២០២០
តើ​ទីក្រុង​យេរូសាឡិម​មាន​សភាព​យ៉ាង​ណា​នៅ​ជំនាន់​របស់​លីហ្វៃ ?
ខែ មករា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​ទីក្រុង​យេរូសាឡិម​មាន​សភាព​យ៉ាង​ណា​នៅ​ជំនាន់​របស់​លីហ្វៃ ?

ថ្ងៃ​ទី ៦–១២ ខែ មករា នីហ្វៃ​ទី១ ១–៧

Photograph of Jerusalem

រូបថត​មក​ពី Getty Images

រាជធានី​នៃ​នគរ​យូដា មាន​ពោរពេញ​ទៅ​ដោយ​ឧបាយកល និង​ភាពទុច្ចរិត​ខាង​នយោបាយ ។ ជាពិសេស​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ​មាន​គ្រោះ​មហន្តរាយ​ច្រើន ។ ស្ដេច​នៃ​ស្រុក​យូដា​ត្រូវបាន​គេ​ធ្វើ​គត ពួកសាសន៍​យូដា​ត្រូវបាន​បង្ខំ​ឲ្យ​ទៅកាន់​ក្រុង​បាប៊ីឡូន ពួកព្យាការី​ដូចជា​យេរេមា ត្រូវ​បាន​គេ​គម្រាម​កំហែង និង​ដាក់​គុក ។ ដោយ​ហេតុ​ដូច្នេះ​ហើយ ដែល​វា​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ទេ ដែល​ព្រះអម្ចាស់​បាន​ប្រាប់​លីហៃ​ឲ្យ​គេចខ្លួន ( សូមមើល នីហ្វៃទី១ ២:១–២ ) ។

  • ប្រជាជន ៖២៥០០០នាក់ ( តាម​បទដ្ឋាន​ពី​បុរាណ​គឺ​ច្រើន )

  • ភូមិសាស្ត្រ ៖ វាលខ្សាច់ ជ្រលង​មាន​ជីជាតិ ជម្រាល​ភ្នំ

  • រូបិយប័ណ្ណ ៖ លុយ​តាម​ទម្ងន់ ( ប្រាក់ ស្ពាន់ មាស ពុំមាន​កាក់​ទេ )

  • ភាសា ៖ ហេព្រើរ

  • ការងារ ៖ សិប្បករ ឈ្មួញ ទាសករ ( ចាត់ទុកថា​ជា​សមាជិក​នៃ​គ្រួសារ ) ភាគច្រើន​ក៏​ធ្វើ​ចម្ការ​ផងដែរ

  • អាហារ ៖ ផ្លែឈើ នំប៉័ង អូលីវ ផ្លែល្វា សម្លរ

  • សំលៀក​បំពាក់ ៖ ក្រណាត់​ធ្វើ​ពីរោមចៀម​គ្រើមៗ ស្បែកជើង​សម្រែក រ៉ូប​ពណ៌ស​សម្រាប់​ពួកសង្ឃ

  • សាសនា ៖ ពុករលួយ គោរព​រូបព្រះ ព្យាការី​ក្លែងក្លាយ​ប្រកាស​ពី​ភាពសុខសាន្ត ស្នែង​ចៀម​ផ្លុំ​ឡើង​ប្រកាស​ការអធិស្ឋាន​រាល់ថ្ងៃ

  • រចនាសម្ព័ន្ធ​សង្គម ៖ អយ្យកោ រួមមាន​ពួកអែលឌើរ​នៃ​ទីក្រុង មេប្រមុខ​គ្រួសារ និង​បុគ្គល​ល្អៗ ឬ « មនុស្ស​កើត​ក្នុង​វង្ស​ត្រកូល​ល្អ »

  • គ្រួសារ ៖ គ្រួសារ​មាន​ផ្ទះ​ច្រើន​នៅ​ជុំវិញ​ទីធ្លា​ដែល​ដឹកនាំ​ដោយ​ឪពុក ។ រួមបញ្ចូល​ទាំង​គ្រួសារ​កូន​ប្រុស កូនស្រី​មិន​ទាន់​រៀបការ និង​មីង ព្រមទាំង​សាច់ញាតិ​ជរា ។

  • យោធា ៖ ពុំមាន​ទេ​នា​ពេល​នេះ ។ គ្រប់​ពលទ័ព​គឺជា​ពួក​បាប៊ីឡូន ដែល​ពួកយូដា​បង់​សួយសារ​អាករ​ដល់ ។