២០១៥
តើ​អ្នក​គឺ​ជា​អ្នក​ទទួល ឬ ជា​អ្នក​ឲ្យ ?
December 2015


តើ​អ្នក ​គឺ​ជា​អ្នក​ទទួលជា​អ្នក​ឲ្យ ?

Product Shot from December 2015 Liahona

តើ​អ្នក​ធ្លាប់​ឈប់​មួយ​សន្ទុះ​ហើយ​គិត​ថា តើ​ហេតុអ្វី បាន​ជា​អ្នក​បម្រើ​មនុស្ស​ដទៃ និង រក្សា​ព្រះ​បញ្ញត្តិ​ដែរ​ឬទេ ? ខែ​នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​ធ្វើ​កិច្ចការ​នេះ នៅពេល​អ្នក​សិក្សា​អំពី​ការកសាង​នគរព្រះ​នៅក្នុង​មេរៀន​របស់​អ្នក​នៅ​ព្រះវិហារ ។ អ្នក​អាច​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ត្រូវបាន​ជម្រុញ​ទឹកចិត្ត​កាន់តែ​ខ្លាំង​តាមរយៈ​អ្វី​ដែល​ខ្ញុំ​អាច ទទួល​បាន ឬ តាមរយៈ​អ្វី​ដែល​ខ្ញុំ ផ្តល់​ដល់​គេ ?

សំណួរ​ខាង​លើ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ឃើញ​ថា តើ​អ្នក​នឹង​ទទួល​បាន ( គិត​តែ​ពី​ខ្លួន​ឯង ) ឬ ផ្តល់​ឲ្យ​គេ ( គិត​ពី​មនុស្ស​ដទៃ ) ។

តើ​មាន​ការទទួល​ស្គាល់​អ្វីខ្លះ​ដែល​ខ្ញុំ នឹង​ទទួល​តាមរយៈ​ការបម្រើ​នៅក្នុងការ​ហៅបម្រើ​នេះ ?

តើ​ខ្ញុំ​នឹង​ទទួល​ពរជ័យ​ដោយ​របៀប​ណា​តាមរយៈ​ការបង់ដង្វាយ​មួយភាគ​ក្នុងដប់ និង ដង្វាយ​តមអាហារ​នោះ ?

តើ​ខ្ញុំ​នឹង​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពី​ភាពស្មោះត្រង់​របស់​ខ្ញុំ​នោះ ?

តើ​ខ្ញុំ​នឹង​ទទួល​បាន​អ្វីខ្លះ​តាមរយៈ​ការចូលរួម​ព្រះវិហារ ?

តើ​បេសកកម្ម​នឹង​ជួយ​ខ្ញុំ​ដោយ​របៀបណា ?

តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​ខ្ញុំ​នឹង​ទទួល​បាន ពី​ការរៀប​អាពិពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

តើ​ការហៅបម្រើ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​ជួយ​ពង្រឹង​ដល់​អ្នកដទៃ​យ៉ាង​ដូចម្តេច ?

តើ​ដង្វាយ​មួយ​ភាគក្នុងដប់ និង ដង្វាយ​តមអាហារ​របស់​ខ្ញុំ​ជួយ​កសាង​នរគ​ព្រះ​ដោយ​របៀប​ណា ?

តើ​ភាព​ទៀងត្រង់​របស់​ខ្ញុំ អាច​ប្រទាន​ពរ​ដល់​មនុស្ស​ដទៃ​ទៀត​យ៉ាង​ដូចម្តេច ?

តើ​ការចូលរួម​ព្រះវិហារ​របស់​ខ្ញុំ បាន​បង្ហាញ​ការបូជា​របស់​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់​យ៉ាង​ដូចម្តេច ?

តើ​ខ្ញុំ​អាច​បម្រើ​មនុស្ស​ដទៃ​ពេល​បម្រើ​បេសកកម្ម​តាម​របៀប​ណា​ខ្លះ ?

តើ​ការរៀប​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បម្រើ​ស្វាមី ឬ ភរិយា​ព្រមទាំង​កូនៗ​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

វា​មិន​ថ្វី​ឡើយ ដើម្បី​គិត​ពី​ពរជ័យ​ដែល​អ្នក​នឹង​ទទួល ប៉ុន្តែ​បើសិន​អ្នក​ឃើញ​ថា​អ្នក​គិតតែ​ចង់​បាន ជាង​ការផ្តល់​ឲ្យ​គេ​នោះ​សូម​គិត​ពី​ព្រះ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖ « សូម​ចាំ​ថា កិច្ចការ​នេះ​មិន​មែន​ជា​របស់​អ្នក ឬ​ខ្ញុំ​តែឯង​នោះ​ទេ ។ យើង​អាច​សម្លឹង​មើល​ទៅ​ព្រះ​ហើយ​សុំ​ជំនួយ​ដ៏​ទេវភាព » ( « Do Your Duty — That Is Best » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៥៨ ) ។