២០១៨
ការប្រែចិត្ត​ជា​អំណោយ​ទាន​មួយ
January 2018


កុមារ

ការប្រែចិត្ត​ជា​អំណោយ​ទាន​មួយ

repentance is a gift

អំណោយទាន​នៃ​ការប្រែចិត្ត​ពុំមែន​ជា​អំណោយ​ទាន​ដែល​អ្នក​អាច​មើល​ឃើញ ឬ​ស្ទាបប៉ះ​បាន​ឡើយ ។ ផ្ទុយ​ទៅ​វិញ វា​ជា​អំណោយ​ទាន​ដែល​អ្នក​អាច​ទទួល​តាមរយៈ​អារម្មណ៍ ។ នេះ​មាន​ន័យ​ថា ពេល​យើង​ធ្វើ​ការជ្រើសរើស​ខុស យើង​អាច​ប្រែចិត្ត ហើយ​ទទួល​អារម្មណ៍​នៃ​ភាពសុខសាន្ត និង​សុភមង្គល​សារ​ជាថ្មី​ម្តង​ទៀត ។

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​នឹង​ជួយ​យើង​ឲ្យ​ប្រែចិត្ត​ជានិច្ច ។ សូម​ផ្គូផ្គង​រូបភាព​នីមួយៗ​ជាមួយ​ជំហាន​ផ្សេងៗ​នៃ​ការប្រែចិត្ត ។

យើង​មាន​អារម្មណ៍​សោកស្តាយ ។

យើង​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ទូល​ប្រាប់​ទ្រង់​អំពី​អ្វី​ដែល​បាន​កើត​ឡើង ហើយ​សូម​ជំនួយ​ពី​ទ្រង់​ក្នុងការ​ជ្រើសរើស​ឲ្យ​បាន​ប្រសើរ​ជាង​នៅ​ពេល​ក្រោយ ។

យើង​សូម​ទោស ហើយ​ព្យាយាម​ធ្វើ​វា​ឲ្យ​បាន​ប្រសើរ​ជាង​មុន ។

យើង​មាន​អារម្មណ៍​សុខសាន្ត ហើយ​ដឹង​ថា​យើង​ត្រូវបាន​អភ័យទោស ។