លុះត្រាជួបទៀត
មូលហេតុ និង របៀប ព្រមទាំងអ្វីដែលត្រូវថ្លែងទីបន្ទាល់
ដកស្រង់ចេញពី « President Kimball Speaks Out on Testimony » New Era ខែ សីហា ឆ្នាំ ១៩៨១ ៤–៧ capitalization standardized ។
គ្រប់ពេលដែលអ្នកថ្លែងទីបន្ទាល់របស់ខ្លួន នោះវាកាន់តែមានរឹងមាំ ។
មនុស្សគ្រប់រូបនៅក្នុងពិភពលោកនេះអាចមានវិវរណៈ ដូចជាវិវរណៈមួយដែលពេត្រុសមាន [ សូមមើល ម៉ាថាយ ១៦:១៣–១៧] ។ ថាវិវរណៈនោះនឹងក្លាយជាទីបន្ទាល់ ជាចំណេះដឹងថាព្រះគ្រីស្ទមានព្រះជន្មរស់ ថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះប្រោសលោះនៃពិភពលោកនេះ ។ មនុស្សគ្រប់រូបអាចមានការធានាអះអាងនេះ ហើយនៅពេលបុគ្គលម្នាក់ទទួលទីបន្ទាល់នេះ វានឹងកើតឡើងមកពីព្រះ ពុំមែនគ្រាន់តែការសិក្សាតែមួយមុខនោះទេ ។ ពិតណាស់ការសិក្សាគឺជាធាតុសំខាន់មួយ ប៉ុន្តែវាត្រូវតែរួមបញ្ចូលនឹងការសិក្សា ការអធិស្ឋានយ៉ាងច្រើន និង ការព្យាយាម ហើយបន្ទាប់មកវិវរណៈនេះកើតមានឡើង ។ …
ការប្រជុំថ្លែងទីបន្ទាល់គឺជាការប្រជុំដ៏ល្អបំផុតនៅក្នុងវួដក្នុងមួយខែៗ ប្រសិនបើអ្នកមានព្រះវិញ្ញាណ ។ ប្រសិនបើអ្នកមានការធុញទ្រាន់នឹងការប្រជុំថ្លែងទីបន្ទាល់ នោះមានអ្វីមួយដែលខុសប្លែកជាមួយអ្នកហើយ ពុំមែនមកពីមនុស្សដទៃឡើយ ។ អ្នកអាចក្រោកឡើង ហើយថ្លែងទីបន្ទាល់របស់អ្នក ហើយអ្នកគិតថាវាជាការប្រជុំដ៏ល្អបំផុតនៅក្នុងខែនោះ ប៉ុន្តែប្រសិនបើអង្គុយនៅទីនោះ រាប់កំហុសនៃវេយ្យាករណ៍ ហើយសើចចំអកដល់អ្នកដែលនិយាយមិនបានល្អ នោះអ្នកនឹងពិតជាធុញទ្រាន់ហើយ ការធុញទ្រាន់នោះធ្វើឲ្យអ្នករអិលជើងចេញពីនរគរបស់ព្រះ ។ …
រាល់ខែគណៈប្រធានទីមួយ និង ពួកសាវកដប់ពីនាក់ និង ពួកអ្នកមានសិទ្ធិអំណាចទូទៅទាំងអស់ជួបជុំគ្នានៅក្នុងព្រះវិហារបរិសុទ្ធ ។ ពួកគេថ្លែងទីបន្ទាល់ ហើយពួកគេប្រាប់គ្នាទៅវិញទៅមកពីរបៀបដែលពួកគេស្រឡាញ់គ្នាគឺដូចជាអ្នកគ្រប់គ្នាធ្វើដែរ ។ ហេតុអ្វីពួកអ្នកមានសិទ្ធិអំណាចទូទៅ ត្រូវការការប្រជុំថ្លែងទីបន្ទាល់ ? វាជាមូលហេតុដូចគ្នាថាអ្នកត្រូវការការប្រជុំថ្លែងទីបន្ទាល់ផងដែរ ។ តើអ្នកគិតថាអ្នកអាចមិនថ្លែងទីបន្ទាល់របស់អ្នកបី ប្រាំមួយ ប្រាំបួន និង ដប់ពីរខែ ហើយបន្តរក្សាតម្លៃដ៏ពោរពេញរបស់ទីបន្ទាល់នោះឬ ?
សមាជិកល្អមួយចំនួនភ័យខ្លាចយ៉ាងខ្លាំងក្នុងការថ្លែងទីបន្ទាល់ដដែលៗរហូតដល់ពួកគេព្យាយាមនិយាយអ្វីផ្សេងទៀតដែលមិនទាក់ទងនឹងដំណឹងល្អ ។ ចូរកុំបារម្ភពីការថ្លែងទីបន្ទាល់ដដែលនោះឡើយ ។ នៅពេលប្រធានសាសនាចក្រថ្លែងទីបន្ទាល់របស់លោក លោកមានប្រសាសន៍ « ខ្ញុំដឹងថា យ៉ូសែប ស៊្មីធ ត្រូវបានហៅដោយព្រះ ជាអ្នកតំណាងព្រះ ។ ខ្ញុំដឹងថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ » ។ អ្នកឃើញហើយថា វាគឺជាទីបន្ទាល់ដូចទៅនឹងទីបន្ទាល់ដែលអ្នកទាំងអស់គ្នាថ្លែងដែរ ។ នោះគឺជាទីបន្ទាល់ ។ …
ទីបន្ទាល់គឺពុំមែនជាដំបូន្មាន ទីបន្ទាល់ពុំមែនជាការបង្រៀនឡើយ ( គ្មាននរណាម្នាក់នៅទីនោះទូន្មានដល់មនុស្សទាំងអស់ឡើយ ) វាមិនដូចជាការធ្វើដំណើរមួយឡើយ ។ អ្នកនៅទីនោះថ្លែងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នក ។ ប្រសិនបើអ្នកអាចថ្លែងទីបន្ទាល់របស់ខ្លួនក្នុងរយៈពេល ១ នាទី ឬ ២ ឬ ៤ នាទី ឬ រយៈពេលប៉ុណ្ណាដែលគេផ្តល់ឲ្យអ្នក នោះវាជាការណ៍ដ៏អស្ចារ្យ ។ យើងចង់ដឹងថាតើអ្នកមានអារម្មណ៍បែបណា ។ តើអ្នកពិតជាស្រឡាញ់ការងារឬទេ ? តើអ្នករីករាយក្នុងការងាររបស់អ្នកទេ ? តើអ្នកស្រឡាញ់ព្រះអម្ចាស់ទេ ? តើអ្នកសប្បាយចិត្តទេដែលអ្នកក្លាយជាសមាជិកសាសនាចក្រ ?
… ចូរកុំអង្គុយនៅក្នុងការប្រជុំតមអាហាររបស់អ្នក ហើយរារាំងខ្លួនអ្នកពីពរជ័យឡើយ ហើយនិយាយថា « ខ្ញុំគិតថា ខ្ញុំនឹងមិនថ្លែងទីបន្ទាល់ខ្ញុំទេថ្ងៃនេះ ។ ខ្ញុំគិតថាវាមិនយុត្តិធម៌ទេ ចំពោះសមាជិកដទៃទៀត ដោយសារខ្ញុំមានឱកាសច្រើនណាស់ដើម្បីថ្លែងទីបន្ទាល់ » ។ អ្នកថ្លែងទីបន្ទាល់របស់អ្នក ។ ហើយរយៈពេលមួយនាទីជាពេលវេលាគ្រប់គ្រាន់ដើម្បីថ្លែងទីបន្ទាល់ហើយ ។
អ្នកមានទីបន្ទាល់ ! ពិតណាស់ វាត្រូវការស្ថាបនា និង ការលើកស្ទួយ ព្រមទាំងការពង្រីកវា ហើយនោះជាអ្វីដែលអ្នកកំពុងធ្វើ ។ គ្រប់ពេលដែលអ្នកថ្លែងទីបន្ទាល់របស់ខ្លួន នោះវាកាន់តែរឹងមាំ ។