ជ្រុងមួយនៃសំណួរ
ពេលម្តាយ និង ឪពុកខ្ញុំឈ្លោះគ្នា ខ្ញុំមានអារម្មណ៍ព្រួយបារម្ភ និង សោកសៅ ។ តើខ្ញុំអាចធ្វើអ្វីបាន ?
ខ្ញុំអាចអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ វាតែងតែធ្វើឲ្យខ្ញុំមានអារម្មណ៍ប្រសើរជាងមុន ។
ហេឌិន អេច អាយុ ៦ ឆ្នាំ អាល់ប៊ើតា ប្រទេសកាណាដា
ដើម្បីធ្វើឲ្យពួកគាត់សប្បាយចិត្ត ខ្ញុំនិទានរឿងកំប្លែង ហើយប្រាប់ពួកគេអំពីការសិក្សានៅសាលារបស់ខ្ញុំ ។ នៅពេលពួកគាត់ចាប់ផ្តើមសើច ខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធប្រាប់ខ្ញុំថា ខ្ញុំបានធ្វើរឿងត្រឹមត្រូវ ។
អ៊ីឡេណា អិម អាយុ ១២ ឆ្នាំ រដ្ឋ កាលីហ្វូញ៉ា ស.រ.អា.
ម៉ាស្ស ៖ ខ្ញុំនឹងឱបពួកគាត់ ហើយច្រៀងចម្រៀងថ្នាក់កុមារ ដើម្បីរំឭកពួកគាត់អំពីព្រះយេស៊ូវ ។
ហ្គេប ៖ ធ្វើឲ្យឪពុកម្តាយរបស់អ្នកសប្បាយចិត្ត ដោយគូររូបគ្រួសាររបស់អ្នកនៅលើឋានសួគ៌ ។
ម៉ាស្ស និង ហ្គេប ស៊ី អាយុ ៦ និង ១០ ទីក្រុង កូឈី ប្រទេស ឥណ្ឌា
អ្នកអាចអធិស្ឋាន ដើម្បីជួយម្តាយ និង ឪពុករបស់អ្នកឲ្យយកឈ្នះលើបញ្ហារបស់ពួកគាត់ ហើយច្រៀងចម្រៀងព្រះវិហាររហ៊ឹមៗ ដើម្បីឲ្យអ្នកសប្បាយចិត្តឡើង ។
អាឌីសុន អេស អាយុ ១០ ឆ្នាំ រដ្ឋ វ៉ាស៊ីនតោន ស.រ.អា.
បងប្អូនខ្ញុំ និង ខ្ញុំទៅបន្ទប់របស់យើង ហើយស្តាប់ក្រុមចម្រៀងរោងឧបោសថ ។ ការធ្វើបែបនេះបានជួយពួកយើងទទួលអារម្មណ៍សុខសាន្ត ។
ប៊ែន អិម អាយុ ១១ ឆ្នាំ ទីក្រុង ប៊្រិសបាន អូស្ត្រាលី
ខ្ញុំនឹងអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ហើយទូលសុំទ្រង់ឲ្យជួយឪពុកម្តាយខ្ញុំ ពេលពួកគាត់ឈ្លោះប្រកែកគ្នា ប្រយោជន៍ឲ្យពួកគាត់អាចទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយដោះស្រាយបញ្ហារបស់ពួកគាត់ ។
អ៊ីថាន អិម អាយុ ១១ ឆ្នាំ រដ្ឋ កាលីហ្វូញ៉ា ស.រ.អា.