ហេតុអ្វី អព្ភូតហេតុ ពុំកើតមានឡើង សព្វថ្ងៃនេះ ដូច វាបានកើតឡើងកាលនៅ សម័យព្រះគ្រីស្ទ?
អព្ភូតហេតុរបស់ព្រះអង្គសង្គ្រោះគឺជា « សកម្មភាពដ៏ទេវភាព » ព្រមទាំងជា « ផ្នែកនៃការបង្រៀនដ៏ទេវភាព » ( Bible Dictionary « Miracles » ) ។ ការជាសះស្បើយ និង អព្ភូតហេតុផ្សេងទៀតមាននៅក្នុងសាសនាចក្រសព្វថ្ងៃនេះ ទោះបីជាអព្ភូតហេតុទាំងនោះវាមិនជារឿងរំភើប និង និយាយដោយមហាជនជានិច្ចក្តី នោះគឺដោយសារអស់អ្នកដែលមានបទពិសោធន៍ទាំងនោះចាត់ទុកថាអព្ភូតហេតុនោះពិសិដ្ឋ ។ អ្នកអាចស្វែងរកអព្ភូតហេតុនានានៅក្នុងជីវិតរបស់អ្នក ឬ សមាជិកគ្រួសាររបស់អ្នក ឬ ជីដូនជីតារបស់អ្នក ។ ទោះបីជាយើងមានបំណងចង់បានអព្ភូតហេតុក្តី យើងគប្បីចាំថា ព្រះវរបិតាសួគ៌ឆ្លើយតបមកយើង តាមពេលវេលា និង តាមរបៀបរបស់ទ្រង់ ។
អព្ភូតហេតុគឺជាផ្នែកនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ វាគឺជាទីសម្គាល់មួយថា សេចក្តីជំនឿគឺមាននៅលើផែនដីនេះ ( សូមមើល អេធើរ ១២:១២ ) ហើយវាគឺជាអំណោយទាននៃព្រះវិញ្ញាណ ( សូមមើល គ. និង ស. ៤៦:២១ ) ។