តើអ្នកគិតពីអ្វី ?
ខ្ញុំចូលចិត្តរៀនចេញពីព្រះគម្ពីរនៅព្រះវិហារ ។ ប៉ុន្តែ តើខ្ញុំអាចសិក្សានៅផ្ទះដោយរបៀបណា បើគ្រួសាររបស់ខ្ញុំពុំអានព្រះគម្ពីរនោះ ?—អ្នកសួររស់នៅក្នុងទីក្រុងសាលប៊ឺក ប្រទេសអូទ្រីស
អ្នកសួរជាទីស្រឡាញ់
ទោះជាគ្រួសាររបស់ប្អូនពុំសិក្សាព្រះគម្ពីរក្ដី សូមចាំថាប្អូនអាចសិក្សាបាន ! ធ្វើឲ្យអស់ពីសមត្ថភាពដើម្បីអានដោយខ្លួនឯង សូម្បីតែអានតែបន្តិចរាល់ថ្ងៃក្ដី ។ ប្អូនអាចចាប់ផ្ដើមជាមួយនឹងតារាងការអាននៅទំព័រ ខ១២–ខ១៤ ។ សូមអានគំនិតមួយចំនួនទៀតនៅទំព័រ ខ១១ !
មិនថាប្អូនអានព្រះគម្ពីរជាមួយអ្នកផ្សេងទៀត ឬដោយខ្លួនឯងនោះទេ ព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយប្អូន ។
ប្អូនមិននៅឯកោនោះទេ !
ទស្សនាវដ្តី ប្រិយមិត្ត
បន្ថែម នេះជាប្រដាប់ដាក់ចំណាំកន្លែងក្នុងព្រះគម្ពីរសម្រាប់ប្អូនៗ ! កាត់វាចេញ ហើយបិតស្កុតវាឲ្យជិត ។