សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ ពួកយុវមជ្ឈិមវ័យ
អ្នកមិនអាចបន្ទាន់ការប្រែចិត្តនោះទេ
ដើម្បីក្លាយជាមនុស្សល្អ ខ្ញុំត្រូវផ្លាស់ប្តូរយុទ្ធសាស្រ្តនៃការប្រែចិត្តរបស់ខ្ញុំ ។
« អាម៉ែន » ។
ខ្ញុំបានឱនក្បាលខ្ញុំចុះនៅពេលចែកចាយពិធីសាក្រាម៉ង់ ។ ខ្ញុំពោលពាក្យអធិស្ឋាន ដោយស្តាប់ព្រះវរបិតាសួគ៌នូវអ្វីៗដែលខ្ញុំបានធ្វើខុសនៅសប្តាហ៍មុន ជាវិធីដែលខ្ញុំអាចបានប្រសើរឡើង ។ ខ្ញុំសន្យាថានឹងផ្លាស់ប្តូរ ។ ខ្ញុំគិតអំពីព្រះអង្គសង្រ្គោះ ។ ខ្ញុំទទួលទានសាក្រាម៉ង់ ។ បន្ទាប់មក ខ្ញុំធ្វើដដែលៗនេះនៅសប្តាហ៍បន្ទាប់ ដោយការធ្វើឡើងវិញដដែលៗ ។
អស់រយៈពេលយ៉ាងយូរ នោះគឺជាអ្វីដែលខ្ញុំគិតនៅអំឡុងពេលសាក្រាម៉ង់ ៖ គិតអំពីព្រះអង្គសង្រ្គោះ ប្រែចិត្ត ហើយសន្យាថានៅសប្តាហ៍នេះនឹងធ្វើឲ្យខុសពីសប្តាហ៍មុន ។
ខ្ញុំមិនសូវដឹងថា ដំណើរការនេះ មិនបានជួយខ្ញុំទេ ។ ជារៀងរាល់សប្តាហ៍វាពិតជាមិនមានភាពខុសគ្នានោះទេ ។ ការអធិស្ឋានផ្ទាល់ខ្លួនរបស់ខ្ញុំ នៅតែនិយាយដដែលៗ និងមិនញឹកញាប់ ។ ខ្ញុំនៅតែគិតគំនិតអវិជ្ជមានចំពោះមនុស្សគ្រប់គ្នាដែលនិយាយឮៗនៅលើរថភ្លើង ។ ខ្ញុំនៅតែមើលទូរទស្សន៍ច្រើនបន្ទាប់ពីម៉ោងធ្វើការរបស់ខ្ញុំ ។ ឥរិយាបថទាំងនេះ ហាក់នៅជាប់នឹងខ្ញុំ ទោះជាខ្ញុំមានអារម្មណ៍មិនល្អអំពីរឿងទាំងនេះក្តី ខ្ញុំមិនប្រាកដថាត្រូវធ្វើអ្វីដើម្បីផ្លាស់ប្តូរវានោះទេ ។ មានអ្វីមួយដែលត្រូវបានរំលងយ៉ាងច្បាស់ ។ ខ្ញុំគ្រាន់តែមិនដឹងថា វាជាអ្វីតែប៉ុណ្ណោះ ។
ចម្លើយ
នៅអំឡុងសន្និសីទទូទៅ ខ្ញុំក៏បានរកឃើញបំណែកដែលបាត់នោះ ។ ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានបង្រៀនថា « ប្រភពមួយទៀតនៃការលើកតម្កើងខាងវិញ្ញាណ ហើយរីកចម្រើន គឺការបន្តប្រែចិត្តជាបន្តបន្ទាប់ ទោះបីជាមើលទៅហាក់ដូចជាការរំលងតិចតួចក្តី ។… ការប្រែចិត្តបែបនេះគួរតែធ្វើឡើងមុនការទទួលទានសាក្រាម៉ង់ប្រចាំសប្តាហ៍របស់យើង » ១
រំពេចនោះ វាបង្ហាញយ៉ាងច្បាស់ថា ហេតុអ្វីខ្ញុំមានបញ្ហា ៖ ខ្ញុំគ្រាន់តែប្រែចិត្តនៅថ្ងៃអាទិត្យ ។ តាមរយៈការគិតពិចារណាអំពីអំពើបាបរបស់ខ្ញុំតែក្នុងរយៈពេលពីរបីនាទីនៅក្នុងម៉ោងសាក្រាម៉ង់ នោះខ្ញុំបណ្តោយឲ្យខ្លួនខ្ញុំរីករាយពេញមួយសប្តាហ៍ ពិតប្រាកដណាស់ វារារាំងខ្ញុំមិនឲ្យផ្លាស់ប្តូរ ។
ការបង្រៀនរបស់ប្រធាន អូក បានជួយខ្ញុំរកឃើញវិធីបីយ៉ាង ដែលខ្ញុំអាចបញ្ចូលចំណែកដែលបាត់នៅក្នុងដំណើរការប្រែចិត្តរបស់ខ្ញុំ ។
អ្វីដែលរាប់ថាជាអំពើបាប
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គឺសម្រាប់អ្វីៗគ្រប់យ៉ាង ទោះបីជាទម្លាប់អាក្រក់ ឬការរំខានខាងសាច់ឈាមក្តី — ជាពិសេស អ្វីៗដែលរារាំងយើងមិនឲ្យក្លាយដូចទ្រង់ ។ ព្រះអង្គសង្រ្គោះយល់ថា ទោះបីជារឿងតូចតាចក្តី ក៏វាអាចបំភាន់យើងចេញពីផ្លូវរបស់ទ្រង់ដែរ ដូច្នេះ ទ្រង់ចង់ជួយយើងយកឈ្នះរឿងទាំងនោះផងដែរ ។ ដើម្បីឲ្យទ្រង់ធ្វើដូច្នោះបាន ខ្ញុំបានចាប់ផ្តើមគិតអំពីរឿងទាំងនោះតាមរបៀបផ្សេងទៀត — ដូចជារឿងដែលបានបង្អាក់ខ្ញុំពីការខិតកាន់តែជិតព្រះអង្គសង្រ្គោះ ។
ការធ្វើបែបនេះ បានជួយខ្ញុំមើលឃើញការខ្វះខាតរបស់ខ្ញុំកាន់តែច្បាស់ ហើយបានជួយខ្ញុំឲ្យយកចិត្តទុកដាក់កាន់តែខ្លាំង ។ ខ្ញុំមានអារម្មណ៍ថា ត្រូវតែកម្ចាត់វាចោលជាបន្ទាន់ រួចប្តូរសុទិដ្ឋិនិយមថ្មី ដែលបានមកពីការដឹងថា ព្រះគ្រីស្ទ អាចជួយខ្ញុំក្នុងរឿងនេះ ។ វាសមហេតុផលថា ប្រសិនបើខ្ញុំចង់រលាស់ចោលទម្លាប់ទាំងនេះ វាមិនគ្រប់គ្រាន់ទេក្នុងការអធិស្ឋានអំពីវាតែម្តងក្នុងមួយសប្តាហ៍នោះ ។ ខ្ញុំត្រូវប្រឹក្សាជាមួយព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ។
ការអញ្ជើញជំនួយរបស់ព្រះអង្គសង្រ្គោះ
ការប្រែចិត្តជារៀងរាល់ថ្ងៃ អនុញ្ញាតឲ្យយើងគិតអំពីការរីកចម្រើនរបស់យើងឲ្យកាន់តែច្បាស់ នៅពេលដែលយើងរាយកាណ៍ទៅព្រះវរបិតាសួគ៌វិញ ។ យើងគួរតែស្វែងរកចំណុចខ្វះខាតរបស់យើង ហើយទូលទៅទ្រង់សុំជំនួយជាក់លាក់មួយ ខណៈដែលសុំការអភ័យទោស ។ តាមរយៈការប្រឈមមុខនឹងចំណុចតូចៗទាំងនោះ ដែលធ្វើឲ្យខ្ញុំនៅឆ្ងាយពីព្រះអង្គសង្រ្គោះជារៀងរាល់ថ្ងៃ នោះការអធិស្ឋានរបស់ខ្ញុំបានផ្លាស់ប្តូរ ហើយសកម្មភាពខ្ញុំក៏បានផ្លាស់ប្តូរដែរ ។ ផ្ទុយឲ្យការធ្វើតាមទម្លាប់របស់ខ្ញុំជារៀងរាល់សប្តាហ៍ ខ្ញុំមានបំណងចង់ផ្លាស់ប្តូរជាប្រចាំ ។ ខ្ញុំមានអារម្មណ៍ថា ព្រះវិញ្ញាណមានឥទ្ធិពលនៅលើការសម្រេចចិត្តរបស់ខ្ញុំ ។ ខ្ញុំកាន់តែមានឆន្ទៈដើម្បីធ្វើ « រឿងត្រឹមត្រូវ ទោះជាលំបាកក្តី »២ដែលខ្ញុំដឹងបានតាមរយៈអំណាចដែលអាចធ្វើបាននៃដង្វាយធួនរបស់ព្រះគ្រីស្ទ ។
ទោះបីជាខ្ញុំមានបំណងល្អ នៅពេលខ្ញុំព្យាយាមប្រឈមមុខនឹងអំពើបាបខ្ញុំដោយខ្លួនឯងក្តី ការពឹងផ្អែកលើព្រះនៅពេញមួយសប្តាហ៍នេះហើយដែលធ្វើឲ្យមានភាពខុសគ្នា ។ នៅពេលខ្ញុំធ្វើបែបនេះ ខ្ញុំមានអារម្មណ៍ថាទ្រង់គង់នៅក្បែរខ្ញុំ កាលដែលខ្ញុំព្យាយាមផ្លាស់ប្តូរ ខ្ញុំលែងមានអារម្មណ៍ថា ទ្រង់ចាំនៅលើផ្លូវដ៏វែងហើយ ។
គំនិតថ្មីអំពីពិធីសាក្រាម៉ង់
ដូចដែលប្រធានអូក បានថ្លែង ពិធីសាក្រាម៉ង់មិនបញ្ចូលការប្រែចិត្តទេ — វាជាជំហានប្រចាំសប្តាហ៍នៅក្នុងវដ្តដដែលៗ ។ វាជាពេលដែលយើងត្រូវវាយតម្លៃកិច្ចការប្រចាំសប្តាហ៍របស់យើង បង្ហាញអំណរគុណចំពោះព្រះអង្គសង្រ្គោះ ហើយតាំងចិត្តដើម្បីធ្វើឲ្យបានប្រសើរជាង ។ នៅពេលខ្ញុំប្រែចិត្តរាល់ថ្ងៃ សាក្រាម៉ង់មានអត្ថន័យថ្មីចំពោះខ្ញុំ ។ ខ្ញុំមិនដាក់ការប្រែចិត្តទាំងមូលក្នុងរយៈពេល ១០ នាទីទៀតឡើយ ។ ផ្ទុយទៅវិញ ខ្ញុំបែរជាគិតអំពីការពលិកម្មរបស់ព្រះគ្រីស្ទ ហើយស្ងប់ស្ងែងចំពោះសេចក្តីស្រឡាញ់ និងមេត្តាករុណាដ៏គ្មានដែនកំណត់របស់ទ្រង់វិញ ។ នៅពេលខ្ញុំទទួលទានទំបុ័ង និងទឹក ខ្ញុំពិតជាស្អាតស្អំ ហើយត្រៀមខ្លួនកែលម្អរបន្ថែមទៀតនៅសប្តាហ៍ក្រោយ ។
ការប្រែចិត្តនៅអំឡុងសប្តាហ៍ផ្តល់ឲ្យយើងនូវឱកាសដើម្បីមានអំណរអំពីពិធីសាក្រាម៉ង់ចំពោះអព្ភូតហេតុដែលវាមាន ។ ការយល់ថា ការប្រែចិត្តគឺជាដំណើរការប្រចាំថ្ងៃ បានជួយឲ្យខ្ញុំមានកម្លាំងប្រឈមមុខនឹងកង្វះខាតរបស់ខ្ញុំដោយសេចក្តីក្លាហាន និងសុទិដ្ឋិនិយម ។ ខ្ញុំមិនមានអារម្មណ៍ថា ខ្ញុំប្រឈមមុខនឹងបញ្ហារបស់ខ្ញុំតែម្នាក់ឯងទៀតនោះទេ ។ ជាជាង មានអារម្មណ៍ នឿយហត់ និងបាក់ទឹកចិត្តក្នុងគ្រាទាំងនោះ ខ្ញុំអាចនឹកដល់សេចក្តីសង្ឃឹម និងអំណរដែលខ្ញុំបានទទួលនៅពិធីបុណ្យជ្រមុជទឹក ។