គំនិតនានាសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ
ច្បាប់នេះមាននូវអត្ថបទ និង សកម្មភាពនានាដែលអាចយកទៅប្រើប្រាស់សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ។ ខាងក្រោមនេះគឺជាឧទាហរណ៍ពីរ ។
« ចូរមានសេចក្តីសុខសាន្តចុះ » ទំព័រ ៣៤ ៖ អែលឌើរ គ្រីស្តូហ្វឺសិន អញ្ជើញយើងឲ្យឆ្លៀតយកឱកាសនៃរដូវកាលបុណ្យគ្រីស្ទម៉ាស់នេះអង្គុយដោយស្ងាត់ស្ងៀម ហើយគិតអំពីព្រះឱរសយេស៊ូវ ។ សូមគិតពីការអានអត្ថបទនេះជាមួយក្រុមគ្រួសារ ហើយបន្ទាប់មកអញ្ជើញឲ្យមានស្មារតីនៃគារវភាពដោយការអានព្រះគម្ពីរ ច្រៀងទំនុកតម្កើង ឬទស្សនា Bible videos ( ដែលមាននៅគេហទំព័រ Biblevideos.org ) អំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ ។ បន្ទាប់មក សូមទុកពេលឲ្យមនុស្សម្នាក់ៗគិតអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ ព្រមទាំងអត្ថន័យនៃការប្រសូតនោះចំពោះពួកគេ ។ អ្នកអាចគិតពីការផ្តល់សៀវភៅកំណត់ហេតុ ឬ ក្រដាសដល់អស់អ្នកដែលមានបំណងកត់ត្រានូវគំនិតទាំងឡាយរបស់ខ្លួន ។ សូមឲ្យសមាជិកគ្រួសារចែកចាយគំនិតរបស់ខ្លួន បើសិនជាពួកគេចង់ ។
វីដេអូបុណ្យគ្រីស្ទម៉ាស់Mormon.org ៖ សូមគិតពីរបៀបនានា ដែលគ្រួសារអ្នកអាចប្រើវីដេអូបុណ្យគ្រីស្ទម៉ាស់ឆ្នាំនេះ ដើម្បីចែកចាយដំណឹងល្អជាមួយនឹងមនុស្សដទៃទៀត ។ អ្នកអាចធ្វើនំគ្រីស្ទម៉ាស់ផ្សេងៗចែកឲ្យមិត្តភក្តិ ហើយផ្ញើនំនោះជាមួយនឹងប័ណ្ណមួយដែលមានអាសយដ្ឋាននៃគេហទំព័ររបស់វីដេអូនេះ ។ អ្នកក៏អាចចង់ដាក់ផែនការធ្វើយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមមួយជាគ្រួសារ ហើយដាក់គោលដៅនានាថា តើអ្នកអាចចែកចាយវីដេអូនេះជាមួយនឹងមនុស្សប៉ុន្មាននាក់ ។ ជម្រើសមួយទៀតនោះគឺអញ្ជើញមិត្តភក្តិឲ្យទស្សនាវីដេអូនេះជាមួយអ្នក ។