ឆ្នាំ​២០១៦
សូម​មក​រក​ទ្រង់
June 2016


សូម​មក​រក​ទ្រង់

come unto Him

រូបភាព © iStock/Thinkstock

កាល​ខ្ញុំ​ដើរ​រសាត់​នៅ​យប់​ស្ងាត់

គ្រប់​ទី​កន្លែង​គ្មាន​ឮ​មួយ​ម៉ាត់—

នៅ​ម្នាក់​ឯង​ក្រោម​ពន្លឺ​តារា

តែ​ដឹង​ថា​ទ្រង់​គង់​ទី​នោះ​ណា៎

ខ្ញុំ​លុត​ជង្គង់​បួងសួង​លើ​ស្មៅ

បាន​ចម្លើយ​ទាំង​គ្មាន​ឮ​សម្តី

ធ្វើ​ឲ្យ​ទុក្ខ​ខ្ញុំ​បាន​ធូរ​ស្រាល​ច្រើន

ហើយ​ខ្ញុំ​បាន​អំណរ​ពី​សង្រេង ។

កាល​ខ្ញុំ​ពេញ​ដោយ​បំណង​ប្រាថ្នា

ហើយ​សុំ​ឲ្យ​ខ្ញុំ​បាន​ឃើញ​ផង​ណា៎

តែ​គ្មាន​អព្ហូតហេតុ​ជាក់​ភ្នែក​ឡើយ

តែ​អ្វី​ខ្ញុំ​សួរ​ផុស​ក្នុង​ចិត្ត​ហើយ ។

រួច​កាល​មាន​ព្យុះ​បោកបក់​យ៉ាង​ខ្លាំង

ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​កម្លាំង

តែ​ព្យុះ​បក់​ខ្លាំង​ក៏​ចៀស​ហួស​ឆ្ងាយ

ពេល​ខ្ញុំ​ដាក់​ការទុកចិត្ត​លើ​ទ្រង់ ។

មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក្តី

មិន​ថា​មាន​អ្វី​កំហែង​ដល់​ភ័យ

ទ្រង់​ជា​កំផែង​លើ​ចិត្ត​ចំបែង

ជា​ជម្រក​ពី​មារ​មិន​អាច​ថ្លែង

ឱ ! អ្នក​មាន​ទុក្ខ​សូម​មក​រក​ទ្រង់

ឱ! ព្រលឹង​ដែល​មាន​ភ្នែក​ស្រអាប់

ឱ! អ្នក​ទន់​ខ្សោយ​ត្រូវការ​សម្រាក

សូម​មក​រកទ្រង់ ! សូម​មក​រកទ្រង់ !