ទំព័ររបស់យើង
ខ្ញុំមានអារម្មណ៍ល្អអំឡុងពេលនៃពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍ភ័យបន្តិចក្នុងពេលចាប់ផ្តើម ប៉ុន្តែបន្ទាប់ពីខ្ញុំបានចូលទៅក្នុងទឹកហើយនោះ ការភ័យខ្លាចនោះបានរសាយបាត់អស់ ។ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពណាស់ពេលនៅក្នុងអាងជ្រមុជទឹក ។ ខ្ញុំមានចិត្តរីករាយជាខ្លាំងដែលខ្ញុំបានសម្រេចចិត្តជ្រមុជទឹក ។ ខ្ញុំដឹងថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជាសាសនចក្រពិត ហើយថាមានព្រះដែលមានព្រះជន្មរស់ ។
នីលីអាណា វី អាយុ ៨ ប្រទេស ប្រេស៊ីល
គ្រួសារខ្ញុំ និង ខ្ញុំបានទៅព្រះវិហារបរិសុទ្ធ ហើយខ្ញុំដឹងថាព្រះវិហារបរិសុទ្ធគឺជាដំណាក់ដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។
ហេឡាម អេ អាយុ ៥ ឆ្នាំ ប្រទេស ពេរូ
ការបង្កបង្កើត
ដោយសេចក្តីសុចរិតព្រះវរបិតាសួគ៌បានបង្កើតពិភពលោកនេះ ។
ទ្រង់បាននាំពន្លឺមកក្នុងទីងងឹត ហើយបានបង្កើតខ្យល់ មហាសមុទ្រ និង ដីគោក ។
ដោយមានអ្វីៗជាច្រើន និង មានការផ្លាស់ប្តូររដូវកាលដើម្បីបន្ថែមទៅលើការបង្កើតទាំងនោះ ។
ក្រោយមកមានព្រះអាទិត្យ ព្រះចន្ទ និង តារាទាំងពួង ព្រមទាំងមានសត្វមកនៅជាមួយយើងផងដែរ ។
ក្រោយមកមនុស្សត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងលើផែនដីនេះ ។
ឥឡូវនេះព្រះវរបិតាសួគ៌របស់យើងអាចបានសម្រាកហើយ ។
នៅថ្ងៃបរិសុទ្ធរបស់ទ្រង់ យើងរៀនពីសេចក្តីពិតទាំងនេះ ។
ស៊ី លីង យៅ អាយុ ១០ ឆ្នាំ ប្រទេស តៃវ៉ាន់
ឪពុក និង ម្តាយរបស់ខ្ញុំនិយាយជាមួយពួកយើងអំពីព្រះវិហារបរិសុទ្ធ ។ ពួកគាត់បានបង្ហាញរូបភាពព្រះវិហារបរិសុទ្ធមួយដល់យើង ហើយថ្លែងទីបន្ទាល់អំពីពរជ័យអស់កល្បជានិច្ចរបស់ព្រះវិហារបរិសុទ្ធ ។
ត្រេសើរ អាយ អាយុ ៧ ឆ្នាំ ប្រទេសកុងហ្គោ