២០២០
ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា …
ខែ មករា ឆ្នាំ ២០២០


ការ​យល់​ដឹង​ទាំងឡាយ​ពី​ព្រះគម្ពីរ​មរមន

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា …

Jesus Christ Is the

អង្គ​បង្ក​បង្កើត

« ទ្រង់​នឹង​ត្រូវ​បាន​ហៅ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ ព្រះ​រាជ​បុត្រា​នៃ​ព្រះ ព្រះ​វរបិតា​នៃ​ស្ថានសួគ៌ និង​ផែនដី ព្រះ​ដែល​បង្កើត​វត្ថុ​សព្វ​សារពើ​ចាប់​តាំង​ពី​ដំបូង​មក » ( ម៉ូសាយ ៣:៨ ) ។

អ្នកគង្វាល​ល្អ

« អ្នក​គង្វាល​ល្អ​នឹង​ស្រែក​ហៅ​អ្នក មែន​ហើយ គឺ​ដោយ​នូវ​ឈ្មោះ​របស់​លោក​ផ្ទាល់​ដែល​លោក​នឹង​ហៅ​អ្នក គឺជា​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ » ( អាលម៉ា ៥:៣៨ ) ។

ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល

« មើល​ចុះ ផ្លូវ​សម្រាប់​មនុស្ស គឺ​ចង្អៀត ប៉ុន្តែ​សន្ធឹង​ត្រង់​នៅ​ចំពោះ​មុខ​គេ ហើយ​អ្នក​ឆ្មាំទ្វារ គឺជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ទ្រង់​មិន​ជួល​បាវ​បម្រើ​នៅ​ទី​នោះ​ឡើយ » ( នីហ្វៃទី២ ៩:៤១ ) ។

កូន​ចៀម​នៃ​ព្រះ

« កូន​ចៀម​នៃ​ព្រះ គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​គឺជាព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភពលោក ហើយ … មនុស្ស​ទាំង​អស់​ត្រូវ​តែ​មក​រក​ព្រះ​អង្គ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ពុំ​បាន​សង្គ្រោះ​ឡើយ » ( នីហ្វៃទី១ ១៣:៤០ ) ។

ព្រះមែស៊ី

« [ លីហ្វៃ ] បាន​ធ្វើ​បន្ទាល់​ថា អ្វីៗ​ដែល​លោក​បាន​ឃើញ ហើយ​បាន​ឮ ព្រម​ទាំង​អ្វីៗ​ដែល​លោក​បាន​អាន​ក្នុង​គម្ពីរ​ផង​នោះ បាន​សម្ដែង​យ៉ាង​ច្បាស់​ប្រាប់ អំពី​ការ​យាង​មក​នៃ​ព្រះ​មែស៊ី » ( នីហ្វៃទី១ ១:១៩ ) ។

ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ

« អស់​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ពុំ​មាន​ធ្វើ​ចិត្ត​រឹងរូស​ទេ នោះ​នឹង​បាន​ទទួល​សេចក្ដី​មេត្តាករុណា តាម​រយៈ​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​របស់​យើង ចំពោះ​ការ​ផ្ដាច់​បាប » ( អាលម៉ា ១២:៣៤ ) ។

ព្រះ​ដ៏​ប្រោសលោះ

« ឪពុក​ដឹង​ថា កូន​ត្រូវ​បាន​ប្រោស​លោះ​ឲ្យ​រួច ពី​ព្រោះ​តែ​សេចក្ដី​សុចរិត​នៃ​ព្រះ​ដ៏​ប្រោស​លោះ​របស់​កូន ត្បិត​កូន​បាន​ឃើញ​ថា ដល់​កាល​ដ៏​ពេញ​កំណត់ នោះ​ទ្រង់​នឹង​យាង​មក​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​លោក » ( នីហ្វៃទី២ ២:៣ ) ។

ព្រះអង្គ​សង្រ្គោះ​

« បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​គ្រីស្ទ​យ៉ាង​នោះ​មែន ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ ដំបូង​ដោយ​ទឹក ហើយ​បន្ទាប់​មក ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​ធ្វើ​តាម​គំរូ​នៃ​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង … នោះ​នឹង​បាន​ស្រួល​ដល់​អ្នក​រាល់​គ្នា​ហើយ​នៅ​ក្នុង​ថ្ងៃ​ជំនុំ​ជំរះ » ( មរមន ៧:១០ ) ។

ព្រះ​រាជ​បុត្រា​នៃ​ព្រះ

« ហើយ​ពី​ព្រោះ​ទ្រង់​គង់នៅ​ក្នុង​សាច់​ឈាម នោះ​ទ្រង់​នឹង​ត្រូវ​ឲ្យ​ព្រះ​នាម​ថា ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ » ( ម៉ូសាយ ១៥:២ ) ។