២០១៨
អាម៉ាន់ដា ជូរី ៖ ទីក្រុង ខេប អាហ្វ្រិក​ខាង​ត្បូង
January 2018


ការបង្ហាញ​អំពី​សេចក្តីជំនឿ

អាម៉ាន់ដា ជូរី

ទីក្រុង ខេប អាហ្វ្រិក​ខាង​ត្បូង

នៅពេល​ជីវិត​ប្រែ​កាន់តែ​លំបាក​ក្នុងពេល​អាម៉ាន់ដា​កំពុងពេញ​វ័យ នោះ​នាង​បាន​ឈប់​ចូលរួម​ព្រះវិហារ​ស្វែងរក​បទពិសោធន៏​ថ្មី ។ ច្រើន​ឆ្នាំ​ក្រោយ​មក អាម៉ាន់ដា​បាន​មាន​អារម្មណ៍​ថា ខ្លួន​នាង​គ្មាន​អ្វី​សោះ ។ ការស្វែងរក​សុភមង្គល​បាន​ចាប់ផ្តើម​ជាមួយ​នឹង​សំណួរ​សំខាន់​មួយ ។

ខូឌី ប៊ែល ជាង​ថត​រូប

Jiri family

គ្រួសារ​ខ្ញុំ​បាន​ជ្រមុជទឹក​ក្នុង​ឆ្នាំ ១៩៩៣ ។ បួន​ប្រាំ​ឆ្នាំ​ក្រោយ​មក​ឪពុក​ម្តាយ​ខ្ញុំ​បាន​លះលែង​គ្នា ហើយ​បន្តិច​ម្តងៗ​បងប្អូន​បង្កើត​បី​នាក់​របស់​ខ្ញុំ​បាន​ឈប់​ទៅ​ព្រះវិហារ ។ នៅ​ឆ្នាំ ១៩៩៨ កាល​ខ្ញុំ​រៀន​ថ្នាក់​ទី ១១ ខ្ញុំ​បាន​ឈប់​ទៅ​ព្រះវិហារ​ផងដែរ ។

ខ្ញុំ​បាន​សន្យា​នឹង​ខ្លួន​ខ្ញុំ​ថា ខ្ញុំ​នឹង​ដក​បទពិសោធន៍​នូវ​អ្វី​ដែល​ថ្មីៗ ហើយ​ស្រាវជ្រាវ​អំពី​ព្រះវិហារ​ផ្សេង​ទៀត ។ ខ្ញុំ​បាន​ទទួល​ការអញ្ជើញ​ជា​ច្រើន​ដង​ពី​មិត្តភក្តិ​ឲ្យ​ទៅ​ព្រះវិហារ​របស់​ពួកគេ ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​ទៅ​ញឹកញាប់​ឡើយ ។ វា​ពុំ​មែន​ដោយសារ​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ទាក់ទង​នឹង​ព្រះវិហារ​ឡើយ ។ វា​គឺ​ដោយសារ​តែ​ហេតុផល​ផ្សេងៗ​មួយ​ចំនួន រឿង​នានា​ដែល​រារាំង​ខ្ញុំ​មិន​ឲ្យ​ទៅ​ចូលរួម ។ ហើយ​ខ្ញុំ​ក៏​ពុំ​បាន​ភ្ញាក់​ខ្លួន ឬ​មាន​ផែនការ​អ្វី​ផ្សេង​ទៀត ឬ​ខ្ញុំ​បាន​ដោះសារ​អ្វី​ឡើយ ។

ខ្ញុំ​បាន​អសកម្ម​អស់​រយៈពេល​ប្រហែល​ប្រាំបី​ឆ្នាំ ។ អំឡុង​ពេល​នោះ ខ្ញុំ​បាន​ទាក់ទង​មិត្តភក្តិ​មិន​ល្អ ។ ម្តាយ​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាក់ទឹក​ចិត្ត​ទាំងស្រុង ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ខ្ញុំ​គ្មាន​អ្វី​សោះ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ឆ្ងល់​ថា « តើ​ពេល​ចុង​ក្រោយ​បំផុត​ដែល​ខ្ញុំ​ពិតជា​រីករាយ​នោះ​គឺ​ជា​ពេល​ណា​ទៅ ? »

ប្រសិនបើ​អ្នក​មើល​មក​ខ្ញុំ​ពី​សំបក​ក្រៅ នោះ​អ្នក​គិត​ថា « នាង​មាន​ជីវិត​មួយ​ដ៏​អស្ចារ្យ​បំផុត ! » ខ្ញុំ​រស់នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​មុខ​មាត់ ហើយ​ខ្ញុំ​ហាក់ដូច​ជា​មាន​ជីវិត​មួយ​ដ៏​ល្អ ។ ប៉ុន្តែ ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ថា ខ្លួន​ខ្ញុំ​គ្មាន​អ្វី​សោះ ហើយ​មិន​ពេញលេញ ។

រួច​ខ្ញុំ​បាន​គិត កាល​ខ្ញុំ​នៅក្នុង​ថ្នាក់​យុវនារី ។ ខ្ញុំ​បាន​ដឹង​ថា នោះ​គឺ​ជា​គ្រា​ចុង​ក្រោយ​បង្អស់​ដែល​ខ្ញុំ​ពិតជា​មាន​សុភមង្គល​ពិតប្រាកដ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ព្រះវិហារ​វិញ​នៅ​អាទិត្យ​បន្ទាប់ ។ ខ្ញុំ​បាន​ជួប​ប្រធាន​សាខា ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​ដំណើរ​នៃ​ការប្រែចិត្ត ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​ត្រូវបាន​ហៅ​បម្រើ​ឲ្យ​ធ្វើការ​ជាមួយ​ថ្នាក់​យុវនារី ។ យើង​បាន​សូត្រ​បាវចនា​ថ្នាក់​យុវនារី ខ្ញុំ​បាន​ចងចាំ​វា​ភ្លាម ! សព្វ​ថ្ងៃ​នេះ រាល់ពេល​ខ្ញុំ​សូត្រ​បាវចនា​នោះ ខ្ញុំ​ទទួល​ការបញ្ជាក់​ថា សាសនាចក្រ​នេះ​ជា​ចំណែក​មួយ​ក្នុង​ជីវិត​ខ្ញុំ ។

father and daughter
Jiri family at the beach
Tendai at the beach
Tariro at the beach
Tendai playing at the beach