គោលការណ៍បង្រៀនសួរសុខទុក្ខ
បន្តទាក់ទងជាមួយគាត់គ្រប់ពេល គ្រប់ទីកន្លែង គ្រប់មធ្យោបាយ
ការសួរសុខទុក្ខគឺជាការបម្រើ ។ ព្រះយេស៊ូវបានបម្រើគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ យើងអាចធ្វើដូច្នោះបានផងដែរ ។
« បម្រើ » គឺជាការផ្តល់ការបម្រើ ការថែទាំ ឬជំនួយដែលចូលរួមចំណែកក្នុងការផ្តល់ការលួងលោម ឬសុភមង្គលដល់នរណាម្នាក់ផ្សេងទៀត ។ ការបង្រៀនសួរសុខទុក្ខគឺជាការរកឃើញរបៀបនានា ដើម្បីបម្រើដល់អស់អ្នកដែលយើងសួរសុខទុក្ខ ។ ព្រះយេស៊ូវគ្រីស្ទបានបម្រើដល់មនុស្សទាំងអស់ — គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ទ្រង់បានប្រទានអាហារដល់មនុស្ស ៥០០០ នាក់ បានលួងលោមម៉ារ៉ា និង ម៉ាថា ពេលប្អូនប្រុសរបស់ពួកគេស្លាប់ ហើយបានបង្រៀនដំណឹងល្អរបស់ទ្រង់ដល់ស្ត្រីនៅឯអណ្តូងទឹក ។ ទ្រង់បានធ្វើបែបនេះ ដោយសារសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ទ្រង់ ។
ក្នុងនាមជាគ្រូបង្រៀនសួរសុខទុក្ខ ការធ្វើតាមគំរូរបស់ទ្រង់ នោះយើងអាចស្គាល់កាន់តែច្បាស់ ហើយស្រឡាញ់បងប្អូនស្រីម្នាក់ៗដែលយើងសួរសុខទុក្ខ ដោយចងចាំថា សេចក្ដីស្រឡាញ់គឺជាប្រភពនៃកិច្ចការទាំងអស់ដែលយើងធ្វើ ។ ពេលយើងអធិស្ឋានទូលសូមការបំផុសគំនិតដើម្បីដឹងអំពីរបៀបបម្រើគាត់ និងជួយពង្រឹងសេចក្តីជំនឿគាត់នោះ « ពួកទេវតាពុំត្រូវបានបង្ខាំងមិនឲ្យមកធ្វើជាជំនួយ [ របស់យើង ] ឡើយ » ។១
ចាប់តាំងពីការបង្កើតសមាគមសង្គ្រោះក្នុងឆ្នាំ ១៨៤២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ការបម្រើរបស់បងប្អូនស្រីបានផ្តល់ពរដល់មនុស្សជាច្រើន ។ ឧទាហរណ៍ ចូអាន ចនសុន ស្ត្រីមេម៉ាយអាយុ ៨២ ឆ្នាំ និងដៃគូបង្រៀនសួរសុខទុក្ខរបស់គាត់ បង្រៀនសួរសុខទុក្ខអ្នកជិតខាងពួកគាត់ដែលមានអាយុ ៨៩ ឆ្នាំ ដែលកើតជំងឺរលាកសួត ។ ពួកគាត់ឃើញថា អ្នកជិតខាងនោះពុំគ្រាន់តែត្រូវការពួកគាត់តែម្តងក្នុងមួយខែឡើយ ដូច្នេះពួកគាត់បានចាប់ផ្តើមទៅសួរសុខទុក្ខគាត់ដោយផ្ទាល់ ឬទូរសព្ទទៅគាត់រៀងរាល់សប្តាហ៍ ។
ចំពោះគ្រូបង្រៀនសួរសុខទុក្ខផ្សេងទៀត ការផ្ញើសារតាមទូរសព្ទ ឬសារតាមអ៊ីម៉ែលផ្តល់ការលើកទឹកចិត្ត ដែលអាចជារឿងមួយដ៏ល្អបំផុតដើម្បីធ្វើសម្រាប់បងប្អូនស្រីម្នាក់នៅក្នុងខែនោះ ។ ការទាក់ទងផ្ទាល់ខ្លួន និងការស្តាប់ដោយឥរិយាបថនៃសេចក្តីស្រឡាញ់ គឺជាគ្រឹះនៃការបង្រៀនសួរសុខទុក្ខ ។ បច្ចេកវិទ្យាទំនើប និងពេលវេលាដ៏មានតម្លៃចុះសួរសុខទុក្ខដោយផ្ទាល់ ជួយយើងឲ្យធ្វើកិច្ចការនោះ គ្រប់ពេលវេលា គ្រប់ទីកន្លែង និងតាមមធ្យោបាយជាច្រើន ។២ នោះគឺជាបម្រើដូចព្រះយេស៊ូវគ្រីស្ទបានបម្រើ ។
សេចក្ដីជំនឿ, ក្រុមគ្រួសារ, ការសង្គ្រោះ