« អែលឌើរ ក្រេហ្គូរីយ៉ូ អ៊ី កាស៊ីឡាស » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។
អែលឌើរ ក្រេហ្គូរីយ៉ូ អ៊ី កាស៊ីឡាស
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
ក្រេហ្គូរីយ៉ូ អ៊ី កាស៊ីឡាស បានកើតនៅ ធីជូអាណា បាចា កាលីហ្វ័រញ៉ា ប្រទេសម៉ិចស៊ិក នៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ១៩៧៥ ។ លោកបានរស់នៅទីនោះរហូតដល់លោកបានបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៅក្នុងបេសកកម្ម តាំពីកូ ម៉ិកស៊ិក ។
លោក និង អាលម៉ា អេនជេលីណា អូប៊ីសូ ហ្គុនហ្សាឡេស បានផ្សារភ្ជាប់នៅព្រះវិហារបរិសុទ្ធ សាន់ឌីអាហ្គូ កាលីហ្វ័រញ៉ា នៅខែ មិថុនា ឆ្នាំ ១៩៩៩ ។ ពួកលោកមានកូនបីនាក់ ។
ពីមុនពួកលោករៀបការ ពួកលោកបានរស់នៅ ១០០ ម៉ែលស៍ ( ១៦១ គ.ម ) ពីគ្នា ខណៈដែលលោកបានសិក្សានៅ ធីវ័នណា ហើយនាងបានសិក្សានៅ ម៉ិចស៊ីកាលី ។ នៅប៉ុន្មានខែមុនអាពាហ៍ពិពាហ៍របស់ពួកលោក ពួកលោកបានអធិស្ឋាន និងតមអាហារដើម្បីដឹងពីកន្លែងដែលត្រូវទៅរស់នៅ និងចាប់ផ្ដើមគ្រួសាររបស់ពួកលោក ។ អែលឌើរ កាស៊ីឡាស ចងចាំពីអារម្មណ៍ដែលលោកបានទទួលមកពីព្រះវិញ្ញាណបរិសុទ្ធ ។
អែលឌើរ កាស៊ីឡាស បានមានប្រសាសន៍ថា « ខ្ញុំចាំថាពេលដែលយើងកំពុងតមអាហារ បានឮព្រះអម្ចាស់មានព្រះបន្ទូលថា ‹ ប្រសិនបើភ្នំរបស់ឯងគឺជាឡា រ៉ូម៉ូរ៉ូសា [ ដែលជាភ្នំដ៏ធំមានទីតាំងនៅចន្លោះទីក្រុងពីរ ] នោះយើងនឹងរើវាចេញ › » ។
លោកបានមានប្រសាសន៍ថា ព្រះអម្ចាស់បានរែកផ្លូវសម្រាប់គូស្វាមីភរិយានេះឲ្យទៅ ម៉ិចស៊ីកាលី នៅពេលសាកលវិទ្យាល័យនៅទីនោះបានទទួលយកគាត់ជាសិស្សផ្ទេរចូលដោយមិនរំពឹងទុក ។
លោកបានមានប្រសាសន៍ថា នៅ ម៉ិចស៊ីកាលី « យើងបានជួបមនុស្សដែលយើងត្រូវជួប ។ ហើយយើងបម្រើក្នុងការហៅដែលយើងត្រូវបម្រើ » ។
បទពិសោធន៍នេះបានធ្វើជាគំរូសម្រាប់ជីវិតរបស់ពួកលោកជាមួយគ្នា ។ អែលឌើរ កាស៊ីឡាស បានមានប្រសាសន៍ថា « នៅពេលយើងដាក់ព្រះជាមុន នោះអ្វីៗទាំងអស់ផ្សេងទៀតនឹងមកតាមកន្លែងរបស់វា » ។ « វាតម្រូវឲ្យមានសេចក្តីជំនឿបន្តិចបន្តួច និងសកម្មភាពបន្តិចបន្តួច ហើយបន្ទាប់មកព្រះអម្ចាស់បានលាតព្រះហស្ដរបស់ទ្រង់ដើម្បីប្រទានពរដល់យើង » ។
អែលឌើរ កាស៊ីឡាស បានរៀនចប់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល មកពីសាកលវិទ្យាល័យ អូតូណូម៉ា ឌឺ បាចា កាលីហ្វ័រញ៉ា ។ លោកក៏បានរៀនចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការគ្រប់គ្រងអាជីវកម្មមកពីសាកលវិទ្យាល័យ ហ្សូឈីកាកូ ផងដែរ ។ លោកបានធ្វើការក្នុងផ្នែកគ្រប់គ្រងគម្រោងសំណង់ ហើយថ្មីៗនេះជាអ្នកគ្រប់គ្រងអគារព្រះវិហារបរិសុទ្ធសម្រាប់តំបន់ម៉ិកស៊ិករបស់សាសនាចក្រ ។
អែលឌើរ កាស៊ីឡាស បានបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់ ជាប្រធានបេសកកម្មនៃម៉ិកស៊ីកូ ម៉ិកស៊ីកូ ស៊ីធី ខាងត្បូង ជាប្រធានស្តេក ជាប៊ីស្សព ជាក្រុមប្រឹក្សាជាន់ខ្ពស់ ជាប្រធានកូរ៉ុមអែលឌើរ និងជាប្រធានក្រុមយុវជនវួដ ។