២០១៨
ការធ្វើ​ឲ្យ​រាត្រី​ទៅ​ព្រះវិហារ​បរិសុទ្ធ​មាន​ភាព​ងាយ​ស្រួល ៖ យោបល់ ៦ យ៉ាង​ដើម្បី​ឲ្យ​ការធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​មាន​ភាព​កាន់តែ​ងាយ​ស្រួល
January 2018


ការធ្វើ​ឲ្យ​រាត្រី​ទៅ​ព្រះវិហារ​បរិសុទ្ធ​មាន​ភាព​ងាយ​ស្រួល ៖ យោបល់ ៦ យ៉ាង​ដើម្បី​ឲ្យ​ការធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​មាន​ភាព​កាន់តែ​ងាយ​ស្រួល

គូស្វាមី​ភរិយា​ឈរ​នៅ​ពីមុខព្រះវិហារ​បរិសុទ្ធ

មាន​កិច្ចការ​រាប់​លាន​ជំពូក​ដែល​អាចរារាំង​អ្នក​ពុំ​ឲ្យ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ការមាន​កាលវិភាគ​ដូច​នេះ គឺ​គ្រាន់តែ​ជា​យោបល់​មួយ​ក្នុងការធ្វើ​ឲ្យ​វា​មាន​ភាព​កាន់តែ​ងាយស្រួល ក្នុងការ​ទៅ​ទីនោះ ដែលយើង​បាន​ប្រមូល​យោបល់​ទាំង​នោះ​មក បន្ទាប់​ពី​យើង​បាន​សួរយោបល់​របស់អ្នក​តាម ហ្វេសប៊ុក ។ មិន​ថា​អ្នក​បាន​ឆ្លៀត​ពេល​ក្នុង​កាលវិភាគ​ដ៏​មមាញឹក​របស់​អ្នក​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​តែឯង ឬ​អ្នក​ទៅ​ជាមួយ​មិត្តភក្តិ​ដើម្បី​កុំ​ឲ្យ​ពួកគេ​ទៅ​តែ​ឯងយ៉ាង​ណា​នោះ​ទេ យោបល់​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ពរជ័យ​នៃ​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ញឹកញាប់ ។

សម្រាប់​ក្រុមគ្រួសារ​ដែល​មាន​កូន

សូម​ធ្វើ​ឲ្យ​រាត្រី​​ទៅ​ព្រះវិហារ​បរិសុទ្ធ​នោះ​ជា​រាត្រីនៃ​ការ​ដើរ​លេង​ជា​គូ ។ ជំនួស​រាត្រី​មួយ​នៃ​ការ​ដើរលេង​ជាគូ​របស់​អ្នក​ដោយ​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ ។ គ្រប់​ពេល​ដែល​អ្នក​មាន​ផែនការ​ចេញ​ក្រៅ អ្នក​ត្រូវ​រក​អ្នកមើល​ថែទាំ​កូន ពេល​អ្នក និង​ស្វាមី ឬ​ភរិយា​អ្នក​ទៅ​ដើរលេង​ជា​គូ តែ​អ្នក​អាច​នៅ​ជុំ​គ្នា ខណៈ​អ្នក​ចូលរួម​វគ្គ​ព្រះវិហារ​បរិសុទ្ធ​ជំនួស​ឲ្យ​ការទៅ​បរិភោគ​អាហារ​ពេល​ល្ងាច និង​ការទស្សនា​ខ្សែ​ភាពយន្ត ។ អ្នក និង​ស្វាមី ឬ​ភរិយា​អ្នក​នៅ​តែ​ចំណាយ​ពេល​ដ៏​មាន​ន័យ​ជាមួយ​គ្នា ដោយ​បន្ថែម​នូវ​ពរជ័យ​នៃ​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ ។

ការ​ប្តូរ​គ្នា​មើល​កូន ៖ ស្វែងរក​គ្រួសារ​មួយ​ទៀត​ដែល​មាន​ឆន្ទៈ​ដាក់​កាលវិភាគ​លេង​ជាមួយ​កូនៗ​របស់​អ្នក ខណៈ​អ្នក​ចូលរួម​ព្រះវិញ្ញាណ​បរិសុទ្ធ បន្ទាប់​មក​ប្តូរ​វេន​គ្នា ហើយ​មើល​ថែ​កូន​ពួកគេ​វិញ​ម្តង ។

ការធ្វើ​ពិចនិច និង​ការលេង​កម្សាន្ត ៖ ដូច​គ្រួសារ​មួយ​នៅក្នុង​អត្ថបទ «ពរជ័យ​ដែល​បាន​សន្យា​សម្រាប់​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ» ធ្វើ​ដំណើរ​ពេញ​មួយ​ថ្ងៃ ឬ​រយៈពេល​ចុង​សប្តាហ៍ ។ យក​ក្រុមគ្រួសារ​ទាំង​មូល​ទៅ ឪពុក ឬ​ម្តាយ​ម្នាក់​អាច​ចូលរួម​វគ្គ​ព្រះវិហារ​បរិសុទ្ធ ខណៈ​ដែល​ឪពុក ឬ​ម្តាយ​ម្នាក់​ទៀត​យក​កូន​ទៅ​ដើរ​ពិចនិច ឬ​របៀប​មួយ​ចំនួន​ផ្សេង​ទៀត​ដូចជា​ការញ៉ាំ​អាហារ ឬ​អាហារ​សម្រន់​ជាដើម ។ បន្ទាប់​មក ឪពុក ឬ​ម្តាយ​នោះ​អាច​ចូលរួម​វគ្គ​ព្រះវិហារ​បរិសុទ្ធ ខណៈ​ដែល​ឪពុក ឬ​ម្តាយ​ដំបូង​នោះ​យក​កូន​ទៅ​លេង​សួន​ឧស្យាន ឬ​ដើរ​ជុំ​វិញ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ ។

សម្រាប់​មនុស្ស​គ្រប់​គ្នា

កំណត់​ពេលវេលា ៖ ប្រសិនបើ​ពេលវេលា និង​ទីតាំង​របស់​អ្នក​មាន​កំណត់ សូម​ព្យាយាម​ដាក់​កាលវិភាគ​ជា​ទៀងទាត់​ទៅ​ព្រះវិហារ​បរិសុទ្ធ ( ប្រចាំ​សប្តាហ៍ ប្រចាំ​ខែ ប្រចាំ​ឆ្នាំ ) ។ ការទៅ​ជា​ទៀងទាត់​ធ្វើ​ឲ្យ​អ្នក​ដាក់​ផែនការ​សម្រាប់​ការ​ទៅ ហើយ​ជួយ​អ្នក​ឲ្យ​ដាក់​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ​ជា​អាទិភាព ។

ការតាំងចិត្ត ៖ បង្កើត​ពេលវេលា ហើយ​តាំងចិត្ត​ធ្វើ​វា ។ ប្រសិនបើ​អ្នក​មាន​ការលំបាក​ក្នុង​ការមាន​ពេលវេលា​ដាក់​កាលវិភាគ​របស់​អ្នក សូម​ព្យាយាម​ចូលរួម​វគ្គ​ពេល​ព្រឹក​ព្រលឹម ជាទូទៅ​ព្រះវិហារ​បរិសុទ្ធ​ពុំ​សូម​រវល់​ឡើយ​នៅពេល​ព្រឹក​ព្រលឹម ។

ស្វែងរក​មិត្ត​សំឡាញ់ ៖ ប្រសិនបើ​អ្នក​មាន​ការលំបាក​ក្នុងការជំរុញ​ចិត្ត​ឲ្យ​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ដោយ​ខ្លួន​អ្នក​នោះ សូម​ស្វែងរក​មិត្តភក្តិ​ឲ្យ​ទៅ​ជាមួយ​អ្នក ! សូម​កុំ​ខ្លាច​ក្នុងការ​ទាក់ទង​ទៅ​គ្រូបង្រៀន​តាម​ផ្ទះ គ្រូ​បង្រៀន​សួរសុខ​ទុក្ខ ឬ​សមាជិក​ផ្សេង​ទៀត​ក្នុង​វួដ ហើយ​សូម​ឲ្យ​ពួកគេ​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​អ្នក ។