២០២០
សម្លឹង​ទៅ​អនាគត យក​រឿង​អតីតកាល​មក​លើក​ទឹកចិត្ត
ខែ មករា ឆ្នាំ ២០២០


សម្លឹង​ទៅ​អនាគត យក​រឿង​អតីតកាល​មក​លើក​ទឹកចិត្ត

young man at church

សម្រាប់​មនុស្ស​ភាគច្រើន​នៃ​ពិភពលោក ឆ្នាំ​ថ្មី​គឺ​ជា​ពេល​មួយ​ដើម្បី​ពិចារណា​ពី​អនាគត ។ ប៉ុន្តែ វា​ក៏​ជា​ពេល​មួយ​ដើម្បី​រៀន​ពី​អតីតកាល​ផង​ដែរ ។ នៅ​ផ្លូវ​ប្រសព្វ​នេះ​ជា​កន្លែង​ដែល​យើង​ធ្លាប់​នៅ និង​ជា​កន្លែង​ដែល​យើង​នឹង​ទៅ យើង​រកឃើញ​ឱកាស​នានា​ដើម្បី​រីក​ចម្រើន ។

នៅក្នុង​ស្មារតី​នោះ ច្បាប់​នេះ​មិន​ត្រឹម​តែ​មាន​បញ្ចូល​នូវ​ការ​ផ្លាស់​ប្ដូរ​ថ្មី​ដ៏​គួរ​ឲ្យ​រំភើប​សម្រាប់​ពេល​អនាគត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​រុក​រក​អតីតកាល​របស់​យើង​ទៀតផង ដើម្បី​យល់​ពី​ផ្នែក​របស់​យើង​នៅ​ក្នុង​អ្វី​ដែល​នឹង​មក​ដល់ ។

ឆ្នាំ​នេះ​យើង​រំឭក​ដល់​ខួប ២០០ ឆ្នាំ​នៃ​ការនិមិត្ត​ដំបូង ។ គណៈប្រធាន​ទីមួយ និង​មនុស្ស​ផ្សេង​ទៀត​បាន​រៀបចំ​អត្ថបទ​មួយ​ឈុត ដែល​ដក​ពិសោធន៍​ពី​អតីតកាល និង​ជួយ​យើង​កំណត់​ពី​អនាគត​របស់​យើង ។ នៅ​ខែ​នេះ ប្រធាន អិម រ័សុល បាឡឺដ ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ជួយ​យើង​ឲ្យ​យល់​ពីទី​ជំហរ​របស់​យើង​នៅក្នុង​ការស្ដារ​ឡើង​វិញ​ដែល​កំពុង​តែ​បន្ត​នៃ​នរគ​របស់​ព្រះ ព្រម​ទាំង​កិច្ច​ខិតខំ​របស់​ទ្រង់​ដើម្បី​រៀបចំ​យើង​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ ( សូម​មើល​ទំព័រ ១២ ) ។

សម្លឹង​ទៅ​អនាគត ច្បាប់​នេះ​ក៏​មាន​ផ្ដល់​នូវ​ធនធាន​នានា​សម្រាប់​កិច្ច​ខិតខំ​ថ្មី​របស់​សាសនាចក្រ​ដើម្បី​គាំទ្រ​ដល់​កុមារ និង​យុវវ័យ​ផងដែរ ( សូម​មើល​ទំព័រ ២០ និង ២៦ ) ព្រមទាំង​ចាប់ផ្ដើម​វគ្គ​សិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ( សូម​មើល​ទំព័រ ៣៤ និង ៣៨ ) ។ មាតិកា​របស់​យើង​សម្រាប់​យុវវ័យ​ណែនាំ​អំពី​ប្រធានបទ​ថ្មី​សម្រាប់​យុវវ័យ ( សូម​មើល​ទំព័រ ៥៦ និង ៦០ ) ។

យើង​សង្ឃឹម​ថា លីអាហូណា​បន្ត​នៅ​ជា​ធនធាន​ដ៏​មាន​តម្លៃ​នៅក្នុង​ការគាំទ្រ​ដល់​ការសិក្សា​ដំណឹងល្អ​ដែល​ផ្តោត​នៅ​គេហដ្ឋាន កាល​ដែល​យើង​បន្ត​ឈាន​ទៅ​មុខ​ជាមួយ​គ្នា ដោយ​ត្រូវបាន​រុញ​ទៅ​មុខ​ដោយ​ការរីក​ចម្រើន​ពី​អតីតកាល ។

អ័ដាម ស៊ី អូលសុន

អ្នកគ្រប់គ្រង​ផ្នែក​កែសម្រួល