ព័ត៌មានក្នុងស្រុក
កម្មវីធីចែកសញ្ញាបត្រជូនដល់សិស្សានុសិស្សថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន
នៅថ្ងៃទី ខែ ឆ្នាំ ២០១៩ នៅស្ដេកខាងត្បូងភ្នំពេញកម្ពុជា មានព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យមួយសម្រាប់សិស្សានុសិស្សថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ដែលពួកគេទទួលបានសញ្ញាបត្រជាលទ្ធផលមកពីការខិតខំយ៉ាងឧស្សាហ៍ព្យាយាមដើម្បីសិក្សាដំណឹងល្អពេញមួយឆ្នាំៗ ។ នេះជាកិត្តិយសរបស់សាសនាចក្រដែលមានយុវជនយុវនារី និងពួកមជ្ឈិមវ័យមានការសិក្សាដំណឹងល្អយ៉ាងសស្រាក់សស្រាំជាមួយគ្នា ។ តាមរយៈការសិក្សានៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន នោះនឹងជួយពង្រឹងដល់ទីបន្ទាល់របស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ និងចម្រើនដល់ជំនាញក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេ រៀនពីគ្នាទៅវិញទៅមក ហើយរៀនមកពីព្រះវិញ្ញាណ ។ ពួកគេគឺជាអនាគតថ្នាក់ដឹកនាំនៃសាសនាចក្រនៅក្នុងប្រទេសកម្ពុជា ។