រឿងក្នុងព្រះគម្ពីរ
នីហ្វៃយកបានផ្ទាំងលង្ហិន
គ្រួសាររបស់លីហៃ និងសារ៉ាយ កំពុងធ្វើដំណើរទៅដែនដីសន្យា ។ ព្រះបានប្រាប់លីហៃឲ្យបញ្ជូនកូនៗរបស់លោកត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ដើម្បីទៅយកព្រះគម្ពីរ ។ ព្រះគម្ពីរទាំងនោះត្រូវបានសរសេរនៅលើផ្ទាំងដែក ។
លេមិន និងលេមយួលបាននិយាយថាវាពិបាកពេក ។ ប៉ុន្តែនីហ្វៃបាននិយាយថា លោកនឹងទៅ ហើយធ្វើនូវអ្វីដែលព្រះបានបញ្ជា ។ សាំបានធ្វើតាមគំរូរបស់នីហ្វៃ ។
ព្រះវិញ្ញាណបានប្រាប់នីហ្វៃពីរបៀបដើម្បីទៅយកផ្ទាំងលង្ហិនមកពីបុរសទុច្ចរិតម្នាក់ឈ្មោះឡាបាន់ ។
នីហ្វៃ និងបងៗរបស់លោកបានយកផ្ទាំងលង្ហិនត្រឡប់ទៅគ្រួសាររបស់ពួកគេវិញ ។ លីហៃ និងសារ៉ាយមានចិត្តរីករាយណាស់ ! ពួកគេបានសិក្សាព្រះគម្ពីរនៅលើផ្ទាំងទាំងឡាយនោះ ។ ពួកគេបានរៀនអំពីបទបញ្ញត្តិរបស់ព្រះ ។
ខ្ញុំអាចជួយគ្រួសាររបស់ខ្ញុំសិក្សាព្រះគម្ពីរ ។ ខ្ញុំអាចក្លាហានដូចជានីហ្វៃ និង « ទៅហើយធ្វើ » នូវអ្វីដែលព្រះបញ្ជា !