២០១៨
ការបង្ក​បង្កើត
January 2018


រឿង​អំពី​ព្រះយេស៊ូវ

ការបង្ក​បង្កើត

The Creation 1
The Creation 2
The Creation 3

អស់​កាល​ជា​យូរ​មក​ហើយ ព្រះ​បាន​បង្កើត​ទីកន្លែង​ដ៏​ស្រស់​ស្អាត​សម្រាប់​ឲ្យ​ខ្ញុំ​រស់នៅ ។

ពេល​ទ្រង់​បាន​ចាប់ផ្តើម​បង្កើត​ផែនដី ទ្រង់​បាន​ញែក​ថ្ងៃ​ចេញ​ពី​យប់ ។ ទ្រង់​បាន​បង្កើត ព្រះអាទិត្យ ព្រះចន្ទ និង​តារា ដើម្បី​មាន​ពន្លឺ​ដឹកនាំ​ខ្ញុំ​ជានិច្ច ។

ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ សមុទ្រ និង​ដី ។ ទ្រង់​បាន​ដាក់​រុក្ខជាតិ​គ្រប់​ប្រភេទ​ឲ្យ​ដុះ​លើ​ផែនដី ។

ទ្រង់​បាន​បង្កើត​សត្វស្លាប​ហើរ​លើ​អាកាស ត្រី​នៅ​ក្នុង​សមុទ្រ និង​សត្វ​រស់នៅ​លើ​ដី​គោក ។

ពេល​ណា​ខ្ញុំ​ឃើញ​ការបង្កបង្កើត​របស់​ព្រះ ខ្ញុំ​មាន​អារម្មណ៍​គារវភាព និង​សេចក្តីស្រឡាញ់​ចំពោះ​ទ្រង់ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ទ្រង់​ដែល​បាន​បង្កើត​ផែនដី​នេះ​សម្រាប់​ខ្ញុំ ។