« អែលឌើរ ម៉ៃឃើល ប៊ី. ស្រ្ដង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។
អែលឌើរ ម៉ៃឃើល ប៊ី. ស្រ្ដង
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
ការៀនសូត្រដំណឹងល្អរបស់អែលឌើរ ម៉ៃឃើល ប៊ី. ស្រ្ដង បានចាប់ផ្ដើមនៅផ្ទះ កន្លែងដែលលោកត្រូវបានបង្រៀនដោយឪពុកម្ដាយរបស់លោក ។
លោកបានមានប្រសាសន៍ថា « ទីបន្ទាល់របស់ខ្ញុំបានរីកចម្រើន ហើយកាន់តែរឹងមាំ និងកាន់តែខ្លាំងឡើងៗតាមពេលវេលា ដែលស្ទើរតែមិនអាចកត់សម្គាល់បាន » ។ នៅពេលលោកក្រឡេកមើលទៅក្រោយវិញ « ខ្ញុំបានឃើញព្រះហស្តរបស់ព្រះក្នុងជីវិតរបស់ខ្ញុំជាញឹកញាប់ ប៉ុន្តែវាត្រូវបានគូសបញ្ជាក់ដោយបទពិសោធន៍ខាងវិញ្ញាណដ៏ជ្រាលជ្រៅជាច្រើន » ។
នៅពេលលោក និងភរិយារបស់លោកបានចិញ្ចឹមបីបាច់កូនៗ ពួកលោកមានចេតនាដាក់បញ្ចូលដំណឹងល្អទៅក្នុងជីវិតរបស់ពួកគេ ។ អែលឌើរ ស្ត្រង បានមានប្រសាសន៍ថា « យើងបានព្យាយាមធ្វើឲ្យដំណឹងល្អចាក់វេញទៅក្នុងជីវិតរបស់យើង » ។ « វាគឺជាអត្តសញ្ញាណរបស់យើង » ។
អែលឌើរ ស្ត្រង បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកមីក្រូជីវវិទ្យា ព្រមជាមួយមុខវិជ្ជាសិក្សាបន្ទាប់បន្សំផ្នែកគីមីវិទ្យាមកពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ក្នុងឆ្នាំ ១៩៨៩ និងសញ្ញាបត្រវេជ្ជសាស្ត្រមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ បាយឡ័រ ក្នុងឆ្នាំ ១៩៩៣ ។
លោកធ្លាប់ជាគ្រូពេទ្យ ហើយនៅពេលលោកត្រូវបានហៅ លោកកំពុងធ្វើការជាប្រធានផ្នែកព័ត៌មានវេជ្ជសាស្រ្តឲ្យសាកលវិទ្យាល័យ យូថាហ៍ ។
អែលឌើរ ស្ត្រង បានរកឃើញថា នៅពេលលោកជួបប្រទះបញ្ហា រួមទាំងបញ្ហានៅក្នុងអាជីពរបស់លោកផង លោកត្រូវបានណែនាំទៅរកដំណោះស្រាយ ដែលដំណោះស្រាយចំពោះបញ្ហាប្រឈមមុខទាំងនោះគឺជាការអធិស្ឋាន ។ លោកបានមានប្រសាសន៍ថា ៖ « ខ្ញុំអាចមានអារម្មណ៍ថាព្រះអម្ចាស់បានប្រទានគំនិតដល់ខ្ញុំ ហើយធ្វើឲ្យខ្ញុំនឹកឃើញដំណោះស្រាយដែលខ្ញុំមិនបាននឹកឃើញពីមុនមកឡើយ » ។ « ខ្ញុំបានដឹងថាទ្រង់ពិតជាខ្វល់ខ្វាយចំពោះយើង » ។
នៅគ្រានៃការហៅរបស់លោកជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ អែលឌើរ ស្ត្រង បានបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់នៅក្នុងតំបន់ យូថាហ៍ ។ លោកក៏ធ្លាប់បម្រើជាប្រធានបេសកកម្ម លីម៉ា ពេរូ កណ្ដាល ប្រធានស្តេក ប៊ីស្សព ទីប្រឹក្សាជាន់ខ្ពស់ និងជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៅក្នុងបេសកកម្ម ឆាបាមបា បូលីវីផងដែរ ។
ម៉ៃឃើល ប្រ៊េន ស្ត្រងបានកើតនៅទីក្រុង សលត៍ លេក នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៩៦៥ ។ លោកបានរៀបការនឹង គ្រីស្ទីន ខនណេល្លី នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ១៩៨៧ ក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក ។ ពួកលោកមានកូនបួននាក់ ។ អែលឌើរ និង ស៊ីស្ទើរ ស្ត្រង រស់នៅក្នុងទីក្រុង សេនធើរវីល រដ្ឋយូថាហ៍ ស.រ.អា ។