សារលិខិតគណៈប្រធានទីមួយ
ព្រះគម្ពីរមរមនដ៏មានតម្លៃ
កែសម្រួលពី « ការចូលរួមរបស់បងប្អូនស្រីនៅក្នុងការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦៨-៧០ និង « ព្រះគម្ពីរមរមន ៖ តើជីវិតរបស់អ្នកទៅជាយ៉ាងណា បើគ្មានគម្ពីរនេះ ? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦៣ ។
តើព្រះគម្ពីរមរមនមានតម្លៃប៉ុណ្ណាចំពោះបងប្អូន ? បើមានគេឲ្យគ្រាប់ពេជ្រ ឬត្បូងទទឹមដល់បងប្អូន ឬព្រះគម្ពីរមរមនដល់បងប្អូន តើបងប្អូននឹងរើសយកមួយណា ? ព្រះគម្ពីរមរមនគឺពិតជាព្រះបន្ទូលនៃព្រះ ។ វាបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំសូមអញ្ចើញបងប្អូនឲ្យអានព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃ ។ សូមអធិស្ឋាន ហើយគិតអំពីអ្វីដែលបងប្អូនកំពុងរៀន ។
កាលដែលបងប្អូនធ្វើការណ៍នេះ ខ្ញុំសូមសន្យាថា
-
បងប្អូននឹងមានអារម្មណ៍កាន់តែខិតជិតព្រះអង្គសង្គ្រោះ ។
-
បងប្អូននឹងធ្វើការសម្រេចចិត្តកាន់តែប្រសើរឡើង—ជារៀងរាល់ថ្ងៃ ។
-
ព្រះវរបិតាសួគ៌នឹងជួយ ហើយបំផុសគំនិតបងប្អូន ។
-
បងប្អូននឹងអាចយកឈ្នះការល្បួងទាំងឡាយ ។
-
វានឹងលួងលោមបងប្អូន ធ្វើឲ្យបងប្អូនរឹងមាំ ហើយលើកទឹកចិត្តបងប្អូន ។
-
ការផ្លាស់ប្ដូរ និងអព្ភូតហេតុ នឹងចាប់ផ្ដើមកើតមានឡើង ។
តើព្រះគម្ពីរមរមនមានតម្លៃប៉ុណ្ណាចំពោះបងប្អូន ?
នៅឆ្នាំនេះ យើងនឹងប្រមូលផ្ដុំរឿងរ៉ាវ រូបថត និងគំនូរនានាអំពីព្រះគម្ពីរមរមនដ៏មានតម្លៃ ។ យើងនឹងដាក់តាំងវា ហើយបោះពុម្ពវាមួយចំនួននៅក្នុងទស្សនាវដ្តី !
សូមផ្ញើរូបសិល្បៈ ឬបទពិសោធន៍របស់អ្នកមកឲ្យយើង !
-
សូមគូររូបមួយ ថតរូបមួយ ឬសរសេរអំពីព្រះគម្ពីរមរមន ។
-
ផ្ញើវាមកកាន់ពួកយើង ! សូមមើលក្របខាងក្រោយដើម្បីដឹងពីរបៀប ។
-
មើលប្រិយមិត្តរាល់ខែ ដើម្បីឃើញពីរបៀបដែលកុមារៗកំពុងធ្វើតាមការអញ្ជើញរបស់ប្រធានណិលសុនឲ្យអានព្រះគម្ពីរមរមន ។