ឆ្នាំ​២០១៦
ការពារ​អ្វី​ដែល​ត្រឹមត្រូវ
June 2016


កុមារ​ដែល​ឈរ​យ៉ាង​រឹងមាំ

ការពារ​អ្វី​ដែល​ត្រឹមត្រូវ

Standing for the right

សួស្ដី ខ្ញុំ​ឈ្មោះ​អ៊ីវ៉ាន ! ខ្ញុំ​រស់នៅ​ប្រទេស អៀឡង់ ខ្ញុំ​ចូលចិត្ត​លេង​កីឡា​មួយ​ដែល​ហៅ​ថា​កីឡា​វាយ​កូន​បាល់ ។ វា​ជា​កីឡា​អៀរឡង់​ដែល​ដូច​ជា​កីឡា​វាយ​កូន​បាល់​លើ​ទឹកកក​ដែរ ។ មុខវិជ្ជា​ដែល​ខ្ញុំ​ចូលចិត្ត​រៀន​នោះ​គឺ​គណិតវិទ្យា ។ ធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​ជា​ពរជ័យ​មួយ​សម្រាប់​ខ្ញុំ ។

ការឈរ​យ៉ាង​រឹងមាំ​នៅ​សាលា​រៀន

ក្មេងប្រុស​ម្នាក់​ទើប​ចូលរៀន​នៅ​សាលា​បាន​សម្លុត​ប្អូន​ស្រី​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ចូល​ទៅ​ឈរ​ចំ​កណ្តាល​ពួកគេ ហើយ​បាន​ការពារ​ប្អូន​ស្រី​របស់​ខ្ញុំ ។ ខ្ញុំ​ក៏​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ផងដែរ ។ សិស្ស​ជាច្រើន​នៅ​សាលា​រៀន​ផឹក​តែ និង កាហ្វេ ។ ពេល​មាន​នរណា​ម្នាក់​ឲ្យ​តែ​ខ្ញុំ​ផឹក ខ្ញុំ​និយាយ​ថា « ខ្ញុំ​អត់​ផឹក​ទេ សូម​អរគុណ » ។

អធិស្ឋាន​ជាមួយ​មិត្តភក្ដិ

ខ្ញុំ​ទៅ​រៀន​នៅ​សាលា​កាតូលិក ។ ប្អូនស្រី​របស់​ខ្ញុំ និង ខ្ញុំ​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​រៀន​នៅ​ទីនោះ ។ ពេល​ជីដូន​របស់​ខ្ញុំ​ឈឺ ខ្ញុំ​បាន​សុំ​គ្រូ​របស់​ខ្ញុំ​ប្រសិនបើ​ខ្ញុំ​អាច​អធិស្ឋាន​សម្រាប់​គាត់ ។ សិស្ស​ទាំងអស់​នៅក្នុង​ថ្នាក់​ឱប​ដៃ ហើយ ឱន​ក្បាល​ចុះ ។ ខ្ញុំ​បាន​អធិស្ឋាន​ឮៗ​ពី​សិស្ស​ក្នុង​ថ្នាក់ ។

ធ្វើ​ជា​គំរូ

មិត្តភក្ដិ​របស់​ខ្ញុំ​នៅសាលា​រៀន​ឃើញ​ថា​ខ្ញុំ​មាន​ចិត្ត​រីករាយ ។ ខ្ញុំ​ធ្វើ​ជា​គំរូ​ល្អ​ដោយ​មិន​ប្រើ​ពាក្យ​ជេរ ឬ យក​ព្រះនាម​របស់​ព្រះអម្ចាស់​ជា​អសា​ឥតការ​ឡើយ ។ ខ្ញុំ​អាច​ធ្វើ​ជា​គំរូ​ដល់​គ្រួសារ​ខ្ញុំ​ផងដែរ ។

បងប្រុស​ច្បង​ដ៏​ល្អ​បំផុត

ខ្ញុំ​ដាក់​គោលដៅ​បន្ត​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ ខ្ញុំ​ជួយ​ឪពុក​ម្តាយ​ខ្ញុំ​មើល​ថែ​ប្អូន​ស្រី​របស់​ខ្ញុំ ។ នៅពេល​ប្អូន​ស្រី​របស់​ខ្ញុំ​ភ័យ​ខ្លាច នោះ​ខ្ញុំ​លេង​ជាមួយ​ពួកគេ​រហូត​ដល់​ពួកគេ​ភ្លេច​ភាពខ្លាច​នោះ ។ មាន​គ្រា​មួយ​នោះ នៅពេល​ឪពុកម្តាយ​ខ្ញុំ​មិន​នៅ​ផ្ទះ ខ្ញុំ​បាន​និទាន​រឿង​ឲ្យ​ប្អូនស្រី​ខ្ញុំ​ស្តាប់​រហូត​ដល់​នាង​ដេក​លក់ ។