២០១៨
គោលបំណង​នៃ​ការបង្កបង្កើត
January 2018


លុះត្រា​ជួប​ទៀត

គោលបំណង​នៃ​ការបង្កបង្កើត

ដកស្រង់​ចេញ​ពី « Celestial Marriages and Eternal Families » Ensign, ខែ ឧសភា ឆ្នាំ ១៩៨០ ទំព័រ ១៥–១៨ ។ ការប្រកប​អក្សរ និង​ការដាក់​វណ្ណយុត្តិ​តាម​បទដ្ឋាន ។

យើង​ម្នាក់ៗ​អាច​បង្កើត​ផ្ទះ​របស់​យើង​ឲ្យ​ដូច​ជា​ស្ថានសួគ៌​នៅលើ​ផែនដី​នេះ ។

រូបភាព
couple with baby

ចូរ​យើង​ពិចារណា​អំពី … គោលបំណង​នៃ​ការបង្កបង្កើត​ផែនដី​នេះ ។ ខគម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា គោលបំណង​នោះ​គឺ … ផ្តល់​កន្លែង​មួយ​សម្រាប់​បុត្រា និង​បុត្រី​របស់​ព្រះ ឲ្យ​រស់នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ហើយ​បង្ហាញ​ខ្លួន​ថា​សក្តិសម តាមរយៈ​ការគោរព​ព្រះបញ្ញត្តិ ដើម្បី​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​វិញ ជា​កន្លែង​ដែល​យើង​បាន​ចេញ​មក ។

បន្ទាប់​ការបង្កើត​ផែនដី​មក « ព្រះ​បាន​មាន​បន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ។ …

ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី ។

ទ្រង់​ប្រទាន​ពរ​ដល់​គេ ហើយ​មាន​ព្រះបន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី » ( លោកុប្បត្តិ ១:២៦–២៨ ) ។

ពេល​ព្រះ​បាន​បង្កើត​ស្ត្រី ហើយ​បាន​នាំ​នាង​ទៅ​ឲ្យ​បុរស នោះ​ទ្រង់​មាន​បន្ទូល​ថា ៖

« ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុកម្ដាយ​ខ្លួន​ទៅ​នៅ​ជាប់​នឹង​ប្រពន្ធវិញ ហើយ​អ្នក​ទាំង​ពីរ​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ​សុទ្ធ » ( លោកុប្បត្តិ ២: ២៤ ) ។

មែន​ហើយ អាពាហ៍ពិពាហ៍​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​បន្ទាប់​ពី​ឯកសារ​យោង​ដំបូងស្តីពីស្វាមី និង​ភរិយា នោះ​យើង​រកឃើញ​ខគម្ពីរ​មាន​ផ្ទួនៗ ដែល​ជា​ភស្តុតាង​បញ្ជាក់​ថា បុរស និង​ស្ត្រី​ក្លាយ​ជា​ស្វាមី និង​ភរិយា​នៅក្នុង​ពិធីរៀប​មង្គលការ ។… យើង​មកលើ​ផែនដី​នេះ​ពុំ​គ្រាន់តែ​មក​ដើម្បី « ស៊ី ផឹក ហើយ​អរសប្បាយ » ប៉ុណ្ណោះ​ទេ ( នីហ្វៃទី ២ ២៨:៧ ) ។ …

វា​សំខាន់​សម្រាប់​យើង​ឲ្យ​យល់​ថា ពេល​យើង​អាច​រៀន​ពី​ព្រះគម្ពីរ​ថា ព្រះ​គឺ​អស់កល្ប ការបង្កបង្កើត​របស់​ទ្រង់​គឺ​អស់កល្ប ហើយ​ថា​សេចក្តីពិត​របស់​ទ្រង់​គឺ​អស់កល្ប ។ ហេតុដូច្នោះ​ហើយ ពេល​ទ្រង់​ប្រទាន​អេវ៉ា ទៅ​ឲ្យ​អ័ដាម​នៅក្នុង​អាពាហ៍ពិពាហ៍ ដែល​ការរួមរស់​នៅ​គឺ​អស់កល្ប​ជានិច្ច ។ …

… ពេល​ឪពុក​ម្តាយ​យល់​អំពី​គោលបំណង​នៃ​វត្តមាន​របស់​ពួកគេ ថា​ពួកគេ​ពិតជា​កូនចៅ​ខាង​វិញ្ញាណ​របស់​ព្រះវរបតិា​គង់​នៅ​ស្ថានសួគ៌​របស់​ពួកគេ ហើយ​ថា​ពួកគេ​មាន​ការទទួលខុសត្រូវ​ក្នុង​ការផ្តល់​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់​ដល់​អ្នកដទៃ នោះ​ពួកគេ​រីករាយ​នៅក្នុង​អព្ភូតហេតុ​នៃ​កំណើត ពេល​ពួកគេ​ដឹង​ថា ពួកគេ​គឺ​ជា​ដៃគូ​រួម​គ្នា​ជាមួយ​ព្រះ​នៅក្នុង​ការបង្កបង្កើត កូនចៅ​ម្នាក់ៗ​ដែល​កើត​មក​ក្នុង​ផ្ទះ​នោះ ។ …

ខ្ញុំ​ដឹង​ថា តាមរយៈ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​តាមរយៈ​ការរក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ និង​សេចក្តីសញ្ញា​ដែល​យើង​ចុះ​ជាមួយ​ទ្រង់ នោះ​យើង​ម្នាក់ៗ​អាច​ធ្វើ​ឲ្យ​ផ្ទះ​របស់​យើង​ដូច​ជា​ស្ថានសួគ៌​នៅលើ​ផែនដី អំឡុង​ពេល​យើង​រៀបចំ​ខ្លួន​យើង និង​កូន​ចៅ​យើង​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​យើង​វិញ ។

បោះពុម្ព