« ព្រះវិហារបរិសុទ្ធថ្មីនៅតែបន្តដំណើរទៅមុខ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។
ព័ត៌មានសាសនាចក្រ
ភាពរីកចម្រើននៃព្រះវិហារបរិសុទ្ធថ្មីនៅតែបន្តទៅមុខ
នៅអំឡុងសម័យប្រជុំរសៀលថ្ងៃអាទិត្យនៃសន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០២៤ ប្រធាន រ័សុល អិម ណិលសុន បានប្រកាសអំពីព្រះវិហារបរិសុទ្ធថ្មីចំនួន ១៥ ។ សូមមើលទីតាំងនៃព្រះវិហារបរិសុទ្ធទាំងឡាយនៅក្នុងសុន្ទរកថារបស់លោកនៅ ទំព័រ ១២២ ។
ព្រះវិហារបរិសុទ្ធខាងក្រោមនេះត្រូវបានឧទ្ទិស ឬឧទ្ទិសឆ្លងឡើងវិញ ចាប់តាំងពីសន្និសីទទូទៅលើកមុននា ខែ តុលា ឆ្នាំ ២០២៣ ៖
-
ព្រះវិហារបរិសុទ្ធ ម៉ាក់អាលេន តិចសាស ( ស.រ.អា. ) ត្រូវបានឧទិស្ទឆ្លងនៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៣ ។
-
ព្រះវិហារបរិសុទ្ធ ហ្វីដឺ រីវើ កាលីហ្វ័រញ៉ា ( ស.រ.អា. ) ត្រូវបានឧទិស្ទឆ្លងនៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៣ ។
-
ព្រះវិហារបរិសុទ្ធ បាងកក ថៃ ត្រូវបានឧទិស្ទឆ្លងនៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៣ ។
-
ព្រះវិហារបរិសុទ្ធ អូឃីណាវ៉ា ជប៉ុន ត្រូវបានឧទិស្ទឆ្លងនៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។
-
ព្រះវិហារបរិសុទ្ធ សេន ចច យូថាហ៍ ( ស.រ.អា. ) ត្រូវបានឧទិស្ទឆ្លងឡើងវិញនៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៣ ។
-
ព្រះវិហារបរិសុទ្ធ លីម៉ា ប៉េរូ ឡូស អូលីវ៉ូស ត្រូវបានឧទិស្ទឆ្លងនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៤ ។
-
ព្រះវិហារបរិសុទ្ធ អូរឹម យូថាហ៍ ( ស.រ.អា. ) ត្រូវបានឧទិស្ទឆ្លងនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៤ ។
-
ព្រះវិហារបរិសុទ្ធ រេដ ខ្លីហ្វ យូថាហ៍ ( ស.រ.អា. ) ត្រូវបានឧទិស្ទឆ្លងនៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៤ ។
ព្រះវិហារបរិសុទ្ធ ម៉ានតៃ យូថាហ៍ ( ស.រ.អា. ) បានឧទ្ទិសឆ្លងនៅថ្ងៃទី ២១ ខែ មេសា ។ ព្រះវិហារបរិសុទ្ធ យូដានិតា ហ្វីលីពីន បានឧទ្ទិសឆ្លងនៅថ្ងៃទី ២៨ ខែ មេសា ។
ពិធីបើកការដ្ឋានសាងសង់សម្រាប់ព្រះវិហារបរិសុទ្ធដូចខាងក្រោម ៖ ម៉ាដេស្តូ កាលីហ្វ័រញ៉ា ( ស.រ.អា. ), ព្រះវិហារបរិសុទ្ធ ហ្វត វើតស្ស៍ តិចសាស ( ស.រ.អា. ), ព្រះវិហារបរិសុទ្ធ កៅសុង តៃវ៉ាន់, ព្រះវិហារបរិសុទ្ធ ណកវៀល រដ្ឋ ថេនណេស៊ី ( ស.រ.អា. ), ព្រះវិហារបរិសុទ្ធ សាន លូអីស ប៉ូតូស៊ី ម៉ិកស៊ិក ។