ឆ្នាំ​២០១៦
របៀប​ទទួល​បាន​នូវ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ
July 2016


ចម្លើយ​មក​ពី​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ

របៀប ទទួល​បាន​នូវ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ

ដកស្រង់​ចេញ​ពី​សុន្ទរកថា​នៃ​ការប្រជុំធម្មនិដ្ឋាន​ដែល​បាន​ថ្លែង​នៅ សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០០៩ ។ សម្រាប់​អត្ថបទ​ទាំងមូល​ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅកាន់​គេហទំព័រ speeches.byu.edu

room in the temple

ព្រះវិហារបរិសុទ្ធ​គឺ​ជា​ដំណាក់​របស់​ព្រះអម្ចាស់ ជា​កន្លែង​ដែល​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង​ត្រូវបាន​បញ្ជាក់​ជា​ថ្មី​តាមរយៈ​ពិធី​បរិសុទ្ធ​ពិសិដ្ឋ​នានា ដូច​ជា​បុណ្យ​ជ្រមុជទឹក និង អាពាហ៍ពិពាហ៍​សម្រាប់​មរណជន ដែល​ចង​ភ្ជាប់​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច ។

ខ្ញុំ​ផ្តល់​អនុសាសន៍​ដល់​អ្នក​ថា ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​លំនាំ​សំខាន់​មួយ​ដែល​យើង​ម្នាក់ៗ​ត្រូវ​ដាក់​គោលដៅ — ផ្ទាល់​ខ្លួន និង ជា​គ្រួសារ — នៅពេល​អ្នក​ពិចារណា​ពី​ការផ្តោត​ចិត្ត និង ការយក​ចិត្ត​ទុកដាក់​លើ​ខ្លួន​អ្នក នៅពេល​អ្នក ដាក់​គ្រឹះ​យ៉ាង​រឹងមាំ​នៅក្នុង​ជីវិត​ផ្ទាល់​របស់​អ្នក ។ ខ្ញុំ​ដឹង​ថា​អ្នក​ទាំងអស់​គ្នា​ភាគ​ច្រើន​បាន​ធ្វើ​កិច្ចការ​នេះ​ហើយ ហើយ​ដោយសារ​កិច្ចការ​នេះ​យើង​មាន​អំណរគុណ​ចំពោះ​អ្នក​ជា​ខ្លាំង ។

គណៈប្រធានទីមួយ​បាន​ចេញ​នូវ​ការអញ្ជើញ​មួយ​ដល់​សមាជិក​ទាំងអស់​នៃ​សាសនាចក្រ ដែល​វា​ពិតជា​អនុវត្ត​ចំពោះ​អ្នក និង រូប​ខ្ញុំ ៖ « នៅពេល​ណា និង កាលៈទេសៈ​ណា​ដែល​អំណោយ​ផល សមាជិក​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ ធ្វើ​កិច្ចការ​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាជាង​ទៅ​ធ្វើ​សកម្មភាព​កម្សាន្ត​មួយ​ចំនួន » ។

យើង​ក៏​គប្បី ពិចារណា​ពី​ពរជ័យ​ដែល​បាន​សន្យា ដោយ​ព្យាការី អ្នក​មើលឆុត និង អ្នក​ទទួល​វិវរណៈ​នៅពេល​យើង​ស្មោះត្រង់​ក្នុង​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ ។ ប្រធាន ថូម៉ាស អេស ម៉នសុន​បាន​សន្យា ៖ « ចូរ​មក​ព្រះវិហារ​បរិសុទ្ធ ហើយ​ទម្លាក់​បន្ទុក​របស់​អ្នក​នៅ​ចំពោះ​ព្រះភ័ក្រ​ព្រះអម្ចាស់ ហើយ​អ្នក​នឹង ពោរពេញ​ដោយ​ស្មារតី និង ទំនុក​ចិត្ត​ថ្មី​នា​ពេល​អនាគត ។ ចូរ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ប្រិសន​បើ​អ្នក​ធ្វើ​ដូច្នោះ នោះ​ទ្រង់​នឹង​ឱបក្រសោប និង បីត្រកង​អ្នក ហើយ​ដឹកនាំ​អ្នក​មួយ​ជំហាន​ម្ដងៗ​ឲ្យ​ដើរ​នៅលើ​ផ្លូវ​នោះ ដែល​នាំ​ទៅ​រក​នគរ​សេឡេស្ទាល​នៃ​ព្រះ » ។

ពរជ័យ​នៃ​ការលួងលោម​មួយ​ផ្សេង​ទៀត​នៃ​ការថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​ការធានា​អះអាង​នៃ​ការការពារ និង ភាពសុខសាន្ត​ពី​ព្យុះ​ដែល​បោកបក់​មក​លើ​យើង​នា​សម័យ​នេះ ។ កន្លែង​សុវត្ថិភាព​មួយ​ចំនួន​ដែល​ព្រះវរបិតា​សួគ៌​បាន​បង្កើត​ឡើង​សម្រាប់​ប្រមូលផ្តុំ​ប្រជារាស្ត្រ​របស់​ទ្រង់​នោះ​គឺ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះអម្ចាស់ ។

ឃ្លា​មួយ​នៅ​គ្រប់​ជញ្ជាំង​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ​ទាំង​អស់​មាន​សរសេរ ៖ « បរិសុទ្ធ​ដល់​ព្រះអម្ចាស់/ដំណាក់​នៃ​ព្រះអម្ចាស់ » ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវិហារ​បរិសុទ្ធ​ទាំងអស់​នៃ​ព្រះអម្ចាស់​គឺ​ជា​ដំណាក់​ដ៏​ឧដុងឧត្តម​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ទាំង​អស់​គ្នា​ឲ្យ ចូល​រួម​កាន់តែ​ញឹកញាប់ ទៅតាម​កាលៈទេសៈ​អំណោយ​ផល​ដល់​អ្នក ហើយ ទទួល​យក​ពរជ័យ និង ការការពារ​របស់​ខ្លួន ដែល​បាន​សន្យា​ដល់​អ្នក​ដោយ​ព្យាការី​របស់​ព្រះ ។

កំណត់​ចំណាំ

  1. ថូម៉ាស អេស ម៉នសុន បាន​ដកស្រង់​នៅក្នុង ឌែល វ៉ាន អ័ឌិន « San Diego Temple: 45th House of the Lord Dedicated in ‹ Season for Temple Building › » Church News, ថ្ងៃ​ទី ៨ ខែ ឧសភា ឆ្នាំ ១៩៩៣ ទំព័រ ១២ ។