ចូរធ្វើឲ្យពន្លឺរបស់អ្នកបាន ភ្លឺឡើង
ដកស្រង់មកពី « Be a Light to the World » ( ការប្រជុំធម្មនិដ្ឋានសាកលវិទ្យា ព្រិកហាំ យ៉ង់ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១១ ) speeches.byu.edu ។
យើងម្នាក់ៗមកកាន់ផែនដីជាមួយនឹង ពន្លឺ ព្រះគ្រីស្ទ ។ វាជាការទទួលខុសត្រូវរបស់យើងក្នុងការរក្សា ពន្លឺ របស់យើងឲ្យភ្លឺចែងចាំងដល់អ្នកដទៃឲ្យមើលឃើញ និងធ្វើតាម ។ វិធីមួយដ៏ល្អបំផុតដើម្បីរក្សាសេចក្តីជំនឿ យើងត្រូវសិក្សាព្រះគម្ពីរ និងអធិស្ឋាន ។
ពេលអ្នករក្សាពន្លឺនៃទីបន្ទាល់ឲ្យឆេះចិញ្ចែងចិញ្ចាច នោះអ្នកនឹងក្លាយជា ពន្លឺផ្តល់សញ្ញា នៃសេចក្តីសុចរិតឲ្យមនុស្សទាំងអស់មើល ។ ព្រះអង្គសង្គ្រោះមានបន្ទូលថា « ដូច្នេះចូរឲ្យ ពន្លឺ របស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ( ម៉ាថាយ ៥:១៦ ) ។
ឱកាសរបស់យើងដើម្បីបំភ្លឺគឺមានរាប់ពុំអស់ឡើយ ។ ឱកាសទាំងនោះនៅជុំវិញយើងរាល់ថ្ងៃ ។ ពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នោះយើងនឹងធ្វើជា ពន្លឺ នៅក្នុងជីវិតនៃអ្នកដែលរស់នៅជុំវិញយើង — ទោះពួកគេជាគ្រួសារយើងផ្ទាល់ សមាជិក មិត្តភក្ដិ ឬមនុស្សមិនស្គាល់គ្នាក្ដី ។
យើងអាចក្លាយជា ពន្លឺ ដល់ពិភពលោក ។ ដូចការគ្រាន់តែបើកកុងតាក់ ភ្លើង នៅក្នុងបន្ទប់ងងឹតនឹងបំពេញបន្ទប់ងងឹតជាមួយនឹង ពន្លឺ ដែរ ការធ្វើជាគំរូនៃសេចក្តីសុចរិតអាចជួយ បំភ្លឺ ពិភពលោកដែលកាន់តែងងឹតនេះបាន ។
មិត្តរបស់ខ្ញុំអើយ យើងអាចធ្វើដូចសាវកប៉ុលបានថ្លែងថា « ចូរធ្វើជាគំរូដល់ពួកអ្នកជឿ » ( ធីម៉ូថេទី ១ ៤:១២ ) ។ យើងអាចត្រូវបានស្គាល់ថា ជាអ្នកដើរតាមព្រះគ្រីស្ទ និងប្រែក្លាយ « ជា ពន្លឺ នៅក្នុងលោកិយ » ( ភីលីព ២:១៥ ) ។