២០២០
សួស្ដី​មកពី​ប្រទេស​ម៉ុងហ្គោលី
ខែ មករា ឆ្នាំ ២០២០


សួស្ដី​មកពី ប្រទេស​ម៉ុងហ្គោលី !

ពួក​យើង​ឈ្មោះ ម៉ាហ្គោ និង ប៉ោឡូ ។ យើង​កំពុង​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភពលោក​ដើម្បី​រៀន​អំពី​បុត្រា​បុត្រី​របស់​ព្រះ ។ សូម​ចូលរួម​ជាមួយ​ពួកយើង ពេល​យើង​ទៅ​លេង​ប្រទេស​ម៉ុងហ្គោលី !

Hello from Mongolia

ម៉ុងហ្គោលី​នៅក្នុង​ទ្វីប​អាស៊ី នៅ​ចន្លោះ​ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី ។

មាន​ប្រជាជន​ប្រមាណ ៣​លាន​នាក់​នៅក្នុង​ប្រទេស​ម៉ុងហ្គោលី និង​មាន​សមាជិក​សាសនាចក្រ​ប្រមាណ ១២០០០​នាក់ ។ តើ​អ្នក​សង្កេត​ឃើញ​អ្វី​ដែល​ដូច​នឹង​គ្រួសារ​អ្នក​នៅ​ក្នុង​រូបភាព​នេះ ? តើ​មាន​អ្វី​ខុស​គ្នា ?

នេះ​គឺ​ជា Mopmohpi Hom ព្រះគម្ពីរ​មរមន ។

មាន​សត្វ​សេះ​ច្រើន​ជាង​មនុស្ស​នៅក្នុង​ប្រទេស​ម៉ុងហ្គោលី ! ពិធីបុណ្យ​ក្នុង​ប្រទេស​ម៉ុងហ្គោលី​មាន​ការ​ប្រណាំង​សេះ ការ​បាញ់ធ្នូបោកចំបាប់ រាំនិង​ម្ហូប​ឆ្ងាញ់ៗ ។

គ្រួសារ​ជា​ច្រើន​នៅក្នុង​ប្រទេស​ម៉ុងហ្គោលី​រស់នៅ​រដ្ឋធានី​អូឡានបាតា ។

គ្រួសារ​ផ្សេងៗ​ទៀត​រស់​នៅ​ស្រុកស្រែ ។ ពួកគេ​រស់នៅ​ក្នុង​តង់​ហៅ​ថា ហ្គឺស ហើយ​ឃ្វាល​សត្វ​ដូច​ជា សត្វចាមរី សត្វសេះ និង​សត្វអូដ្ឋ ។

សត្វ​ចាមរី​គឺ​ដូច​ជា​សត្វ​គោក្របី ប៉ុន្តែ​មាន​រោម​ច្រើន​ជាង !

សូម​ជួប​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​របស់​យើង​មក​ពី​ប្រទេស​ម៉ុងហ្គោលី !

ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​របស់​ព្រះ ហើយ​ថា​ទ្រង់​ស្រឡាញ់​ខ្ញុំ និងកុមារ​ទាំងអស់​នៅ​គ្រប់​ទីកន្លែង ។ ខ្ញុំ​ចូលចិត្ត​ទៅ​ព្រះវិហារ និង​ថ្នាក់​បឋមសិក្សា ព្រោះ​ពេល​ខ្ញុំ​ទៅ​ទីនោះ​ខ្ញុំ​អាច​រៀន​អំពី​ព្រះយេស៊ូវ ។

ប៊ីលេត អាយុ ៧ ឆ្នាំ

ខ្ញុំ​ដឹង​ថា យើង​មាន​ព្យាការី​ដែល​នៅរស់ គឺ​ប្រធាន រ័សុល អិម ណិលសុន ។ លោក​បង្រៀន​អ្វី​ដែល​ជា​ការ​ពិត ។

ការែលឈីមែគ អាយុ ៤ ឆ្នាំ

តើ​ប្អូន​មក​ពី​ប្រទេស​ម៉ុងហ្គោលី​ឬ ? សូម​សរសេរ​មក​កាន់​ពួកយើង ! ពួក​យើង​ចង់​ឮ​ពី​ប្អូនៗ ។

សូម​អរគុណ​សម្រាប់​មក​ការទស្សនា​ប្រទេស​ម៉ុងហ្គោលី​ជាមួយ​ពួកយើង ។ ជួប​គ្នា​ពេល​ក្រោយ​ទៀត !