​បោះបង់​គាត់​ចោល​ឡើយ ។

នៅថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ យើង​បាន​ទុក​អំណោយ​នោះ​ឲ្យ​គាត់​ចុង​ក្រោយ​គេ ។ អ៊ីឡេនណា និង ខ្ញុំ​បាន​និយាយ​ថា « នេះ​គឺ​ជា​អំណោយ​ដ៏​ល្អ​បំផុត​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ឲ្យ​ប៉ា​ឡើយ ! វា​នឹង​ធ្វើ​ឲ្យ​លោក​ប៉ា​សប្បាយ​ចិត្ត » ។ វីហ្គី​បាន​ទាយ​ពីរបី​ដង ហើយ​យើង​បាន​សើច​ពេល​គាត់​ឆ្លើយ ។ យើង​បាន​ប្រាប់​គាត់​ថា « វា​គឺ​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត » ។ វា​នឹង​ផ្លាស់ប្តូរ​ជីវិត​របស់​លោក​ប៉ា ។ វា​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​ពួក​ខ្ញុំ » ។

ម្តាយ​របស់​យើង​បាន​បារម្ភ​ថា គាត់​នឹង​ខឹង​ពេល​គាត់​ដឹង​ថា​អំណោយ​ដែល​ជូន​គាត់​ជា​អ្វី ប៉ុន្តែ​អ៊ីឡេនណា និង ខ្ញុំ​ដឹង​ថា​វា​ជា​រឿង​ត្រឹមត្រូវ​មួយ​ដើម្បី​ធ្វើ​ដូច្នេះ ។

នៅពេល​គាត់​បាន​បើក​អំណោយ​នោះ​មើល គាត់​បាន​អរគុណ​ពួក​យើង​ចំពោះ​អំណោយ​នោះ ហើយ​បាន​និយាយ​ថា​គាត់​នឹង​អាន​វា ។

ដោយសារ​យើង​ស្រឡាញ់​វីហ្គី នោះ​យើង​ចង់​ឲ្យ​គាត់​រៀន​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង អំណោយ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ យើង​ចង់​ឲ្យ​គាត់​ជឿ​លើ​អ្វី​ដែល​យើង​ធ្វើ អធិស្ឋាន និង ប្រែចិត្ត ហើយ​មាន​ដំណឹង​ល្អ​នៅក្នុង​ជីវិត​របស់​គាត់ ។

គាត់​បាន​អាន ហើយ​អធិស្ឋាន​អំពី​ព្រះគម្ពីរ​មរមន ហើយ​ដោយ​មាន​ជំនួយ​ពី​អែលឌើរ និង សមាជិក​វួដ នោះ​គាត់​បាន​ជ្រមុជទឹក ហើយ​ឥឡូវ​ក្លាយ​ជា​សមាជិក​សាសនាចក្រ ។ យើង​មាន​សេចក្តី​រីករាយ​ដើម្បី​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​យើង​ដឹង​ថា​យើង​នឹង​រស់​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត​ជា​ក្រុមគ្រួសារ ។