ព្រះគម្ពីរមរមនត្រូវបានសរសេរដោយព្យាការីពីបុរាណជាច្រើនរូប ដែលបានកត់ត្រាពាក្យសម្ដីរបស់ពួកលោកនៅលើផ្ទាំងដែកផ្សេងៗគ្នា ។ ក្រោយមក កំណត់ត្រាទាំងនេះត្រូវបានសង្ខេបដើម្បីបង្កើតជាផ្ទាំងមរមន ឬផ្ទាំងមាសដែលយ៉ូសែប ស៊្មីធ បានបកប្រែ ។
បើប្រៀបធៀបទៅនឹងអ្វីៗទាំងអស់ដែលអាចត្រូវបានកត់ត្រានៅលើផ្ទាំងមាសទាំងឡាយ មរមន និងព្យាការីផ្សេងៗទៀតត្រូវបានបំផុសឲ្យជ្រើសរើសតែផ្នែកតូចមួយសម្រាប់ព្រះគម្ពីរមរមនប៉ុណ្ណោះ ( សូមមើល ពាក្យសម្ដីនៃមរមន ១:៥ និង នីហ្វៃទី៣ ២៦:៦ ) ។ តើការដឹងពីការណ៍នេះអាចជះឥទ្ធិពលដល់ទស្សនវិស័យរបស់អ្នកអំពីជំពូកទាំងឡាយដែលយើងមាននៅថ្ងៃនេះយ៉ាងដូចម្ដេច ?
ធនធានខ្លះសម្រាប់ផ្ទាំងចំណាររបស់មរមន
ផ្ទាំងមរមនដែលបានប្រគល់ដល់ព្យាការី យ៉ូសែប ស៊្មីធ