យោបល់នានាសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ
ច្បាប់នេះមាននូវអត្ថបទ និង សកម្មភាពនានាដែលអាចយកទៅប្រើប្រាស់សម្រាប់រាត្រីជួបជុំក្រុមគ្រួសារបាន ។ ខាងក្រោមនេះគឺជាឧទាហរណ៍ពីរ ។
« ដូចជាស្ត្រីមេម៉ាយនៅសារិបតា ៖ អព្ភូតហេតុនៃដង្វាយតមអាហារ » ទំព័រ ២៤ ៖ សូមគិតពីការអានអត្ថបទនេះជាមួយគ្នាជាគ្រួសារ ហើយបន្ទាប់មកសិក្សារឿងរបស់ស្ត្រីមេម៉ាយនៅសារិបតានៅក្នុង ពង្សាវតារក្សត្រទី ១ ១៧។ ក្រោយមកអ្នកអាចឆ្លើយសំណួរដូចតទៅនេះ ៖ តើការតមអាហារផ្តល់ពរដល់យើងម្នាក់ៗ និង គ្រួសារយ៉ាងដូចម្តេច ? តើដង្វាយតមអាហាររបស់យើងអាចជួយផ្តល់ពរដល់នរណាខ្លះ ? តើពរជ័យអ្វីខ្លះដែលយើងអាចឃើញមាននៅក្នុងគេហដ្ឋានរបស់យើង តាមរយៈការថ្វាយដង្វាយតមអាហារឲ្យកាន់តែច្រើននោះ ? អ្នកអាចពិភាក្សាពីលទ្ធភាពនៃការថ្វាយដង្វាយតមអាហារឲ្យកាន់តែច្រើន ឬ របៀបផ្សេងទៀតដែលអ្នកអាចជួយដល់ជនទ័លក្រ និង អ្នកខ្វះខាតជាមួយគ្រួសារអ្នក ។
« ទង់ជ័យរបស់មេទ័ពមរ៉ូណៃ » ទំព័រ ៧៦ ៖ អ្នកអាចអានអំពីមេទ័ពមរ៉ូណៃនៅក្នុងអត្ថបទនេះជាមួយគ្នាជាគ្រួសារ ។ ក្រោយមកអ្នកអាន អាលម៉ា ៤៦:១១–១៤ ហើយនិយាយអំពីអ្វីដែលបានជំរុញចិត្តឲ្យមេទ័ពមរ៉ូណៃការពារប្រជាជនរបស់លោក — « ព្រះរបស់យើង សាសនា និងសេរីភាពរបស់យើង និងសេចក្ដីសុខសាន្តរបស់យើង ភរិយារបស់យើង និងកូនចៅរបស់យើង » ។ ចំណុចទាំងនោះគឺនៅតែសំខាន់ ហើយនៅតែស្ថិតក្រោមការវាយប្រហារនាពេលបច្ចុប្បន្ននេះ ។ សូមគិតពីការបង្កើត « ទង់ឥស្សរភាព » សម្រាប់គ្រួសាររបស់អ្នកផ្ទាល់ ហើយពិភាក្សាគ្នាពីរបៀបដើម្បីការពារអ្វីៗដែលសំខាន់បំផុតចំពោះអ្នក ។