កាលខ្ញុំឮពីកុមារត្រួសត្រាយផ្លូវ
ដោយការជឿជាក់=១២០–១២៦
កាលខ្ញុំឮពីកុមារត្រួសត្រាយផ្លូវ
ពីឧបសគ្គភាពក្លាហានជំនឿ
ខ្ញុំចង់មានឆន្ទៈដូចពួកគេដែរ
ដើម្បីស្វែងរកកម្លាំងពីព្រះ ។
ខ្ញុំនឹងធ្វើតាមព្យាការីដូចគេ
ព្រោះខ្ញុំក៏ចង់ស្ថាបនាស៊ីយ៉ូន !
ខ្ញុំនឹងមានជំនឿធ្វើការលំបាក
បើនោះជាអ្វីទ្រង់ឲ្យខ្ញុំធ្វើ ។
កាលខ្ញុំឮពីកុមារត្រួសត្រាយផ្លូវ
ខ្ញុំចង់រឹងមាំក្នុងពេលឥឡូវ ។
ខ្ញុំនឹងខំគោរពតាមព្រះបញ្ញត្តិ
ធ្វើជាពួកបរិសុទ្ធស្មោះត្រង់ ។
ខ្ញុំនឹងឈរជាគំរូដ៏ក្លៀវក្លា
ដើម្បីមនុស្សដទៃអាចឃើញ ។
ខ្ញុំនឹងធ្វើដូចកុមារត្រួសត្រាយផ្លូវ
ព្រះអម្ចាស់ទុកព្រះទ័យលើខ្ញុំ ។