យុវវ័យ
វិធីនានាដើម្បីបម្រើនៅបុណ្យគ្រីស្ទម៉ាស់
ប្រធាន ម៉នសុន ឆ្លៀតពេលទៅសួរសុខទុក្ខមនុស្សចាស់ជរា និង អស់អ្នកដែលនៅក្នុងមជ្ឈមណ្ឌលចាស់ជរា ជាពិសេសនៅពេលបុណ្យគ្រីស្ទម៉ាស់ ។ លោកបានកត់សម្គាល់ឃើញថា មានមនុស្សដែលរីករាយដោយសារមានគេទៅសួរសុខទុក្ខខ្លួន ខណៈដែលមានអ្នកផ្សេងទៀតគ្រាន់តែសង្ឃឹមថា នឹងមានគេមកសួរសុខទុក្ខ តែគ្មានគេមកសួរសុខទុក្ខឡើយ ។ មានមនុស្សដែលរង់ចាំនរណាម្នាក់ — ប្រហែលជានៅពេលបុណ្យគ្រីស្ទម៉ាស់នេះ អ្នក អាចក្លាយជាបុគ្គលម្នាក់នោះ ។
ខាងក្រោមនេះជាបញ្ជីមួយ ដែលមានវិធីមួយចំនួនដែលអ្នកអាចជួយធ្វើឲ្យប្រាកដថា គ្មាននរណាម្នាក់ឡើយដែលនឹងមានអារម្មណ៍ថា ឯកោនៅពេលបុណ្យគ្រីស្ទម៉ាស់នេះ ។ សូមកុំខ្លាចធ្វើតាមវិធីជាច្រើនទៀត ដែលអ្នកគិតថា អ្នកអាចជួយនៅក្នុងសហគមន៍របស់អ្នកនៅអំឡុងពេលនៃរដូវកាលនេះ ។ « តើមាននរណាម្នាក់ដែលរង់ចាំអ្នកទៅសួរសុខទុក្ខឬទេ ? »
-
សូមធ្វើប័ណ្ណបុណ្យគ្រីស្ទម៉ាស់ផ្ញើទៅអ្នកផ្សព្វផ្សាយសាសនា និង សមាជិកតែម្នាក់ឯង ឬ សមាជិកចាស់ជរាក្នុងវួដ ឬសាខារបស់អ្នក ។
-
សូមស្ម័គ្រចិត្តជាមួយអង្គការសហគមន៍ក្នុងមូលដ្ឋាន ។
-
សូមជូនព្រះគម្ពីរមរមន ជាអំណោយដល់មិត្តភក្តិ និង អ្នកជិតខាងរបស់ខ្លួនអ្នក ។
-
សូមទៅសួរសុខទុក្ខមនុស្សចាស់ជរាក្នុងវួដ ឬ គ្រួសាររបស់អ្នក ។
-
ធ្វើនំជូនដល់អ្នកជិតខាងរបស់អ្នក ។
សម្រាប់គំនិតបន្ថែមទៀតអំពីរបៀបដែលអ្នកអាចបម្រើនៅក្នុងសហគមន៍របស់អ្នក សូមចូលទៅកាន់គេហទំព័រ lds.org/topics/humanitarian-service/help ។