ការយល់ដឹង
តើយើងអាចទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ មានចំពោះកូនចៅរបស់ទ្រង់ទាំងអស់តាមរបៀបណា ?
« ដើម្បីបម្រើមនុស្សដទៃឲ្យមានប្រសិទ្ធភាព យើងត្រូវមើលពួកគេតាមរយៈកែវភ្នែករបស់ឪពុក ឬ ម្ដាយម្នាក់ គឺតាមរយៈព្រះនេត្ររបស់ព្រះវរបិតាសួគ៌ ។ នៅពេលនោះហើយទើបយើងអាចចាប់ផ្ដើមយល់ពីតម្លៃដ៏ពិតនៃព្រលឹងមួយ ។ នៅពេលនោះហើយទើបយើងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់ ដែលព្រះវរបិតាសួគ៌មានចំពោះកូនចៅរបស់ទ្រង់ទាំងអស់ ។ នៅពេលនោះហើយទើបយើងទទួលអារម្មណ៍ពីការព្រួយព្រះទ័យរបស់ព្រះអង្គសង្គ្រោះចំពោះពួកគេ ។ យើងមិនអាចបំពេញកាតព្វកិច្ចនៃសេចក្ដីសញ្ញារបស់យើង ដើម្បីទួញយំនឹងអ្នកណាដែលទួញយំ កម្សាន្តទុក្ខដល់អស់អ្នកណា ដែលកំពុងត្រូវការកម្សាន្តទុក្ខបានឡើយ ដរាបណាយើងមើលឃើញពួកគេ តាមរយៈព្រះនេត្ររបស់ព្រះ » ។
អែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « Through God’s Eyes » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ទំព័រ ៩៤ ។