លីអាហូណា
បងប្រុស កាព្រីយ៉ែល ដបុលយូ រីដ
ខែ ឧសភា ឆ្នាំ ២០២៤


« បងប្រុស កាព្រីយ៉ែល ដបុលយូ រីដ » លីអាហូណា ខែ ឧសភា​ឆ្នាំ ២០២៤ ។

បងប្រុស កាព្រីយ៉ែល ដបុលយូ រីដ

ទី​ប្រឹក្សា​ទីពីរ​នៅក្នុង​គណៈ​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ

ចំពោះ កាព្រីយ៉ែល ដបុលយូ រីដ ផ្នែក​ដ៏​គួរ​ឲ្យ​រីករាយ​បំផុត​មួយ​នៃ​ការធ្វើ​ជា​ថ្នាក់​ដឹកនាំ​បេសកកម្ម គឺ​ការឃើញ​អ្នកផ្សព្វផ្សាយ​សាសនា « ទទួល​ទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ » បង្កើត​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះគម្ពីរ និង​បំណង​ប្រាថ្នា​ចង់ក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ ។

បងប្រុស រីដ បាន​និយាយ​ថា « ប្រសិនបើ​អ្នក​ពិតជា​រក​ឃើញ​ពី​របៀប​ធ្វើ​ឲ្យ​ការសិក្សា​ដំណឹងល្អ​របស់​អ្នក ‹ ឆ្ងាញ់ › ចំពោះ​អ្នក ដូច​ដែល​មាន​ចែង​នៅក្នុង​ព្រះគម្ពីរ [ សូមមើល អាលម៉ា ៣២:២៨ ] នោះ​ហើយ​ជា​ពេលដែល​ជីវិត​របស់​អ្នក​ផ្លាស់ប្តូរ » បងប្រុស រីដ ដែល​បញ្ចប់​ការបម្រើ​របស់​លោក​ជា​ប្រធាន​បេសកកម្ម អូស្ត្រាលី ស៊ីដនី នៅ ខែ កក្កដា ។

បងប្រុស រីដ កើត​នៅ ប៉ាហ្គោ ប៉ាហ្គោ សាម័រ អាមេរិក ។ លោក​និយាយ​ភាសា​សាម័រ អេស្ប៉ាញ និង អង់គ្លេស ។ លោក​បាន​និយាយ​ថា នៅក្នុង​ព្រះគម្ពីរ​មរមន​ពាក្យ ទទួលទាន ត្រូវ​បាន​បកប្រែ​ជា​ភាសា​សាម័រថា « ទូម៉ាម៉ាហ្វា ហ្វីយ៉ាហ្វីយ៉ា » និង​ជា​ភាសា​អេស្ប៉ាថា « ដេឡេតា » ។ លោក​បាន​និយាយ​ថា​ពាក្យ​ទាំងពីរ​នេះ​បង្ហាញ​អំពី​ភាពរីករាយ ។

លោក​បាន​និយាយ​ថា ក្នុង​នាម​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​សាលា​ថ្ងៃអាទិត្យ​ថ្មី « ខ្ញុំ​រំភើប​ចិត្ត​ក្នុង​ការជួយ​អ្នក​ដទៃ​ឲ្យ​ឃើញ​ថា​តើ​មាន​អំណរ​ប៉ុនណា​ក្នុង​បទគម្ពីរ​នេះ » ។

កាព្រីយ៉ែល « ហ្គាបេ » វ៉លធើរ ប៉ូអ៊ុ រីដ កើត​នៅថ្ងៃ​ទី ២៨ ខែ ឧសភា ឆ្នាំ ១៩៧៧ មាន​ឪពុក​ឈ្មោះ​យូហ្គេន និង​ម្ដាយ​ឈ្មោះ ទុពុ រីដ ហើយ​ធំ​ដឹង​ក្ដី​នៅក្នុង​ភូមិ ឡេអូន ក្នុង​ប្រទេស​សាម័រ អាមេរិក ។ សេចក្តី​ស្រឡាញ់​របស់​លោក​ចំពោះព្រះ និង​បំណង​ប្រាថ្នា​ចង់​ដាក់​ទ្រង់​ជា​អង្គ​ដ៏​សំខាន់​បំផុត​បាន​ចាប់ផ្តើម​តាំងពី​ក្មេង ហើយ​បានទ្រទ្រង់​លោក​នៅពេល​លោក​លេង​បាល់​ឱប​ឲ្យ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០២ ហើយ​បន្ទាប់មក​បាន​បន្ត​អាជីព​នៅក្នុង​ការប្រកួត​បាល់ឱប​លំដាប់​ជាតិ​ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៦ ។

ក្នុង​អំឡុង​ពេលនោះ​នៃ​ឆាក​ជីវិត​របស់​លោក លោក​បាន​រៀន​មេរៀន​ដ៏​មាន​តម្លៃ​មួយ ៖ « ពេល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់់​អ្នក​អ្វីមួយ នោះ​អ្នក​ត្រូវ​ធ្វើតាម ‹ ទាំងស្រុង › » ។

បងប្រុស រីដ បាន​រៀបការ​នឹង ហ៊ីឌើរ លីន សាស នៅ​ព្រះវិហារ​បរិសុទ្ធ បោនទីហ្វុល យូថាហ៍ នៅថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ២០០០ ។ ពួកលោក​មាន​កូន​បួន​នាក់ ។ លោក​បាន​បញ្ចប់​ការសិក្សា​មកពី ប៊ីវ៉ាយយូ ក្នុងឆ្នាំ ២០០២ ជាមួយនឹង​បរិញ្ញាបត្រ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ ។ សព្វថ្ងៃនេះ​លោក​ជា​ម្ចាស់​ក្រុមហ៊ុន​គ្រប់គ្រង​សំណង់ ។

បន្ថែមពី​លើ​ការធ្វើ​ជាអធិបតី​លើ​បេសកកម្ម អូស្ត្រាលី ស៊ីដនី បងប្រុស រីដ បាន​បម្រើជា​ទីប្រឹក្សា​គណៈប្រធាន​ស្តេក ទីប្រឹក្សាជាន់ខ្ពស់ ប៊ីស្សព ប្រធាន​យុវជន​វួដ អ្នកធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ និង​ជា​អ្នក​បម្រើ​បេសកកម្ម​ពេញម៉ោង​នៅ​បេសកកម្ម​សាន់ទីអាហ្គោ ខាងត្បូង ស៊ីលី ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ១៩៩៨ ។

បោះពុម្ព