បញ្ចាំពន្លឺរបស់អ្នក
ចែកចាយអាហារសម្រន់ និងស្នាមញញឹម
ពួកខ្ញុំឈ្មោះ សាំ និង អាណាស្តាសៀ ហើយយើងព្យាយាមបញ្ចាំងពន្លឺរបស់យើង តាមរយៈការចែកចាយជាមួយអ្នកដទៃ !
តើយើងអាចជួយយ៉ាងដូចម្ដេច ?
យើងរស់នៅរដ្ឋហ្លូរីដា ស.រ.អា. យើងឃើញមានមនុស្សជាច្រើនគ្មានផ្ទះសម្បែង ។ យើងបានឆ្ងល់អំពីរបៀបដែលយើងអាចជួយពួកគេ ។ ព្រះយេស៊ូវប្រទានអាហារដល់មនុស្សដែលស្រេកឃ្លាន ហើយមនុស្សគ្រប់គ្នាត្រូវការបរិភោគ ! ដូច្នេះយើងបានសម្រេចចិត្តធ្វើកញ្ចប់អាហារសម្រន់បន្ទាន់ជាច្រើន ។
ការទិញគ្រឿងបរិក្ខារ
ចៅ ជាមិត្តភក្ដិរបស់យើងបានជួយយើងទិញគ្រឿងបរិក្ខារនានានៅហាងទំនិញថ្លៃមួយដុល្លារ ។
ការធ្វើកញ្ចប់អាហារ
យើងបានដាក់នំហ្គ្រានណូឡា នំបុ័ងដើមចង្កឹះជាមួយឈីស និងអាហារសម្រន់ដ៏ឆ្ងាញ់ផ្សេងទៀតនៅក្នុងកញ្ចប់របស់យើង ។ សាំបានភ្លក់អស់មួយកញ្ចប់ទៀតផង !
ឆ្ងាញ់ណាស់ !
ការចែកកញ្ចប់នំនោះទៅដល់គេធ្វើឲ្យយើងរីករាយ ។ អ្នកខ្លះនិយាយថា « សូមអរគុណ ! » ហើយខ្លះទៀតនិយាយថា « ឆ្ងាញ់ណាស់ ! »
កញ្ចប់អាហារច្រើនថែមទៀត
ម្តាយរបស់យើងបានដាក់គម្រោងនោះនៅតាមអ៊ិនធើរណែត ហើយសាខាយុវមជ្ឈិមវ័យនៅលីវបានដឹងអំពីគម្រោងនោះ ។ ពួកគេបានធ្វើកញ្ចប់អាហារសម្រន់ ១០០ កញ្ចប់បន្ថែមទៀតសម្រាប់មជ្ឈមណ្ឌលអ្នកគ្មានជម្រកនៅក្នុងតំបន់របស់យើង ។ មជ្ឈមណ្ឌលនោះបានប្រើប្រាស់កញ្ចប់ទាំងនោះ ដើម្បីអញ្ជើញមនុស្សឲ្យចុះឈ្មោះសម្រាប់កម្មវិធីមួយ ដើម្បីជួយពួកគេឲ្យមានផ្ទះ ។ ការណ៍នោះបានធ្វើឲ្យពួកយើងរីករាយណាស់ !