ឆ្នាំ​២០១៦
ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ ៖ គន្លឹះ​ដើម្បី​ស្គាល់​ព្រះ
July 2016


ដំណឹងល្អ​ពី​បុរាណ

ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ ៖ គន្លឹះ​ដើម្បី​ស្គាល់​ព្រះ

ដកស្រង់​ចេញ​ពី​សុន្ទរកថា​ដែល​បាន​ចែកចាយ​នៅក្នុង​ខែ កុម្ភៈ ឆ្នាំ ១៩៩៣ នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ អត្ថបទ​ទាំងមូល​បាន​បោះពុម្ព​នៅក្នុង Temples of the Ancient World បាន​បោះពុម្ព ដូណល ដបុលយូ ផារី ( ឆ្នាំ ១៩៩៤ ) ។

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​យើង​អាច​រៀន​រស់នៅ​ដូច​ជា​ព្រះគ្រីស្ទ​បាន​រស់នៅ​លើ​ផែនដី​នេះ ហើយ​រៀបចំ​ខ្លួន​ដើម្បី​រស់នៅ​ដូច​ទ្រង់ ព្រមទាំង​ព្រះវរបិតា​កំពុង​មាន​ព្រះជន្ម​រស់​នាពេល​បច្ចុប្បន្ន​នេះ ។

tijuana-mexico-temple

Photograph of Tijuana Mexico Temple

ខ្ញុំ​ចាំ​យ៉ាង​ច្បាស់​ពី​ការសន្ទនា​មួយ​មុនដំបូង​គេ​ដ៏​អន្ទះសា និង ស្មោះ​អស់​ពី​ចិត្ត​ជាមួយ​អ្នក​ចូលរួម​ព្រះវិហារ​បរិសុទ្ធ បន្ទាប់​ពី​ខ្ញុំ​បាន​ចាប់ផ្តើម​ការបម្រើ​របស់​ខ្ញុំ​ជា​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។ យុវនារី​ដ៏​ចេះ​គិតគូរ​ម្នាក់​បាន​អាន​ចំ​ខគម្ពីរ​ដែល​ទាក់ទង​ទៅនឹង​មុខងារ​នៃ​ព្រះវិហារ​បរិសុទ្ធ ថា​ជា​គេហដ្ឋាន​នៃ​ការ​រៀន​សូត្រ និង ការណែនាំ ។ នាង​បាន​មាន​ភាព​ឈ្លាសវៃ​ល្មម​គ្រប់គ្រាន់​ដើម្បី​ដឹង​ថា ដើម្បី​ស្គាល់​ព្រះ និង ព្រះគ្រីស្ទ « ជា​ព្រះ​ពិត​តែ​មួយ និង ព្រះយេស៊ូវគ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( យ៉ូហាន ១៧:៣ ) ។ នាង​ក៏​បាន​ដឹង​ផងដែរ​ថា យើង​រៀន​ស្គាល់​ព្រះវរបិតា​របស់​យើង ហើយ​ទីបំផុត​ត្រឡប់​ទៅកាន់​ទ្រង់​វិញ​តាមរយៈ​ព្រះគ្រីស្ទ ។

ទីបន្ទាល់​របស់​ខ្ញុំ​ចំពោះ​នាង​នោះ​គឺ​ថា សម្រាប់​ខ្ញុំ​អ្វីៗ​គ្រប់​យ៉ាង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ចង្អុល​បង្ហាញ​ជា​ចម្បង​ទៅ​លើ​ព្រះគ្រីស្ទ និង ព្រះវរបិតា​របស់​យើង ។ ភាពសក្ដិសិទ្ធិ​នៃ​ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា​គឺ​នៅក្នុង​សេចក្តី​ស្រឡាញ់ និង សិទ្ធិអំណាច​ដែល​បាន​ផ្ទេរ​ដ៏​ធួន​របស់​ទ្រង់ — គឺ​ជា​សិទ្ធិអំណាច « បព្វជិតភាព​ដ៏​បរិសុទ្ធ តាម​របៀប​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ » ( គ. និង ស. ១០៧:៣ ) ។ ប៉ុន្តែ​នាង​ពុំ​ទាន់​បាន​ធ្វើ​ការទាក់ទង​ច្បាស់លាស់​នៅក្នុង​គំនិត និង ចិត្ត​ផ្ទាល់​ខ្លួន​របស់​នាង​នៅ​ឡើយ​ទេ នូវ​របៀប​ដែល​ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​អាច​ក្លាយ​ជា​គន្លឹះ​សំខាន់ ដើម្បី​ស្គាល់​ព្រះអម្ចាស់ ។ …

ព្រះគ្រីស្ទ ព្រះគម្ពីរ ព្រះវិហារ​បរិសុទ្ធ គេហដ្ឋាន

ព្រះវិហារបរិសុទ្ធ​គឺ​មាន​សារៈសំខាន់​បំផុត​នៅក្នុង​ការផ្តល់​នូវ​គំរូ​សម្រាប់​ការបន្សុទ្ធ ហើយ​ការញែក​ខ្លួន​យើង​ឲ្យ​ទៅ​ជា​បរិសុទ្ធ ដែល​នៅពេល​យើង​រៀន​អំពី​ព្រះគ្រីស្ទ អាច​នាំ​យើង​ទៅ​រក​ចំណេះ​ដឹង​ផ្ទាល់ខ្លួន​អំពី​ទ្រង់ ហើយ​ឈរ​ជា​សាក្សី​អំពី​ទ្រង់​ដែល​នាំ​ទៅ​រក​អំណោយ​ទាន​នៃ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត ។

ការសិក្សា និង ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​អាច​ក្លាយ​ជា​សាកលវិទ្យាល័យ​នៃ​ជីវិត​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​ការអធិស្ឋាន​នៃ​ការឧទ្ធិស​នៅ​ឯ​ទីក្រុង ខឺត​ឡង់ ការទូលអង្វរ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដល់​ព្រះអម្ចាស់ ៖ « ហើយ​ព្រះ​វរបិតា​ដ៏​បរិសុទ្ធ​អើយ សូម​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​អស់​អ្នក​ណា ដែល​នឹង​ថ្វាយ​បង្គំ​នៅ​ក្នុង​ដំណាក់​នេះ អាច​បាន​ទទួល​ការ​បង្រៀន​ពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ …

« ហើយ​សូម​ឲ្យ​ពួក​គេ​អាច​បាន​ធំ​ឡើង​ក្នុង​ទ្រង់ ហើយ​ទទួល​នូវ​ភាព​ពោរ​ពេញ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( គ. និង ស. ១០៩:១៤–១៥ ) ។

តើ​ការណ៍​នេះ​អាច​សម្រេច​ទៅ​បាន​តាមរយៈ​ពិធី និង ទម្លាប់​ទាំង​នេះ​ឬ ? មែនហើយ វា​អាច​សម្រេច​បាន​នូវ​ផ្នែក​ខ្លះ ប្រសិនបើ​យើង​យល់​ពី​គោលបំណង និមិត្ត​សញ្ញា គឺ​ដូច​ជា​អ័ដាម និង អេវ៉ា​បាន​នាំ​ឲ្យ​យល់​វា​នៅក្នុង​គ្រា​ដំបូងៗ​បង្អស់​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ ប៉ុន្តែ​ជា​ទូទៅ យើង​រៀន​តាមរយៈ​ខ្លឹមសារ​នៃ​សារលិខិត គោលការណ៍​នានា​នៃ​សេចក្តីរីក​ចម្រើន​ដ៏​នៅអស់​កល្ប​ជានិច្ច នៃ​ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច ។ វា​នៅ​ជុំ​វិញ​គោលការណ៍​មួយ​ចំនួន​ដែល​យើង​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះអម្ចាស់ ។ សូម​ចាំ​ពី​សេចក្តីថ្លែងការណ៍​របស់​ប៉ុល​ទៅ​កាន់​ពួកសាសន៍​រ៉ូម​ថា​យើង​ត្រូវ​ស្រុះស្រួល​នឹង​ព្រះ​តាមរយៈ​ការសុគត​របស់​ព្រះគ្រីស្ទ ហើយ​បាន​សង្គ្រោះ « ដោយ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ » ( រ៉ូម ៥:១០ ) ។ ចំពោះ​ខ្ញុំ​ការនេះ​មាន​ន័យ​ថា គោលការណ៍​នានា​នៃ​ព្រះជន្ម​ដ៏​បរិសុទ្ធ​របស់​ទ្រង់​នាំ​យើង​ទៅកាន់​សេចក្តីសង្គ្រោះ​ដ៏​ពេញលេញ​នោះ​ដែល​ហៅថា ភាពតម្កើងឡើង — សេចក្តីស្រឡាញ់ ការរៀនសូត្រ ការបម្រើ ការរីកចម្រើន ដោយ​បង្កើត​នូវ​ជីវិត​ដែល​មាន​កម្រិត​មួយ​នៃ​ភាព​ជាព្រះ​ជាមួយ​មនុស្ស​ជាទីស្រឡាញ់ ជាមួយ​ព្រះវរបិតា និង ព្រះរាជបុត្រា ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​យើង​អាច​រៀន​រស់នៅ​ដូច​ជា​ព្រះគ្រីស្ទ​បាន​រស់នៅ​លើ​ផែនដី​នេះ ព្រមទាំង​ដូច​ជា​ទ្រង់ និង​ព្រះវរបិតា​កំពុង​មាន​ព្រះជន្ម​រស់ផង​ដែរ ។

គោលការណ៍​សំខាន់ៗ​នៃ​ព្រះជន្ម​របស់​ព្រះគ្រីស្ទ

តើ​គោលការណ៍​ទាំងនោះ​មាន​អ្វី​ខ្លះ ដែល​វា​សំខាន់​នៅក្នុង​ព្រះជន្ម​ទ្រង់ ដែល​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ថា​វា​ទាក់ទង​នឹង​សេចក្តីសញ្ញា​ដែល​យើង​បាន​ធ្វើ​ជាមួយ​ព្រះអម្ចាស់​យ៉ាង​ដូចម្តេច ? …

ទ្រង់​បាន​មាន​ក្តីស្រឡាញ់​តាម​របៀប​មួយ​ដែល​ប្រហែល​មាន​តែ​ទ្រង់ និង ព្រះវរបិតា​ទេ​ដែល​ពិត​ជា​យល់​ពី​ក្តីស្រឡាញ់​នោះ ។ ប៉ុន្តែ​យើង​នៅ​លើ​ផែនដី​នេះ​ដើម្បី​រៀន​ពី​ក្តីស្រឡាញ់​នោះ ដើម្បី​រៀន​ស្រឡាញ់ឲ្យ​ល្មម​គ្រប់គ្រាន់​នឹង​ចែក​រំលែក​វា​បាន ។ នៅលើ​សមរភូមិ និង នៅក្នុង​បន្ទប់​មន្ទីរ​ពេទ្យ ព្រមទាំង​នៅក្នុង​កាលៈទេសៈ​ដ៏​អង់អាច​ក្លាហាន​នៃ​ការបូជា​ដោយ​មិន​គិត​ពី​ខ្លួន​ឯង​ចំពោះ​ឪពុកម្តាយ ឬ កូន វា​បាន​បង្ហាញ​ចំពោះ​ខ្ញុំ​ថា មាន​មនុស្ស​ដែល​ពិតជា​បាន​រៀន​ស្រឡាញ់ និង លះបង់​តាម​របៀប​របស់​ទ្រង់ ។

Christ-with-the-woman-at-the-well

ចូរ​ក្រោក​ឡើង ហើយ​ដើរ​ចុះ ដោយ ហារី អែនឌើរសិន

នៅពេល​យើង​ជ្រើសរើស និង ធ្វើ​តាម​ផ្លូវ​នៃ​ការផ្តល់​ឲ្យ ការខ្វល់ខ្វាយ ក្តីមេត្តា និង សប្បុរស នោះ​យើង​នឹង​យល់​ថា​នេះ​គឺ​ពុំ​មែន​ជា​ជម្រើស​នៃ​ដំណឹង​ល្អ​ឡើយ វា​គឺ​ជា​ចំណុច​សំខាន់​នៃ​ដំណឹង​ល្អ ។ សុភាវធម៌ និង កិត្តិយស ភាព​មិន​អាត្មានិយម អត្តចរិត​ល្អ និង បទពិសោធន៍​ល្អ​គឺ​ត្រូវបាន​រំពឹង​ពី​រូប​យើង ។ អ្វី​ដែល​សំខាន់​បំផុត បន្ទាប់​ពី​អ្វី​ផ្សេង​ទៀត​ទាំង​នោះ​គឺ​ថា​តើ​យើង​ជា​មនុស្ស​បែប​ណា តើ​យើង​មាន​ឆន្ទៈ​ផ្តល់​ឲ្យ​គេ​ប៉ុណ្ណា ។ … នេះ​ជា​អ្វី​ដែល​យើង​សម្រេច​ចិត្ត​រាល់​ថ្ងៃ គ្រប់​នាទី នៅពេល​យើង​រៀន ហើយ​ទទួល​យក​ការណែនាំ​ពី​ព្រះអម្ចាស់ ។

បន្ទាប់​ពី​ការឆ្កាង ការរស់ឡើងវិញ និង ការយាងឡើងលើ​វិញ​របស់​ព្រះអង្គសង្គ្រោះ នោះ​មាន​អ្វី​មួយ​បាន​កើត​ឡើង​ចំពោះ​សាវក​ដែល​នៅរស់ ដែល​ដឹកនាំ​ដោយ​ពេត្រុស ដែល​បាន​បំបាក់​ព្រះទ័យ​របស់​ទ្រង់ នៅក្នុង​គ្រា​នៃ​ការតានតឹង ។ បុណ្យ​ថ្ងៃ​ទី​ហាសិប​បាន​កើត​ឡើង — ការយាង​មក​នៃ​ព្រះវិញ្ញាណ — ហើយ​អស់​អ្នក​ដែល​មាន​ការស្ទាក់ស្ទើរ​បាន​មាន​ទីបន្ទាល់ ហើយ​ថ្លែង​ទីបន្ទាល់​យ៉ាង​រឹងមាំ ។ ជំពូក​ទី ១ រហូត​ដល់​ជំពូក​៥ នៃ​គម្ពីរ​កិច្ចការ​ប្រាប់​ពី​ដំណើរ​រឿង​នេះ ។ ខគម្ពីរ​ប៉ុន្មាន​ចុងក្រោយ​នៃ​ជំពូក ៥ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ។ លោក​កាម៉ាលាល​បាន​ចូលរួម​ជាមួយ​ក្រុម​របស់​លោក ដើម្បី​ផ្តល់​ឱកាស​ម្តង​ទៀត គឺ​ពេល​បន្ថែម​បន្តិច​ទៀត​ដល់​ពួកសិស្ស ។ ដូច្នេះ​ពួកគេ​ត្រូវបាន​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ឈប់​បង្រៀន និង ផ្សាយ​អំពី​ព្រះគ្រីស្ទ ពួកគេ​ត្រូវបាន​វាយ​ដំ​ជា​ថ្មី​ម្តង​ទៀត ហើយ​ដោះលែង​វិញ ។ កំណត់ត្រា​នោះ​បាន​និយាយ​ថា ពួកគេ​បាន​ចាកចេញ​ពី​ទីនោះ​ដោយ​អរ​សប្បាយ ពី​ព្រោះ​ពួកគេ​ត្រូវ​បាន​ឃើញ​ថា​គួរ​នឹង​ទ្រាំ​ដោយ​ព្រោះ​ព្រះនាម​ព្រះគ្រីស្ទ ។ បន្ទាប់​មក « អ្នក​ទាំង​នោះ​ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ នៅ​ក្នុង​ព្រះវិហារ ហើយ​នៅ​អស់​ទាំង​ផ្ទះ​រាល់​តែ​ថ្ងៃ​ជានិច្ច » ( កិច្ចការ ៥:៤២ ) ។

នៅក្នុង​លក្ខណៈ​ដូចគ្នា​នេះ​អ្វីមួយ​គួរ​កើត​ឡើង​ចំពោះ​យើង នៅពេល​យើង​ចាកចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ស្មារតី​នៃ នីហ្វៃទី ៣ ១៧:៣ ៖ « ហេតុដូច្នោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​ពិចារណា​គិត​អំពី​រឿង​ទាំងឡាយ​ ដែល​យើង​បាន​និយាយ ហើយ​ចូរ​សូម​ដល់​ព្រះ​វរបិតា ដោយ​នូវ​នាម​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​យល់ ហើយ​ប្រុង​ប្រៀប​ចិត្ត​គំនិតរបស់​អ្នក ចាំ​ថ្ងៃ​ស្អែក​ហើយ​យើង​នឹង​យាង​មក​ជួប​អ្នក​ទៀត » ។

អំណាច​ដ៏​បរិសុទ្ធ​នៃ​ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ

ដោយ​បាន​ស្គាល់​តាម​របៀប​ពិសេស​មួយ​ក្នុង​ពេល​នេះ​នូវ​ផ្លូវ និង ពន្លឺ​ដែល​បាន​ធ្វើតាម​ព្រះអម្ចាស់ — និង ស្រឡាញ់​ទ្រង់ — នោះ​ស្មារតី​នៃ​ភាពបរិសុទ្ធ​អាច​ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​ថ្មី អនុវត្ត​ក្តីស្រឡាញ់ និង ភាពជា​បងប្អូន រួមគ្នា​ធ្វើ​តាម​ព្រះឆន្ទៈ​ព្រះអម្ចាស់ បម្រើ ចែកចាយ ស្រឡាញ់ ស្មោះត្រង់​ចំពោះ​បទដ្ឋាន​ត្រឹមត្រូវ ស្វែងរក​នគរ​ព្រះ​ជាមុន​សិន ។

យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​របស់​យើង​មាន​ភាព​បរិសុទ្ធ ហើយ​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ជា​កន្លែង​ដែល​យើង « បង្រៀន ហើយ​ផ្សាយ » ពី​ព្រះយេស៊ូវគ្រីស្ទ​រាល់​ថ្ងៃ ប៉ុន្តែ​ធ្វើ​តាម​ទ្រង់​ជានិច្ច ។ គេហដ្ឋាន គ្រួសារ ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង​គប្បី​ផ្តោត​សំខាន់​លើ​ការរៀនសូត្រ ផ្តោតសំខាន់​លើ​ភាព​មិន​អាត្មានិយម និង ការបម្រើ ។ នៅក្នុង​សម្តី​របស់ រ៉ូហ្វាស ចូនស៍ ថា « ពួកបរិសុទ្ធ​ពុំ​ត្រូវបាន​មើល​ឃើញ​ដូច​ជា​ទេវតា​រហូត​នោះ​ទេ ហើយ​ក៏​ពុំ​ត្រូវបាន​បំផុស​នូវ​គាវរភាព​រហូត​ដែរ ។ ពួកគេ​ត្រូវបាន​បង្កើត​ឡើង​ជា​ចំណុច​ផ្តោត​ចិត្ត​ទុកដាក់​នៃ​ពន្លឺ និង អំណាច ។ ពួកបរិសុទ្ធ​ពិត​នោះ​គឺ​ជា​ម្តាយ អ្នក​ជិត​ខាង​ល្អ ជា​បុគ្គល​ដែល​ធ្វើ​ឲ្យ​សង្គម​បាន​ប្រសើរ​ឡើង ជា​បុគ្គល​ដែល​បង្កើត​បរិយាកាស​ដ៏​រីករាយ និង ជា​ពរជ័យ ។ ពួកបរិសុទ្ធ​ពិត​គឺ​ជា​ពួកគ្រីស្ទាន​ដែល​ស្វាហាប់​ម្នាក់ ដែល​បង្ហាញ​ពី​ចំណុច​ច្បាស់លាស់​នៃ​ជីវិត​ដែល​ដឹង​យ៉ាង​ពេញលេញ​នៅក្នុង​ឋានសួគ៌ » ។

ចំពោះ​ខ្ញុំ អ្វី​ដែល​ចាត់ទុក​ថា​ជា​គន្លឹះ​ដ៏​ច្បាស់ និង មាន​ប្រសិទ្ធិភាព​ចំពោះ​អត្ថន័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ ។ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ក្នុង​ឆ្នាំ ១៨៣៦ នៅក្នុង​ការអធិស្ឋាន​ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​ការឧទ្ធិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ខឺត​ឡង់ ។ ការអធិស្ឋាន​នោះ​ក្លាយ​ជា​កណ្ឌ​ទី ១០៩ នៃ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ។ មនុស្ស​ដែល​មាន​ចិត្ត​ចង់​យល់​ដោយ​ស្មោះសរ​ពី​អត្ថន័យ​គ្រឹះ​នៃ​ព្រះវិហារ​បរិសុទ្ធ អាច​អាន​វា​យ៉ាង​ល្អ​ម្តង​ហើយ​ម្តង​ទៀត ជាពិសេស​ខគម្ពីរ​ទាំង​ម្ភៃបួន​ដំបូង​ដ៏​ជក់ចិត្ត និង មាន​អំណាច​នោះ ។ ខ​ទី ៥ គឺ​ជា​សេចក្តីថ្លែង​ដ៏​ល្អ​ដែល​សម​នឹង​ផ្តោត​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង ៖ « ដ្បិត​ព្រះ​អង្គ​ជ្រាប​ថា​ទូលបង្គំ​ទាំង​អស់​គ្នា​បាន​សម្រេច​កិច្ចការ​នេះ តាម​រយៈ​ការ​វេទនា​ដ៏​ខ្លាំង ហើយ​ចេញ​ពី​ភាព​ក្រខ្សត់​របស់​ទូលបង្គំ​ទាំង​អស់​គ្នា នោះ​ទូលបង្គំ​ទាំង​អស់​គ្នា​បាន​ថ្វាយ​របស់​របរ​នៃ​ទូលបង្គំ​ទាំង​អស់​គ្នា ដើម្បី​សង់​ដំណាក់​មួយ​ដល់​ព្រះ​នាម​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​កូន​មនុស្ស​អាច​មាន​កន្លែង​មួយ ដើម្បី​សម្ដែង​អង្គ​ទ្រង់​ដល់​រាស្ត្រ​របស់​ទ្រង់ » ( គ. និង ស. ១០៩:៥ការសង្កត់​បញ្ជាក់​ត្រូវបាន​បន្ថែម ) ។

តើ​ទ្រង់​សម្ដែង​អង្គ​ទ្រង់​ដល់​មនុស្ស​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

ជា​ពិសេស​ខ្ញុំ​ជឿ​ថា តាមរយៈ​សម្រស់ និង អានុភាព​ដ៏​ខ្លាំងក្លា​នៃ​គោលការណ៍ ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ តាមរយៈ​ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ — តាមរយៈ​វិញ្ញាណ​នៃ​វិវរណៈ និង ពរជ័យ​ផ្សេង​ទៀត​នៃ​ព្រះវិញ្ញាណ​ដែល​មាន​សម្រាប់​អស់​អ្នក​ដែល​មាន​គំនិត និង ដួងចិត្ត​ដែល​ត្រូវគ្នា និង ដែល​មាន​ក្តីអំណត់ ហើយ​មាន​ចិត្ត​អន្ទះសា​ចង់​រៀន និង បន្ត​ជីវិត​របស់​ខ្លួន​ទៅ​រក​ឧត្តមគិត​ដូច​ជា​ព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី ៣ ២៧:២១, ២៧ ) ។

ឧទាហរណ៍​មួយ​អាច​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​កម្លាំង​ខាង​វិញ្ញាណ ដែល​កើត​ឡើង​ចំពោះ​អស់​អ្នក​ដែល​ខិតខំ​នៅក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នា​ព្រឹក​មួយ ខ្ញុំ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ម៉ោង​ប្រហែល ៤:៣០ ព្រឹក ដោយ​អំណរ​គុណ​ខ្ញុំ​អាច​ធ្វើ​ដំណើរ​យ៉ាង​លំបាក​ឆ្លងកាត់​ព្រិល​យ៉ាង​ក្រាស់​ពី​ផ្ទះ​របស់​យើង​ទៅ​កាន់​ទីនោះ ។ នៅក្នុង​បន្ទប់​ស្ងាត់​នោះ ខ្ញុំ​បាន​ជួប​មិត្តភក្តិ​ម្នាក់​ដែល​អង្គុយ​សញ្ជឹង​គិត​នៅពេល​គាត់​បាន​ទ្រោប​ទៅមុខ​ដោយ​ប្រើ​ឈើ​ច្រត់​របស់​ខ្លួន ដែល​ជា​មិត្ត​ចាស់​យូរ​មកហើយ ដែល​ខ្ញុំ​កោតសរសើរ​ជាខ្លាំង ។ ដូច​ជា​ខ្ញុំ​ដែរ គាត់​ស្លៀកពាក់​ស​ដែល​ជា​សម្លៀកបំពាក់​អ្នក​ធ្វើការ​នៅ​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​បាន​ស្វាគមន៍​គាត់​ដោយ​ក្តី​រីករាយ ហើយ​បាន​សួរ​ថា​គាត់​កំពុង​ធ្វើ​អ្វី​នៅ​ទីនោះ​នា​ព្រឹក​នោះ ។

គាត់​បាន​និយាយ​ថា « ប្រធាន ហាងស៍ លោក​ដឹង​ហើយ​ថា​ខ្ញុំ​កំពុង​ធ្វើ​អ្វី​នៅ​ទី​នេះ ។ ខ្ញុំ​គឺ​ជា​អ្នក​ធ្វើ​ពិធី​បរិសុទ្ធ​នៅ​ទីនេះ​ដើម្បី​បំពេញ​ការចាត់តាំង​របស់​ខ្ញុំ » ។

ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​ដឹង​ហើយ ប៉ុន្តែ​ខ្ញុំ​កំពុង​ឆ្ងល់​ថា​តើ​អ្នក​បាន​មក​ដល់​ទីនេះ​ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្យុះ​ព្រិល​នោះ​យ៉ាង​ដូចម្តេច​បាន ។ ខ្ញុំ​ទើប​តែ​បាន​ឮ​តាម​វិទ្យុ​ថា ជ្រលង​ភ្នំ ផាលី​ត្រូវបាន​បិទ​ផ្អាក​គ្រប់​ចរាចរណ៍​ធ្វើ​ដំណើរ​ទាំងអស់ ដោយសារ​មាន​ឧបសគ្គ​រារាំង ។

គាត់​បាន​និយាយ​ថា « ខ្ញុំ​មាន​រថយន្ត​ល្អ​ដែល​អាច​ធ្វើ​ដំណើរ​ឡើង​ដើម​ឈើ​ក៏​បាន​ដែរ » ។

ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​ក៏​អញ្ចឹង​ដែរ ឬ បើមិន​អញ្ចឹង​ទេ​ខ្ញុំ​ពុំ​អាច​មក​ដល់​ទីនេះ​ឡើយ ហើយ​ខ្ញុំ​រស់នៅ​តែ​ពីរបី​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​ពី​ទីនេះ » ។

ក្រោយ​មក​ខ្ញុំ​បាន​សួរ​គាត់ ថា​តើ​គាត់​ធ្វើ​យ៉ាង​ដូចម្តេច​ទើប​អាច​ឆ្លងកាត់​របាំង​នោះ ដែល​ព័ត៌មាន​ទើប​តែ​ប្រកាស​ថា​វា​នៅក្នុង​ជ្រលង​ភ្នំ​នោះ ។ ចម្លើយ​របស់​គាត់​នោះ​គឺ​ធម្មតា​ដូច​ជា​កសិករ និង ប្រធាន​ស្តេក​ដែល​ខ្ញុំ​បាន​ជួប​ដំបូង​ដែល​រឹងមាំ ជា​បុរស​ដ៏​ខ្លាំង​ម្នាក់​ដែល​ជិះសេះ កាល​ខ្ញុំ​ចំណាយ​ពេល​មួយ​រសៀល​ជាមួយ​លោក​កាល​ពីមុន​ការប្រជុំ​សន្និសីទ​ស្តេក ។ ជំងឺ​រលាក​សន្លាក់ និង ភាព​ចាស់​ជរា​ពិត​ជា​ធ្វើ​ឲ្យ​លោក​ទ្រុឌទ្រោម ហើយ​នឹង​ឆក់​យក​ជីវិត​គាត់​ក្នុង​ពេល​ឆាប់ៗ​នេះ ។ លោក​មាន​ការឈឺ​ចាប់​ក្នុងការ​ធ្វើ​ចលនា ។ ចម្លើយ​របស់​គាត់​នៅ​ព្រឹក​នោះ​គឺ​ថា « ឥឡូវ​នេះ ប្រធាន ហាងស៍ ខ្ញុំ​បាន​ស្គាល់​មន្ត្រី​ជាច្រើន​នៅ​ផ្លូវ​នោះ តាំងតែ​ពី​ពួកគេ​កើត​មក​ម៉្លេះ ។ ពួកគេ​ដឹង​ថា​ខ្ញុំ​ត្រូវ​ឆ្លង​កាត់​ផ្លូវ​នោះ ហើយ​ថា​ប្រសិនបើ​ចាំបាច់​ខ្ញុំ​អាច​ព្យាយាម​វាង​ផ្លូវ​ទៅ ! ពួកគេ​ក៏​បាន​ស្គាល់​ពី​ឡាន និង បទពិសោធន៍​របស់​ខ្ញុំ ហើយ​ពួកគេ​គ្រាន់តែ​រំកិល​របាំង​នោះ​ប្រសិនបើ​ពួកគេ​ចាំបាច់​ត្រូវតែ​ធ្វើ​វា » ។

គាត់​បាន​នៅ​ទីនោះ​ដោយ​ស្មោះត្រង់ ហើយ​ទៀងត្រង់​នៅ​ព្រឹក​នោះ ហើយ​ចាប់ផ្តើម​កិច្ចការ​ពិសិដ្ឋ​របស់​គាត់ ។ ព្រះវិហារបរិសុទ្ធ​ជួយ​អភិវឌ្ឍ​បុគ្គល​ដែល​មាន​សេចក្តីជំនឿ និង ការបូជា​បែប​នេះ ។

កំណត់​ចំណាំ

  1. Rufus Jones Speaks to Our Time ( ឆ្នាំ ១៩៦១ ) ទំព័រ ១៩៩ ។