វីរបុរសក្នុងព្រះគម្ពីរមរមន
មេទ័ពមរ៉ូណៃមានចិត្តក្លាហាន
មេទ័ពមរ៉ូណៃបានដឹកនាំពួកកងទ័ពនីហ្វៃ ។ លោកស្រឡាញ់ការគោរពដល់ព្រះវរបិតាសួគ៌ ។ លោកបានជួយពួកទាហាននីហ្វៃការពារខ្លួន ប្រឆាំងនឹងពួកសាសន៍លេមិន ។ លោកបានរំឭកពួកគេពីពរជ័យរបស់ព្រះវរបិតាសួគ៌ ។ លោកបានរំឭកពួកគេអំពីសេរីភាព និង គ្រួសារពួកគេ ប្រយោជន៍ឲ្យពួកគេមានចិត្តក្លាហានឡើង ។
ក្មេងៗជាច្រើននៅសាលារៀន ប្រើពាក្យសម្តីដែលធ្វើឲ្យខ្ញុំគ្មានអារម្មណ៍ល្អឡើយ ។ ម្តាយរបស់ខ្ញុំ និង ខ្ញុំបានអធិស្ឋានទូលសុំនូវចិត្តក្លាហាន និងដើម្បីដឹងពីអ្វីដែលល្អបំផុតត្រូវធ្វើ ។ ថ្ងៃបន្ទាប់មក នៅពេលពួកគេបានចាប់ផ្តើមប្រើពាក្យសម្តីបែបនោះទៀត ខ្ញុំបាននិយាយដោយសុភាពថា « សូមឈប់ប្រើពាក្យបែបនោះទៅ ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អទេ » ។ ពួកគេនិយាយថា « យល់ព្រម ឲ្យពួកខ្ញុំសូមទោស » ។ ការណ៍នោះធ្វើឲ្យខ្ញុំសប្បាយក្នុងចិត្ត ហើយខ្ញុំសប្បាយចិត្តដែលខ្ញុំបានរៀនថា ព្រះវរបិតាសួគ៌នឹងជួយខ្ញុំពេលខ្ញុំទូលសុំជំនួយ ។
ប៊ែលឡា ធី អាយុ ១០ ឆ្នាំ រដ្ឋ វឺជិនញ៉ា ស.រ.អា.
ហ្ក្រាន អិល អាយុ ១០ ឆ្នាំ រដ្ឋ ហ្ល័រីដា ស.រ.អា.