ឆ្នាំ​២០១៦
បន្ត​រឹងប៉ឹង​នៅក្នុង​ប្រទេស​បារាំង
July 2016


ប្រវត្តិ​របស់​យុវមជ្ឈិមវ័យ

បន្ត​រឹងប៉ឹង​នៅក្នុង ប្រទេស​បារាំង

នៅក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៅក្នុង​ជួរ​កងទ័ព​បារាំង ផ្ជែ ពឹងផ្អែក​លើ​ការអធិស្ឋាន និង ការសិក្សា​ព្រះគម្ពីរ ដើម្បី​ធ្វើ​ជា​គំរូ​នៃ​សេចក្តី​ជំនឿ​របស់​គាត់ ។

pierre-in-france

ការបំពាក់បំប៉ន​ធ្វើ​ជា​អ្នក​បើក​ឧទ្ធម្ភាគចក្រ​គឺ​ជា​ឱកាស​ដ៏​កម្រ​បំផុត​សម្រាប់​មនុស្ស​ទូទៅ ។ ប៉ុន្តែ នៅ​ពេល​ផ្ជែ អូ អាយុ ២៤ ឆ្នាំ បាន​សម្រេច​ចិត្ត​ទៅ​ចុះ​ឈ្មោះ​បម្រើ​កងទ័ព​បារាំង គាត់​បាន​ទទួល​ឱកាស​នោះ ។ ឥឡូវ​នេះ​នៅក្នុង​ឆ្នាំ​ទី​ពីរ​របស់​គាត់​នៃ​ការបំពាក់បំប៉ន​បួន​ឆ្នាំ ផ្ជែ កំពុង​តែ​ប្រឹង​អស់​ពី​សមត្ថភាព​របស់​ខ្លួន ដើម្បី​រស់នៅ​ធ្វើ​ជា​គំរូ​មួយ​នៃ​ពួក​អ្នក​ជឿ ទោះ​បី​ជា​បរិយាកាស​ជុំ​វិញ​ខ្លួន​របស់​គាត់​យ៉ាង​ណា​ក៏​ដោយ ។

ដោយ​ត្រូវ​ឈរ​ជើង​នៅក្នុង​ស្ថានីយ​មួយ​កន្លែង​ដែល​ត្រូវ​ចំណាយ​ពេល​ប្រហែល​ជា​មួយ​ម៉ោង​កន្លះ​ពី​ទីក្រុង បរដូរ នៅ​ភាគ​និរតី ប្រទេស​បារាំង ផ្ជែ​នៅ​ឆ្ងាយ​ពី​មិត្តភក្តិ គ្រួសារ និង ស្រុក​កំណើត​ខ្លួន​នៅ រិនណែស ។ សាលាប្រជុំ​ដែល​នៅ​ជិត​បំផុត​គឺ​មាន​ចម្ងាយ​ផ្លូវ​មួយ​ម៉ោង នោះ​មាន​ន័យ​ថា គាត់​ពុំ​សូវ​មាន​ទំនាក់ទំនង​ច្រើន​ឡើយ​ជាមួយ​សមាជិក​អំឡុង​ពេល​នៃ​សប្តាហ៍ ។ ផ្ជែ និយាយ​ថា « វា​គ្មាន​ភាព​ងាយ​ស្រួល​សោះ​ដើម្បី​ធ្វើ​ជា​សមាជិក​សាសនាចក្រ​នៅក្នុង​ជួរ​កង​ទ័ព ដោយសារ​មាន​ការល្បួង​ជា​ច្រើន ហើយ​ពិត​ណាស់​វា​គឺ​ជា​ពិភព​ពីរ​ផ្សេង​គ្នា ។ អ្នក​ត្រូវបាន​គេ​វិនិច្ឆ័យ​ជា​ច្រើន​នៅក្នុង​ជួរ​កងទ័ព ដោយ​មិន​ផ្អែក​លើ​អ្វី​ដែល​អ្នក​ធ្វើ​ឡើយ ប៉ុន្តែ​ផ្អែក​លើ​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន​អ្នក » ។ ផ្ជែ​ចង់​ឲ្យ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​គាត់​ឃើញ​ថា គាត់​ពុំ​ផឹង​គ្រឿង​ស្រវឹង ជក់​ថ្នាំ​ជក់ មើល​ការណ៍​អាសគ្រាម ឬ ចូល​រួម​ពិធី​ជប់លៀង​ឡើយ — ជា​សកម្មភាព​ដែល​គេ​ធ្វើ​ច្រើន​បំផុត​នៅក្នុង​ជួរ​កង​ទ័ព — ដោយសារ​គាត់​គឺ​ជា ៖ សមាជិក​សាសនាចក្រ ។ អំឡុង​ពេល​គាត់​ពុះពារ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​គាត់​គោរព​ដល់​គាត់ នោះ​ការអធិស្ឋាន និង ការសិក្សា​ព្រះគម្ពីរ​ជួយ​រក្សា​ឲ្យ​ទីបន្ទាល់​របស់​គាត់​មាន​ភាព​រឹងប៉ឹង ។ គាត់​បាន​ពន្យល់​ថា « ខ្ញុំ​មិន​ចូល​ដេក​ឡើយ ប្រសិនបើ​ខ្ញុំ​មិន​បាន​អាន​ព្រះគម្ពីរ​ជាមុន​សិន​នោះ ហើយ​ខ្ញុំ​ព្យាយាម​អធិស្ឋាន​នៅ​គ្រប់​ពេល​ដែល​ខ្ញុំ​អាច​អធិស្ឋាន​បាន » ។

ផ្ជែ ពន្យល់​ថា « ការ​អាន​ព្រះគម្ពីរ និង ការអធិស្ឋាន​បាន​ជួយ​ខ្ញុំ​យ៉ាង​ខ្លាំង​អំឡុង​ពេល​សិក្សា​របស់​ខ្ញុំ ដើម្បី​ដឹង​ថា ព្រះ​មាន​ពិត​មែន ថា​ទ្រង់​គង់​នៅ​ឋានសួគ៌ — ទោះបី​ជា​គាត់​ពុំ​ទាន់​យល់​អស់​នូវ​ដំណឹង​ល្អ​ក្តី ។ ខ្ញុំ​គ្រាន់តែ​ដឹង​ថា​ព្រះ​ពិត​ជា​គង់​នៅ​ទីនោះ ការណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​បន្ត​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ » ។

មូលដ្ឋាន​គ្រឹះ​នៃ​ការសិក្សា​ព្រះគម្ពីរ​នោះ​ហើយ​ដែល​បាន​ជួយ ផ្ជែ​ឲ្យ​ហែល​ឆ្លង​កាត់​ថ្នាក់​រៀន​ទាំង​អស់​របស់​គាត់ ហើយ​សូម្បី​តែ​ឥឡូវ​នេះ​ជួយ​គាត់​ឲ្យ​ឆ្លង​កាត់​ការបំពាក់បំប៉ន​ជា​កងទ័ព ។ ពីមុន​ចុះ​ឈ្មោះ​បម្រើ​កងទ័ព ផ្ជែ បាន​បម្រើ​បេសកកម្ម​នៅក្នុង​ទីក្រុង ម៉ុនត្រេល ហ្គូប៊េក ប្រទេស​កាណាដា នៅ​ទីនោះ​ទីបន្ទាល់ និង ការយល់ដឹង​របស់​គាត់​អំពី​ដំណឹង​ល្អ​បាន​រឹងមាំ​ឡើង ។

គាត់​និយាយ​ថា « ព្រះគម្ពីរ​គឺ​ជា​មធ្យោបាយ​ដ៏​ជាក់ស្តែង​បំផុត​ដែល​ព្រះវរបិតាសួគ៌​ឆ្លើយ​សំណួរ​មក​កាន់​យើង » ។

តាមរយៈ​ការអធិស្ឋាន និង ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ផ្ជែ​មិន​ត្រឹមតែ​ទទួល​បាន​ការបំផុស​គំនិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការធ្វើ​បែប​នេះ​ក៏​ជា​គំរូ​មួយ​ដល់​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​គាត់​នៅក្នុង​អង្គភាព​កងទ័ព​របស់​គាត់​ផងដែរ ។ ដោយសារ​តែ​គាត់ និង មិត្តភក្តិ​រួម​ថ្នាក់​របស់​គាត់​គ្មាន​អ្វី​ដែល​ដូច​គ្នា ក្រៅពី​ពាន​រង្វាន់​ថ្នាក់​ជាតិ នោះ​ផ្ជែ​ដឹង​ថា តាមរយៈ​ការធ្វើ​តាម​ការបង្រៀន​នៃ​ព្រះគម្ពីរ នោះ​គាត់​អាច​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ពួកគេ​អាច​គោរព​ដោយសារ​ជំនឿ​របស់​គាត់ ហើយ​ពុំ​មែន​មិន​គោរព​ដោយសារ​សេចក្តី​ជំនឿ​របស់​គាត់​ឡើយ ។