ឆ្នាំ​២០១៦
ហេតុអ្វី​ព្រះ​បាន​ប្រទាន​នូវ​អារម្មណ៍​ប្រតិព័ទ្ធ​រវាង​គ្នា​នឹង​គ្នា​ដល់​យើង​អស់​ពេល​ជា​យូរ ពីមុន​យើង​រៀបការ​ជាមួយ​គ្នា ?
July 2016


ហេតុអ្វី​ព្រះ​បាន​ប្រទាន​នូវ អារម្មណ៍​ប្រតិព័ទ្ធ រវាង​គ្នា​នឹង​គ្នា​ដល់​យើង ​អស់​ពេល​ជា​យូរ ពីមុន​យើង រៀបការ ជាមួយ គ្នា?

ពិតណាស់ អារម្មណ៍​នៃ​ការប្រតិព័ទ្ធ​គឺ​មិន​អាក្រក់​ឡើយ ហើយ​ទីបំផុត​វា​គឺ​ជា​គោលបំណង​ដ៏​ទេវភាព​នៅក្នុង​អាពាហ៍ពិពាហ៍ ។ ប៉ុន្តែ ហេតុអ្វី​បាន​ជា​យើង​មាន​អារម្មណ៍​ទាំង​នេះ អស់រយៈពេល​ជាច្រើន​ឆ្នាំ​ពីមុន​យើង​អាច​ប្រព្រឹត្តិ​វា​ដោយ​សមរម្យ​នោះ ?

មែនហើយ ជីវិត​នេះ​គឺ​ជា​ការសាកល្បង​នូវ​ការគោរព​ប្រតិបត្តិ​តាម ហើយ​ច្បាប់​ព្រហ្មចារីភាព​គឺ​ជា​ច្បាប់​ដ៏​សំខាន់​បំផុត​ដើម្បី​គោរព​តាម ។ ការសាកល្បង​នេះ​កាន់តែ​ពិបាក​ឡើងៗ បន្ទាប់​ពី​មានភាព​ពេញ​វ័យ នៅពេល​អ័រម៉ូន ( និង វប្បធម៌​ដែល​អនុមតិ​ខាង​ផ្លូវ​ភេទ ) កំពុង​ជំរុញ​ពួកយើង​ថា « ប្រព្រឹត្តិ​តាម​អារម្មណ៍​ទាំង​នោះ​ទៅ » ប៉ុន្តែ ពន្លឺ​នៃ​ព្រះគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ ( ព្រមទាំង​ព្រះគម្ពីរ ព្យាការី ឪពុក​ម្ដាយ និង ថ្នាក់​ដឹកនាំ ) កំពុង​ប្រាប់​យើង​ឲ្យ « ចូរ​រង់ចាំ​សិន » ។ នៅពេល​យើង​ស្តាប់​តាម​សារលិខិត​ថា​ឲ្យ​រង់ចាំ​សិន នោះ​យើង​បង្ហាញ​ពី​ភាពសក្តិសម​របស់​យើង ហើយ​បង្ហាញ​ពី​ភាព​ចាស់ទុំ និង វិន័យ​នៃ​សីលធម៌​របស់​យើង ដែល​ជា « ការអនុវត្ត​ជាប់​ជានិច្ច​នូវ​សិទ្ធិសេរីភាព​ជ្រើសរើស​ត្រឹមត្រូវ ដោយសារ​វា​ជា​រឿង​ត្រឹមត្រូវ ទោះបី​ជា​វា​លំបាក​ក្តី » ( ឌី ថត គ្រីស្តូហ្វឺសិន « Moral Discipline » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១០៥ ) ។

ដូច​ជា​ការសាកល្បង​ជាច្រើន​នៅក្នុង​ជីវិត​នេះ ការសាកល្បង​នេះ​ធ្វើ​ឲ្យ​យើង​បង្ហាញ​ថា​ខ្លួន​យើង​សក្តិសម នឹង​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​កើត​មាន​ឡើង — រួមមាន​ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពេល​នេះ និង និង ពេល​ដ៏​អស់កល្ប​ជានិច្ច ។