២០១៨
គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:២៣
January 2018


មួយ​បន្ទាត់​ម្តងៗ

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៩:២៣

ព្រះអម្ចាស់​បើក​សម្ដែង​ដល់ យ៉ូសែប ស៊្មីធ នូវ​គន្លឹះ​មួយ​ចំនួន ដើម្បី​ទទួល​បាន​ក្តីសុខ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ ។

២៣ ចូរ​រៀន​អំពី​យើង ហើយ​ស្ដាប់​តាម​ព្រះបន្ទូល​ទាំងឡាយ​របស់​យើង​ចុះ ចូរ​ដើរ​ក្នុង​ភាព​ស្លូត​បូត​នៃ​ព្រះវិញ្ញាណ​របស់​យើង នោះអ្នក​នឹង​បាន​សេចក្ដីសុខសាន្ដ​ក្នុង​យើង ។

ចូរ​រៀន​អំពី​យើង

ប្រធាន ថូម៉ាស អេស ម៉នសុន

« យើង​ស្គាល់​ខគម្ពីរ​នេះ ‹ លោក​ជា​គ្រូ​មក​ពី​ព្រះ [យ៉ូហាន ៣:២] គឺ​លើស​ពី​គ្រូបង្រៀន​ទៅ​ទៀត ។ ទ្រង់​ដែល​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ដែល​ជា​ព្រះ​របស់​យើង​ឲ្យ​អស់​ពីចិត្ត​អស់​ពី​ព្រលឹង អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​យើង និង ស្រឡាញ់​អ្នក​ជិត​ខាង​ខ្លួន​ដូច​ខ្លួន​យើង​ព្រះអង្គ​គឺ​ជា​គ្រូ​បង្រៀន​ដ៏​ឆ្នើម និង​ជាគំរូ​នៃ​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ ។ …

ពេល​យើង​ឆ្លើយ​តប​ចំពោះ​ការអញ្ជើញ​ដ៏​ទន់ភ្លន់​របស់​ព្រះអម្ចាស់ ចូរ ‹ រៀន​នឹង​ខ្ញុំ​ចុះ › នោះ​យើង​ចាប់ផ្តើម​ទទួល​ទាន​នូវ​អំណាច​ដ៏​ទេវភាព​របស់​ទ្រង់ » ។

ប្រធាន ថូម៉ាស អេស ម៉នសុន « Learn of Me » Liahona, ខែ មិនា ឆ្នាំ ២០១៦ ទំព័រ ៤, ៦ ។

ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ចុះ

ការស្តាប់​គឺជា​រឿង​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ « សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ » ( រ៉ូម ១០:១៧ ) ។

« កូនចៅ​របស់​ព្រះ​គប្បី​រៀន​ស្តាប់ បន្ទាប់​មក​ស្តាប់​ដើម្បី​រៀន​ពី​ព្រះអម្ចាស់ » ( ប្រធាន រ័សុល អិម ណិលសុន ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ « Listen to Learn » Ensign, ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ២៤ ) ។

ចូរដើរ

ការរៀន និង​ការស្តាប់​ពិតជា​ចាំបាច់​ចំពោះ​ការធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែ​វា​ពុំ​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ។ យើង​ត្រូវ​តែ​ដើរ ឬ​អនុវត្ត​តាម​ឲ្យ​ស្រប​តាម​អ្វី​ដែល​យើង​បាន​រៀន និង​ស្តាប់​ឮ ។

« ការដើរ​នៅលើ​ផ្លូវ​របស់​ទ្រង់​គឺ​ជា​រឿង​ត្រឹមត្រូវ​ជានិច្ច ។ វា​មិន​ដែល​យឺត​ពេល​ឡើយ » ( ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ទីប្រឹក្សា​ទី​ពីរ នៅ​ក្នុង​គណៈប្រធាន​ទី​មួយ « The Way of the Disciple » Liahona, ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៧៨ ) ។

ភាព​ស្លូតបូត

ភាព​ស្លូតបូត​រួមមាន « ការចេះ​អត់ធន់​ចំពោះ​ការ​រង​ទុក្ខ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ «ស្លូតបូត, ភាព​ស្លូតបូត » scriptures.lds.org ) ។ ប្រសិនបើ​យើង​ស៊ូទ្រាំ​នឹង​ការសាកល្បង​របស់​យើង​ដោយ​ភាព​ស្លូតបូត ដោយ​ពុំ​អាក់អន់​ចិត្ត​នឹង​ព្រះ យើង​មិន​ត្រឹមតែ​ប្រែចិត្ត​ជឿ​ប៉ុណ្ណោះ​ទេ ទ្រង់​ថែម​ទាំង​ព្យាបាល​យើង​ផងដែរ ( សូមមើល គ. និង ស. ១១២:១៣ ) ។

ព្រះ​វិញ្ញាណ​របស់​យើង

ភាពស្លូតបូត​នាំ​មក​នូវ « វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( មរ៉ូណៃ ៨:២៦ ) ហើយ​វា​គឺ​ជា « ផលផ្លែ​នៃ​ព្រះវិញ្ញាណ » ( សូមមើល កាឡាទី ៥:២២–២៣ ) ។

សេចក្ដី​សុខសាន្ត​ក្នុង​យើង

អែលឌើរ ឃ្វីនថិន អិល ឃុក

« ភាពសុខសាន្ត​ពុំ​មែន​រក​បាន​តាមរយៈ​ការទទួល​បាន​ទ្រព្យ​សម្បត្តិ​មហា​សាល អំណាច ឬ​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​នោះ​ទេ ។ ភាពសុខសាន្ត​ពុំ​មែន​រក​បាន​តាម​ការធ្វើតាម​ចំណង់ ការកម្សាន្ត ឬ​លំហែ​កាយ​នោះ​ទេ ។ ទោះបីជា​បាន​ទទួល​យ៉ាង​ច្រើន​លើសលប់​នូវ​អ្វីៗ​ទាំង​នោះ​ក្តី វា​ពុំ​អាច​បង្កើត​សុភមង្គល ឬ​ភាពសុខសាន្ត​យូរ​អង្វែង​បាន​ឡើយ ។

… ព្រះអង្គ​សង្គ្រោះ … ទ្រង់​ជា​ប្រភព ហើយ​ជា​ព្រះ​នៃ​ក្ដី​សុខសាន្ត ។ ទ្រង់​ជា ‹ ម្ចាស់​នៃ​មេត្រីភាព › [ អេសាយ ៩:៦ ] » ។

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ « Personal Peace: The Reward of Righteousness » Liahona, ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៣៤ ។