ដូចជាសាសនាចក្រកាលពីជំនាន់ដើមដែល ព្រះយេស៊ូវគ្រីស្ទបានស្ថាបនាឡើងអំឡុងពេលបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ នោះសាសនាចក្រសព្វថ្ងៃនេះត្រូវបានដឹកនាំដោយព្យាការី និង សាវកដែលកំពុងនៅរស់ ។ ប្រធានសាសនាចក្រ គឺជាបុគ្គលដែលនៅរស់តែម្នាក់គត់ ដែលអាចទទួលវិវរណៈសម្រាប់សាសនាចក្រទាំងមូល ។ យើងរីករាយនឹងពរជ័យជាច្រើនដោយសារតែព្យាការី និង ពួកសាវកដែលនៅរស់ ។